ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​បាន​លុង​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃុំ​ ឃាត់ខ្លួន​

ចែករំលែក៖

​ខេត្តរតនគិរី​ ៖​ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ​កំរិត​ស្រាល ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មេ​មាត់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ជនសង្ស័យ​ ២​នាក់​ ដែល​ពាក់ព័ន្ធ​ករណី​ចោរកម្ម​ លួច​ម៉ូតូ​មួយ​គ្រឿង​ និង​សម្ភារ​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​១​រសៀល​នៅ​ត្រង់​ចំណុច​ផ្ទះ​ កែ​ សៃ​លី​ ស្ថិត​ក្នុងភូមិ​ជ័យ​ជំ​នៈ​សង្កាត់​ឡា​បាន​ សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។

​ ​តាម​ការ​អោយ​ដឹង​ពី​លោក​តេ​ង​ សា​វុ​ធ​ អធិការរង​ក្រុង​បាន​លុង​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​រូប​ត្រូវ​ឃាត់ខ្លួន​រួម​មាន​ទី​១​ឈ្មោះ​ លី​ យ៉ាំ​ង​ហេង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​សំពៅ​លូន​ ឃុំ​ជាំ​តា​ម៉ៅ​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ មានមុខ​របរ​មិន​ពិតប្រាកដ​ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​អង្គរជុំ​ជាប់​ផ្សារ​មេមត់​។​ ទី​២​ឈ្មោះ​ ពៅ​ ពិសា​ន់​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជ័យ​ជំ​នៈ​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ មានមុខ​របរ​មិន​ពិតប្រាកដ​ ត្រូវ​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ជាំ​ ឃុំ​ជាំ​តា​ម៉ៅ​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃុំ​។​

​លោក​តេ​ង​ សា​វុ​ធ​ បន្ត​ទៀត​ថា​ មុន​និង​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ ដោយ​បង្ហាញ​ពីមុខ​សញ្ញា​ជនសង្ស័យ​ទាំង​២​ នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​(​លួច​ម៉ូតូ​)​ និង​បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​មេមត់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃុំ​ ទើប​ក្របួច​បាន​មុខសញ្ញា​ទាំង​2​នាក់​ខាងលើ​ ហើយ​បញ្ជូន​ខ្លួន​មក​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ។​

​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ក្រុង​បាន​លុង​ដើម្បី​ស្រាវជ្រាវ​និង​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី​ចាត់ការ​តាម​ច្បាប់​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

Ouch-Savuth-1

Ouch-Savuth-1-(1)


ចែករំលែក៖