ព័ត៌មានទាន់ហេតុការណ៍៖

តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​ ANCHOR​ រដូវ​កាល​ទី​២​បាន​ចាប់ផ្តើម​ទទួល​ចុះ​ឈ្មោះ​ក្រុម​នៅ​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​ ANCHOR​ លើក​ដំបូង​បង្អស់​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០១៤​ បាន​វិល​ត្រលប់​មក​ដល់​កម្ពុជា​វិញទៀត​ហើយ​ ក្នុង​រដូវ​កាល​ទី​ពីរ​ដោយ​មានការ​ប្រកួត​ជម្រុះ​តាម​បណ្តា​ខេត្ត​។​

ព្រឹត្តិការណ៍​ Anchor​ Beach​ Party​ កាលពី​ឆ្នាំ​មុន​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ក្រុងព្រះសីហនុ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដែល​បាន​ទាក់ទាញ​ទស្សនិកជន​ទាំង​ជាតិ​ និង​អន្តរជាតិ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ ដែល​ក្នុង​នោះ​គេ​បាន​ទទួល​បាន​នូវ​ចំណី​ចក្ខុ​ប្លែក​ពីរ​គឺ​ការ​ប្រកួត​ដ​ណើ្ត​ម​ពានរង្វាន់​បាល់ទះ​ឆ្នេរ​ខ្សាច់​នៅ​ពេល​ថ្ងៃ​ និង​ការ​ប្រគុំ​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​នៅ​ពេល​យប់​នៅ​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​ Anchor​ Beach​ Party​ ដែល​ជា​ព្រឹត្តិការណ៍​ប្លែក​អស្ចារ្យ​មួយ​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ពួក​គេ​រីករាយ​នឹង​ការ​ទទួលទាន​ស្រា​បៀរ​ ANCHOR​ ដែល​មាន​រសជាតិ​ស្រទន់​លើសគេ​ ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ ផលិត​តាម​ស្តង់ដារ​អន្តរជាតិ​ ។

​សម្រាប់​ឆ្នាំ​ថ្មី​ ២០១៥​នេះ​ ការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​ ANCHOR​ លើក​ទី​២​ កាន់តែ​បែ្ល​ក​ កាន់តែ​ធំ​ និង​រឹតតែ​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ ដោយ​បាន​ពង្រីក​មណ្ឌល​ប្រកួត​រហូត​ដល់​ទៅ​៤​ មណ្ឌល​ រួម​មាន​មណ្ឌល​បាត់ដំបង​ សៀមរាប​ កំពង់ចាម​ និង​ព្រះ​សីហ​នុ​ ។​ ដែល​កាលពី​ឆ្នាំ​មុន​មាន​តែ​មួយ​មណ្ឌល​តែ​ប៉ុណ្ណោះ​ គឺ​មណ្ឌល​ក្រុងព្រះសីហនុ​។​ ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ២៧​ មីនា​រហូត​ដល់​ថ្ងៃ​ទី​ ១៥​ មេ​សា​ដើម្បី​ជ្រើសរើស​ក្រុម​កំពូល​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៥​ នៅ​ ឆ្នេរ​អូរ​ឈើទាល​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ការ​ប្រកួត​នេះ​ត្រូវ​បាន​បើក​ទូលាយ​ចំពោះ​ក្លឹ​ប​ សមាគម​ ឬ​អង្គការ​នានា​ដែល​មាន​ទី​ស្នាក់​ ការ​នៅ​កម្ពុជា​។​ ក្រុម​ចំនួន​ ៣២​ នឹង​ត្រូវ​បាន​សម្រាំង​ជ្រើសរើស​ឲ្យ​ចូលរួម​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​នេះ​ ហើយ​កីឡាករ​ទាំង​បុរស​ និង​ស្ត្រី​ ដែល​មិនមែន​ជា​កីឡាករ​អាជីព​ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​នេះ​។​

កម្មវិធី​ Anchor​ Beach​ Party​ ដំបូង​បង្អស់​របស់​ស្រា​បៀរ​ ANCHOR​ មិន​ត្រឹមតែ​ផ្តល់​ជូន​ទស្សនិកជន​នូវ​សកម្មភាព​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​លើ​ឆ្នេរ​ខ្សាច់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ដូច​ជា​ ការ​ប្រគុំ​តន្ត្រី​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​ល្បីៗ​ ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជា​ច្រើន​រូប​ទៀត​ និង​មានកម្ម​វិធី​ពិសេសៗ​ជា​ច្រើន​ទៀត​នៅ​ពេល​ថ្ងៃ​ និង​យប់​។​

ក្រុម​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ 3,000​ ដុល្លារ​និង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​សម្រាប់​ជ័យ​លា​ភី​ជើងឯក​ ទឹកប្រាក់​ 1,500​ ដុល្លារ​សម្រាប់​ជ័យ​លា​ភី​លេខ​២​ និង​ទឹកប្រាក់​ 500​ ដុល្លារ​ សម្រាប់​ចំណាត់ថ្នាក់​លេខ​ ៣​ និង​ ៣​ស្ទួន​ ព្រមទាំង​ទទួល​បាន​នូវ​រង្វាន់​ផ្សេង​ទៀត​នៅ​ក្នុងអំឡុងពេល​កម្មវិធី​នេះ​។​

ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ដ​ណើ្ត​ម​ពានរង្វាន់​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​ ANCHOR​ បាន​ចាប់ផ្តើម​ហើយ​នៅ​រាជធានី​ភ្នំពេញ​ បាត់ដំបង​ សៀមរាប​ កំពង់ចាម​ និង​ព្រះ​សីហ​នុ​ ។​ ចំពោះ​ការ​ចុះ​ឈ្មោះ​ក្រុម​ លោក​អ្នក​អាច​ចុះ​ឈ្មោះ​ក្រុម​របស់​ខ្លួន​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។​ ទីកន្លែង​ទទួល​ពាក្យសុំ​ចូលរួម​ប្រកួត​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ (​ស​.​ប​.​ទ​.​ក​)​ ស្ថិត​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​ ជាន់​ក្រោម​ខាងត្បូង​វិមាន​ ឬ​ មក​កាន់​ទីស្នាក់ការ​កណ្តាល​ ក្រុមហ៊ុនស្រា​បៀរ​ Anchor​ គ្រប់​ខេត្ត​ក្រុង​ ឬ​ តាម​ Facebook​ Anchor​ Beer​ (Cambodia)​ ឬ​ e-mail:​ anchorbeachvolleyball@cbl.com.kh​ ឬ​ទូរស័ព្ទ​មក​កាន់​លេខ​ 077​ 777​ 928/012​ 798​ 504​ ។​

ដូច្នេះ​ តើ​អ្នក​បាន​ចុះ​ឈ្មោះ​ក្រុម​របស់​អ្នក​ហើយ​ឬ​នៅ​?​ សូម​រង់ចាំ​មើល​ថា​តើ​ក្រុម​របស់​អ្នក​អាច​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​ឬទេ​ដើម្បី​ដណ្តើម​ពាន​រង្វាន់​ទឹកប្រាក់​ និង​រង្វាន់​ជា​ច្រើន​ទៀត​…​ !៕ Thom SanBondith20032015_1


ចែករំលែក៖