ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​មាន់​ជល់​៣​ក្បាល​ តាម​បញ្ជា​ព្រះរាជអាជ្ញា​ ,​ឥឡូវ​នគរបាល​ សន្ដិសុខ​ផ្ទៃក្នុង​ចាប់​ហេ្គ​ម​

ចែករំលែក៖

​លិខិត​មិត្ត​អ្នក​អាន ៖​ ស្រុក​ខ្មែរ​យើង​ឥឡូវ​ ខ្ញុំបាទ​ដូច​ជា​មិន​យល់​ចំពោះ​ ការ​អនុវត្ដ​ច្បាប់​ប្លែកៗ​ដែល​ មើលទៅ​គួរ​ឱ្យ​អស់សំណើច​ ។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ ខ្ញុំបាទ​គិត​ថា​ វា​ជា​ប្រការ​មួយ​ដែល​ល្អ​ក្នុង​ការ​រួមចំណែក​ការពារ​សន្ដិសុខ​ក្នុង​សង្គម​ជាតិ​ ។​

​ម្ង៉ៃ​ណោះ​មើល​ទូរទស្សន៍​ ឃើញ​នគរបាល​ខេត្ដ​មួយ​ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ ដោយ​ចាប់​បាន​មាន់​៣​ក្បាល​ និង​អ្នកលេង​៥​នាក់​ ដោយ​រឹបអូស​បាន​ ម៉ូតូ​និង​ជាល​ ក្រុងមាន់​មួយ​ចំនួន​ ។​ អី្វ​ដែល​សំខាន់​គឺ​ប្រតិបត្ដិការ​នេះ​ ក្រោម​ការ​ ឪ​ចង្អុលបង្ហាញ​ឱ​ និង​មានការ​ “​យល់ព្រម​”​ ពី​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដ​ទៀត​ផង​ ។​ តើ​ករណី​នេះ​មាន​ន័យ​យ៉ាងដូច​មេ្ដ​ច​ ?​ មាន​ន័យ​ថា​ ជា​ការ​អនុវត្ដ​ច្បាប់​ គ្រប់​ជ្រុងជ្រោយ​ ?​ ក៏​ប៉ុន្ដែ​វា​គួរ​ឱ្យ​អស់សំណើច​ឬទេ​ ដែល​គ្រាន់តែ​ចាប់​សង្វៀន​ ជល់​មាន់​ដែល​មិនមែន​ ជា​បទល្មើស​ឧក្រិដ្ឋ​ក៏​ចាំបាច់​ត្រូវ​ “​ចង្អុលបង្ហាញ​”​ និង​មានការ​ឯកភាព​ពី​ស្ថាប័ន​ តុលាការ​ដែរ​នោះ​ ?​ បើ​យ៉ាងនេះ​ បទល្មើស​តូចតាច​ ក៏​ត្រូវ​រង​ចាំ​បទបញ្ជា​ និង​ការ​យល់ព្រម​ ពី​ស្ថាប័ន​តុលាការ​ដែរ​ឬ​យ៉ាងណា​?​ ករណី​ថ្មី​មួយទៀត​ គឺ​កម្លាំង​នគរបាល​សន្ដិសុខ​ ផ្ទៃក្នុង​ចេញ​មុខ​បង្ក្រាប​ទូ​ហេ្គ​ម​ អិ​ុ​ន​ធឺ​ណេ​ត​នៅ​ក្នុង​ រាជធានី​ភ្នំពេញ​ដែល​ បណ្ដាល​ឱ្យ​សមត្ថកិច្ច​ ដូច​គ្នា​មានការ​ងឿងឆ្ងល់​ ។​ គេ​គ្រាន់តែ​ឆ្ងល់​ថា​ នគរបាល​សន្ដិសុខ​ផ្ទៃក្នុង​ ហេតុ​អី្វ​មក​វាយ​ បំបែក​ឆ្នាំងបាយ​ សមត្ថកិច្ច​នគរបាល​ដូច​គ្នា​ នៅ​តាម​មូលដ្ឋាន​ និង​នគរបាល​ជំនាញ​យ៉ាង​ដូ​ច្នេះទៅ​វិញ​ ?​

​ខ្ញុំបាទ​ធ្លាប់​ឮ​តែ​នគរបាល​ សន្ដិសុខ​ផ្ទៃក្នុង​ធើ្វ​កិច្ច​ការងារ​ធំៗ​ ដែល​ពាក់​ ព័ន្ធ​នឹង​នយោបាយ​ប្រទេស​ជាតិ​ ប៉ុន្ដែ​ពេល​នេះ​បែរជា​នគរបាល​ សន្ដិសុខ​ផ្ទៃក្នុង​ចេញ​ មុខ​មក​ចាប់​ទូ​ហេ្គ​ម​កំ​បិ​ុ​ក​កំប៉ុក​ទៅ​វិញ​ ?​ តើ​រឿង​នេះ​យ៉ាងម៉េច​ដែរ​?​ គួរតែ​មានការ​ពន្យល់​ ដល់​នគរបាល​ដូច​គ្នា​ ចៀសវាង​ការ​រិះគន់​ថា​ នគរបាល​សន្ដិសុខ​ផ្ទៃក្នុង​ លូកដៃ​ចូល​ដែន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ។​

​វា​ជា​ការ​មិន​យល់​របស់ខ្ញុំ​ បាទ​ម្នាក់ឯង​ប៉ុណ្ណោះ​ ។​ អី្វ​ដែល​បាន​កំពុង​កើតឡើង​ នៅ​ក្នុង​ស្ថាប័ន​ច្បាប់​ (​តុលាការ​)​ និង​ស្ថាប័ន​នគរបាល​ កំពុង​ធើ្វ​ឱ្យ​មានការ​ច្របូក​ ច្របល់​ជា​ខ្លាំង​ ។​ ប្រជាពលរដ្ឋ​គាត់​គិត​ថា​ នគរបាល​សន្ដិសុខ​ផ្ទៃ​ក្​ នុង​ទំនងជា​ចង់រក​ ផលប្រយោជន៍​ពី​ ហេ្គ​ម​នេះ​ដែរ​!​ ៕​ ប្រជាពលរដ្ឋ​ម្នាក់​


ចែករំលែក៖