ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូ​យោធា​ភូមិភាគ​ទី​៧​ខេត្ត​ដុ​ង​ណាយ​ចុះ​សួរសុខទុក្ខ​កង​យោ​ពល​ខេមរភូមិន្ទ​តំបន់សឹករង​កំពង់ធំ​

ចែករំលែក៖

​ខេត្តកំពង់ធំ​ ៖​ លោក​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ព្រមទាំង​មេបញ្ជាការ​ង​ បាន​ជួប​សំណេះ សំណាល​ សួរសុខទុក្ខ​ ជូនពរ​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ជាមួយ​ប្រតិភូ​ យោធា​ភូមិភាគ​ទី​៧​ ខេត្ត​ដុ​ង​ណាយ​ នៃ​កងទ័ព​វៀតណាម​ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ក្រោម​ការ​ ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ គង់​ ផា​ មេបញ្ជាការ​ង​យោធា​ភូមិភាគ​ទី​៤​ នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​ មីនា​ ឆ្នាំ​២០១៥​ ដើម្បី​ជា​ការ​ផ្សារ​ភ្ជាប់​នូវ​ចំណង​សម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​វៀតណាម​នឹង​កង​យោធា​ពល​ខេមរភូមិន្ទ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ។​

​លោក​ សោម​ ស៊ុន​ បាន​បញ្ជាក់​ពី​សកម្មភាព​ និង​កិច្ចសហការ​ រវាង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ក្នុង​ការ​រុករក​ ឥ​ដ្ឋិ​ធាតុ​ និង​កិច្ចសហការ​ប្រតិបត្តិការ​ជា​ច្រើន​រហូត​ទទួល​បាន​លទ្ធផល​ជោគជ័យ​ ហើយ​ក៏​សូម​អគុណ​ សម្រាប់​យោធភូមិ​ភាគ​ទី​៧​ យោធា​ខេត្ត​ដុ​ង​ណាយ​ បាន​ជួយ​រថយន្ត​ និង​អគារ​រដ្ឋបាល​ ចំនួន​២​អគារ​ដល់​ ផ្នែក​សឹក​រង​ស្រុក​ ដែល​ជា​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ជាក់ស្តែង​ថ្ងៃនេះ​យោធភូមិ​ភាគ​ទី​៧​ ខេត្ត​ដុ​ង​ណាយ​ បាន​សន្យា​ជួយ​លើ​ការងារ​សាងសង់​ជុំរំ​បន្ទាយ​របស់​កងទ័ព​ ។​

​តំណាង​ប្រតិភូ​មិ​វៀតណាម​ ទទួល​បន្ទុក​ការងារ​បរទេស​ កោតសរសើរ​ចំពោះ​មេបញ្ជាការ​ មេបញ្ជាការ​ង​ និង​នាយទាហាន​ទាំង​២​ ក្នុង​កិច្ចសហការ​ល្អ​ ចង​សម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​កម្ពុជា​ នឹង​វៀតណាម​ និង​បាន​ឯកភាព​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ចំណុច​ ទៅ​លើ​ការ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​ ក្នុង​ក្បួន​ យុទ្ធសាស្ត្រ​ និង​យុទ្ធវិធី​ របស់​ទ័ព​ក្នុង​នោះ​ដែរ​ ប្រតិភូ​យោធា​ខេត្ត​ដុ​ង​ណាយ​ បាន​សុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ខេត្ត​ដុ​ង​ណាយ​ ដោយ​បាន​អញ្ជើញ​តំបន់សឹករង​ខេត្តកំពង់ធំ​ និង​តំបន់សឹករង​ ខេត្តកំពង់ចាម​ ចូលរួម​ប្រជុំ​ដើម្បី​បង្កើន​នូវ​សម្ព័​ន្ឋ​មេត្រីភាព​រវាង​ កងទ័ព​ប្រទេស​ទាំង​២​ ជា​ចុង​ក្រោយ​ លោក​មេបញ្ជាការ​បាន​ជូន​នូវ​កាដូរ​វត្ថុ​អនុស្សាវរីយ៍​ដល់​ប្រតិភូ​មិ​វៀតណាម​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

Bun-rithy-001

Bun-rithy-001-(1)

Bun-rithy-001-(2)

Bun-rithy-001-(3)

Bun-rithy-001-(4)

Bun-rithy-001-(5)


ចែករំលែក៖