ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បើករថយន្ត​បុក​រថយន្ត​៣​គ្រឿង​កំពុង​ចត​ស្ងៀម​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿងក្នុង​ល្បឿន​ លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​បាន​ជ្រុល​ចង្កូត​បុក​រថយន្ត​ដែល​កំពុង​ចត​ស្ងៀម​លើ​ ចិញ្ចើម​ផ្លូវ​ចំនួន​៣​គ្រឿង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​

​ ​ហេតុការណ៍​នេះ​បាន​កើត​ឡើ​ត​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ ។​

​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2B-6191​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​និង​ រថយន្ត​ឡិច​ស៊ី​ស​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-4488​ ដែល​ម្ចាស់​គេ​ចត​ស្ងៀម​ លើ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​រុល​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត​ដែល​ចត​ខាង​មុខ​បន្តបន្ទាប់​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​មិន​បង្ក​របួស​ដល់​មនុស្ស​ឡើយ​ ។​

​ ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​សម្របសម្រួល​ដោយ​ភាគី​ខាង​បង្ក​ព្រម​ទទួលកំហុស​ហើយ​ចេញ​សំណង​ថ្លៃ​ខូចខាត​ដល់​ភាគី​រថយន្ត​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ ៕​ ចាន់​ ធឿ​ន​

Chan-Th-005

Chan-Th-005-(1)

Chan-Th-005-(2)

Chan-Th-005-(3)


ចែករំលែក៖