ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ខ្សាច់​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​១០​ផ្ទាំង​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បើករថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ ក្នុង​ល្បឿន​លឿន​ ទាំង​ស្ថានភាព​ស្រវឹង​ ស្រា​ជោក​បាន​ជ្រុល​បុក​រៈ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​បាន​រៀបស្មើ​ដល់​ដី​អស់​ ចំនួន​១០​ផ្ទាំង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៧​ និង​ ២០​ នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​មុខ​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​សង្កេត​ឃើញ​ រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-7426​ ធ្វើ​ដំណើរ​តាម​ បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ទាំង​ស្ថានភាព​ ស្រវឹងស្រា​ជោកជាំ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​១០​ផ្ទាំង​រៀបស្មើ​ដល់​ដី​ តែ​សំណាងល្អ​មិន​រង​របួស​ ដល់​អ្នកដំណើរ​នោះ​ទេ​ ។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​ កើតហេតុ​និង​បាន​សហការ​ជាមួយ​ជុំនាញ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ច​រា​ ចរណ៍​ជើង​គោក​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​ សុខា​ សែន​ជ័យ​

Sokha-senchey-1

Sokha-senchey-1-(1)

Sokha-senchey-1-(2)

Sokha-senchey-1-(3)


ចែករំលែក៖