ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ទុំ​ ណូ​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ជំនួស​លោក​ អ៊ុ​ក​ វណ្ណ​ច័ន្ទ​ ដែល​ត្រួ​វ​ចូល​និវត្តន៍​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​ធំ​សាលាខេត្ត​ប៉ៃលិន​ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោក​ ទុំ​ ណូ​ ជា​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ ជំនួស​លោក​ អ៊ុ​ក​ វណ្ណ​ច័ន្ទ​ ដែល​ត្រួ​វ​ចូល​និវត្តន៍​ ។​

ពិធី​ប្រកាស​តែងតាំង​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ថ្មី​នេះ​ ស្ថិត​ក្រោម​អធិបតីភាព​លោក​ ឯម​ឃិ​ន​ វរៈ​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ តំណាង​លោក​ គុណ​ ញឹ​ម​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​,​ លោក​ កើត​ សុធា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ ដោយ​មានការ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​,​ លោក​ លោកស្រី​ជា​អភិបាលរង​ខេត្ត​,​ លោក​ប្រធាន​សាលាដំបូង​ខេត្ត​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​,​ លោក​ លោកស្រី​ ជា​អភិបាលក្រុង​-​ស្រុក​,​ លោក​ លោកស្រី​ជា​ប្រធាន​ អនុប្រធាន​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ ព្រមទាំង​មន្ត្រី​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ យ៉ាងច្រើន​កុះករ​ ។​

​លោក​ ប៉ា​ង​ វ៉ា​ន់​ថា​ អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ និង​គ្រប់​គ្រង់​ និង​ជា​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្តបាត់ដំបង​ បាន​អាន​លិខិត​បង្គាប់ការ​ លេខ​២៥៦​ អគរ​ របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ តែងតាំង​លោក​ ទុំ​ ណូ​ ជា​អនុប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ ទៅ​ជា​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ ជំនួស​លោក​ អ៊ុ​ក​ វណ្ណ​ច័ន្ទ​ ដែល​ត្រួ​វ​ចូល​និវត្តន៍​ ។​

​លោក​ ទុំ​ ណូ​ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ ដែល​ទើប​តែងតាំង​ថ្មី​ បាន​ធ្វើការ​ប្តេជ្ញា​យក​អស់កម្លាំង​កាយ​ ចិត្ត​ និង​ប្រាជ្ញា​ស្មារតី​ ក្នុង​ការ​អនុវត្ត​ភារកិច្ច​សំខាន់​ទាំង​៣​ គឺ​ការ​ត្រួតពិនិត្យ​ពន្ធ​អាករ​នាំ​ចេញ​ នាំ​ចូល​ឲ្យ​បាន​គ្រប់​ និង​លើស​ផែនការ​,​ ជំ​នុ​ញ​ការ​បង្កា​ និង​បង្ក្រាប​ករណី​គេចពន្ធ​ ឲ្យ​មាន​ប្រសិទ្ធភាព​,​ សម្រួល​កិច្ចការ​អន្តរជាតិ​ឲ្យ​បាន​សម​ស្រប​តាម​បទបញ្ញត្តិ​ រួម​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​អង្គភាព​ និង​គ្រប់​ស្ថាប័ន​ មន្ទីរ​ក្នុង​ខេត្ត​ ក៏​ដូច​តាម​បន្ទាត់​ព្រំដែន​ ។​

ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ ឯម​ឃិ​ន​វរៈ​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ តំណាង​លោក​ គុណ​ ញឹ​ម​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ អ៊ុ​ក​ វណ្ណ​ច័ន្ទ​ ជា​ប្រធាន​កន្លង​មក​ មានការ​រីក​ចម្រើន​ ពិសេស​ប្រាក់​ពន្ធ​យើង​មានការ​កើន​ ហើយ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ ឥឡូវ​រក​ចំណូល​ចូល​រដ្ឋ​បាន​ច្រើន​ជាង​មុន​ ក្នុង​មួយ​ខែៗ​ បាន​ពី​ ១២០០​លាន​ ទៅ​ ១៥០០​លាន​រៀល​ នេះ​ដោយសារ​ យើង​មានការ​សហការ​គ្នា​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ។​

លោក​មាន​ប្រសាសន៍​បន្ត​ថា​ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ថ្មី​ ត្រួ​វ​ចេះ​សហការ​គ្នា​ផ្ទៃក្នុង​អង្គភាព​ ធ្វើ​យ៉ាងណា​ឲ្យ​មានដំណើរ​ការ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ ។​

លោក​ កើត​ សុ​ធា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ មាន​ប្រសាសន៍​ផ្តាំផ្ញើ​ណែនាំ​ អោយ​លោក​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ថ្មី​ ធ្វើ​យ៉ាងណា​ខិតខំ​ប្រមូល​ចំណូល​ចូល​រដ្ឋ​ អោយ​បាន​ច្រើន​ថែម​ទៀត​ ដោយ​សហការ​គ្នា​ ត្រូវ​រួម​សាមគ្គី​គ្នា​ក្នុង​អង្គភាព​ សហការ​ជា​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កុំ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​ ។​ ធ្វើ​ដូច្នេះ​អង្គភាព​គយ​ និង​រដ្ឋាករ​ខេត្ត​ និង​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹកនាំ​ ៕​ ស​ សា​រ៉េ​ត​

______-___-____________-(1)

______-___-____________-(3)

______-___-____________-(4)

______-___-____________-(6)


ចែករំលែក៖