ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ចម្រុះ​ចុះ​កាត់​ដើមឈើ​សម្អាត​ជុំវិញ​មាត់បឹង​កន្សែង​

ចែករំលែក៖

​ខេត្តរតនគិរី​ ៖​ ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ រស់នៅ​ដោយ​ខុសច្បាប់​នៅ​លើ​ដី​រដ្ឋ​ម្នាក់​ ឥឡូវនេះ​អាជ្ញាធរ​បង្ខំ​ឲ្យ​ចាក​ចេញពី​ទីនោះ​ហើយ​ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អាជ្ញាធរ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​។​

កម្លាំង​ចម្រុះ​របស់​សាលាក្រុង​បាន​លុង​ ខេត្តរតនគិរី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមីនា​នោះ​ ត្រូវ​គេ​ឃើញ​ថា​បាន​ដឹកនាំ​កម្លាំង​ចុះ​ កាត់​ដើមឈើ​សម្អាត​ជុំវិញ​មាត់បឹង​ ពុំ​មាន​ប្រជាពលរដ្ឋ​ មួយ​រស់នៅ​លើ​ដី​មាត់បឹង​នោះ​ចេញ​មុខ​តវ៉ា​ឫ​រារាំង​សកម្មភាព​ចុះ​រុះ​សម្អាត​របស់​សមត្ថកិច្ច​នោះ​ឡើយ​។​

​អភិបាលក្រុង​បាន​លុង​ លោក​ អ៊ុ​ក​ សំ​អុល​ ដែល​ត្រូវ​គេ​ឃើញ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​សំអាត​នៅ​មាត់បឹង​កន្សែង​នោះ​ បាន​មាន​ប្រសាសន៍​ថា​ ការងារ​នេះ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ការ​ចង្អុលបង្ហាញ​ពី​ គណៈ​អភិបាលខេត្ត​ត្រូវ​រៀបចំ​សោភ័ណ​ភាព​បឹង​ដែល​វា​ទាក់ទង​ទៅ​នឹង​ទីក្រុង​ស្អាត​ផង​នោះ​ គឺ​និង​ត្រូវ​រៀបចំ​ច្រាំង​ជុំវិញ​។​ លោក​មាន​ប្រសា​ន៍​បន្ត​ទៀត​ថា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​មិន​ស្របច្បាប់​ក្នុង​បឹង​ក៏​នឹង​ត្រូវ​ឲ្យ​ចាក់ចេញ​ទៅ​រក​ទី​ន្លែ​ង​ថ្មី​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ បឹង​កន្សែង​គឺជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ដែល​បឹង​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​បាន​លុង​តែ​ម្តង​ ហើយ​ក៏​ជា​កន្លែង​ដែល​ត្រូវ​គេ​បូមទឹក​ចេញពី​បឹង​នោះ​ មក​ចំរោះ​ដើម្បី​ចែកចាយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ប្រចាំ​ផង​ដែរ​ ។​ ប៉ុន្តែ​អ្វី​ដែល​គេ​មើលឃើញ​សព្វថ្ងៃ​មាន​សំណង់ផ្ទះ​យូរយារ​មក​ហើយ​ មាន​បង្គន់​អនាម័យ​ ឫ​សត្វពាហនៈ​ ដែល​បាន​បញ្ចេញ​សំណល់​កខ្វក់​ចូល​ទៅ​ក្នុង​បឹង​នោះ​។​ គេ​រំពឹង​ថា​ និង​មាន​ភាព​ស្រុះស្រួល​គ្នា​ច្រើន​រវាង​ប្រជាពលរដ្ឋ​ហើយ​ នឹង​អាជ្ញាធរ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​មាត់បឹង​កន្សែង​នា​ពេល​អនាគត់​ខាង​មុខ​នេះ​ ៕ អ៊ុ​ច​ សា​វុ​ទ្ធ​

ye3r9hix

9dpy4j19

2352u0tc


ចែករំលែក៖