ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​លួច​ទូរ​ស័​ព្ធ​៦​គ្រឿង​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ដោយសារ​តែ​រួប​ គេ​បាន​លួច​ទូរ​ស័​ព្ធ​ដៃ​របស់​មិ​ត្ក​ស្រី​ខ្លួន​អស់​រយៈពេល​មួយ​ខែ​មក​ហើយ​ ហើយ​ត្រូវ​នារី​រង​គ្រោះ​ ប្រទះ​ឃើញ​ក៏​ស្រែក​ឆោឡោ​ឡើង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នាំ​គ្នា​ដេញចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ មួយ​ជើង​ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ។​

​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៩​ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ម្តុំ​ផ្សារ​ទួល​សង្កែ​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​ ​ជនសង្ស័យ​ឈ្មោះ​ យ័ន​ ចិន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​ផ្សារ​ ដី​ហុយ​។​ ចំណែក​ជន​រង​គ្រោះ​ដែល​ធ្លាប់​ត្រូវ​បាន​ជនសង្ស័យ​លួច​ទូរស័ព្ទ​ ទី​១​ឈ្មោះ​ សុខ​ ស្រី​ពៅ​ អាយុ​១៨​ឆ្នាំ​ ស្នាក់​ផ្ទះ​ជួល​ម្តុំ​ផ្សារ​ទួល​សង្កែ​ ទី​២​ឈ្មោះ​ ឃុន​ ចាន់​ណា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ទី​៣​ឈ្មោះ​ ចិន​ ឌី​ណេ​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ពេទ្យធ្មេញ​ ។​

​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ដើរទៅ​ក្នុង​ផ្សារ​ទួល​សង្កែ​ដើម្បី​រក​ទិញ​ឥ​វ៉ា​ន់​ក៏​បានឃើញ​ជនសង្ស័យ​ដែល​ជា​នាក់​លួច​ទូរ​ស័​ព្ធ​របស់​ខ្លួន​កាលពី​មួយ​ខែ​មុន​ដោយ​មានការ​សង្ស័យ​ក៏​ទៅ​សួរនាំ​ លុះ​ពេល​ដើរទៅ​ ជិត​ជនសង្ស័យ​ស្គាល់​ថា​ ជា​ម្ចាស់​ទូរស័ព្ទ​ក៏​បាន​រត់គេច​ខ្លួន​ ទើប​នារី​រង​គ្រោះ​ស្រែក​ឆោឡោ​ ឡើង​បង្ក​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​រួច​បាន​ ។​ ភ្លាម​នោះ​ក៏​ត្រូវ​បាន​ឈ្មោះ​ ចិន​ ឌី​ណេ​ត​ ដែល​ជនសង្ស័យ​ធ្លាប់​លួច​យក​ទូរ​ស័​ព្ធ​ដែរ​នោះ​ ក៏​ដេញចាប់​បាន​វាយ​ម្នាក់​មួយ​ ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន​ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ទូល​សង្កែ​ដើម្បី​សាកសួរ​និង​ក៏​សាង​សំណុំរឿង​ចាត់ការ​បន្ត​៕​ ចាន់​ ធឿ​ន​

Chan-Th-006-(3)

Chan-Th-006-(2)

Chan-Th-006-(1)

Chan-Th-006


ចែករំលែក៖