ព័ត៌មានទាន់ហេតុការណ៍៖

​នារី​បម្រើ​ម្នាក់​តូចចិត្ដ​ម្ចាស់ផ្ទះ​មិន​ឲ្យ​ជួប​សង្សារ​ចងក​សម្លាប់​ខ្លួន​

ចែករំលែក៖

​ខេត្ដសៀមរាប ៖ នារី​ក្រមុំ​ស្រស់​ស្អាត​បំរើ​តាម​ផ្ទះ​ម្នាក់​ តូចចិត្ដ​នឹង​ម្ចាស់ផ្ទះ​ ប្រៀនប្រដៅ​ និង​ណែនាំ​មិន​ឲ្យ​ជួប​ម្ចាស់​បេះដូង​នៅ​ពេល​យប់​ បាន​សម្រេចចិត្ដ​ចង​ ក​ សម្លាប់​ខ្លួន​ដោយ​យក​ខ្សែ​នីឡុង​ ចង​ភ្ជាប់​នឹង​ដើម​ស្វាយ​។​

ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​មិ​នា​ ស្ថិត​នៅ​ក្រុម​ទី​១​ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ។​

លោក​អនុសេនីយ៍ឯក​ ពេជ្រ​ សា​ម៉ោ​ល​ នាយ​នគរបាល​ប៉ុស្តិ៍សាលា​កំរើក​បាន​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ឈ្មោះ​ ឆៃ​ លាង​ អាយុ​១៦​ឆ្នាំ​ មុខរបរ​ស៊ី​ឈ្មួ​ល​នៅផ្ទះ​កើតហេតុ​ខាងលើ​ រស់នៅ​ភូមិ​ទទឹងថ្ងៃ​ ឃុំ​ឫស្សី​លក​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ ។​ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ិ​ត​ សារី​ ភេទ​ស្រី​អាយុ​៧០​ឆ្នាំ​រស់​ នៅ​ភូមិ​ កើតហេតុ​ខាងលើ​ ​ ។​

សមត្ថកិច្ច​ដដែល​បាន​បន្ដ​ថា​ សាកសព​នារី​រង​គ្រោះ​ចងក​ នឹង​ខ្សែ​នីឡុង​ទៅ​នឹង​ដើម​ស្វាយ​មុខ​ផ្ទះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ខាងលើ​។​ ចំណែក​ ម្ចាស់ផ្ទះ​ឈ្មោះ​ ស៊ិ​ត​ សារី​ ភេទ​ស្រី​អាយុ​៧០​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា​ កូន​ឈ្មួ​ល​របស់​គាត់​ បាន​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​ជា​រៀង​រាល់​យប់​ ហើយ​គាត់​បាន​ណែនាំ​ថា​ ថ្ងៃក្រោយ​បើ​ដើរ​លេង​ទៀត​រូប​គាត់​ឈប់​ឲ្យ​នៅផ្ទះ​នេះ​ទៀត​ ហើយនឹង​បញ្ជូន​ឲ្យ​ទៅ​នៅ​ស្រុក​វិញ​។​ម្ចាស់ផ្ទះ​បាន​បន្ត​ទៀត​ ​ ថា​ បន្ទាប់​ពី​ណែនាំ​រួច​មក​ ជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​បាត់​មួយ​យប់​ លុះ​ព្រឹក​ឡើង​ទើប​ប្រទះ​ឃើញ​ ចងក​នឹង​ដើម​ស្វាយ​មុខ​ផ្ទះ​តែ​ម្ដង​។​

​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ ហើយ​សន្និដ្ឋាន​ថា​ ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​នារី​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ជា​និ​ន្ដ​រ៍​

ghr6ajsy

tlw7lkv2


ចែករំលែក៖