ព័ត៌មានទាន់ហេតុការណ៍៖

យន្ដហោះ​ដឹក​ជញ្ជូន​ថ្មី​ទំនើប​បំផុត​របស់​រុ​ស្ស៊ី​

ចែករំលែក៖

​យន្ដហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ប្រភេទ​ PAK​ TA​ ជា​យន្ដហោះ​យក្ស​ធំ​និង​ទំនើប​ បំផុត​នៅ​លើ​ពិភពលោក​ ។​ យន្ដហោះ​ នេះ​អាច​ដឹក​ជញ្ជូន​បាន​មួយ​កងពល​វាយ​ លុក​ដែល​មាន​រថក្រោះ​ដល់​ទៅ​៤០០​ គ្រឿង​ ប្រភេទ​ Armata​ រួម​ជាមួយ​ សព្វាវុធ​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ ឆ្ងាយ​មាន​ទម្ងន់​រាប់​សិប​តោន​ ។​

​យន្ដហោះ​ដឹក​ជញ្ជូន​ថ្មី​នេះ​អាច​ហោះហើរ​បាន​ទៅ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភព​ លោក​ដោយ​ប្រើប្រាស់​រយៈពេល​តែ​៧​ ម៉ោង​ប៉ុណ្ណោះ​ ។​ ប្រភេទ​យន្ដហោះ​ Armata​ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ឧស្សាហកម្ម​យោធា​រុ​ស្ស៊ី​ដែល​មាន​ល្បឿន​ ហោះហើរ​រហូត​ដល់​ទៅ​២​ពាន់​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ហើយ​ហោះហើរ​បាន​ ចម្ងាយ​៧​ពាន់​គីឡូម៉ែត្រ​ ។​ យន្ដហោះ​ ខាងលើ​អាច​ដឹក​ជញ្ជូន​បាន​យ៉ាងតិច​ ២០០​តោន​ទំនិញ​ ។​

​តាម​គម្រោង​ក្រុមហ៊ុន​ផលិត​របស់​ រុ​ស្ស៊ី​នឹង​ផលិត​យន្ដហោះ​ប្រភេទ​នេះ​រហូត​ ដល់​ទៅ​៨០​គ្រឿង​ដល់​ឆ្នាំ​២០២៤​។​ ទាំង​ នោះ​មាន​ន័យ​ថា​ ក្នុង​រយៈពេល​មួយ​ ទស្សវត្សរ៍​ខាង​មុខ​រុ​ស្ស៊ី​អាច​នឹង​ដាក់​ ពង្រាយ​កម្លាំង​ទាហាន​នៅ​គ្រប់​ទិស​ទី​នៅ​ ជុំវិញ​ពិភពលោក​ដោយ​ប្រើប្រាស់​រយៈ​ ពេល​ខ្លី​បំផុត​ក្រោយ​ពេល​មាន​យន្ដហោះ​ យក្ស​ដឹក​ជញ្ជូន​ដែល​អាច​បញ្ជូន​រថក្រោះ​ ទាហាន​សព្វាវុធ​មួយ​កងពល​ទៅ​កាន់​ គោលដៅ​ដែល​ខ្លួន​ចង់បាន​ ។​

​គោលដៅ​នៃ​ការ​ផលិត​យន្ដហោះ​ខាង​ លើ​គឺ​ដើម្បី​ជំនួស​យន្ដហោះ​ដឹក​ជញ្ជូន​ បច្ចុប្បន្ន​ដែល​មាន​សភាព​ចាស់​មិន​ទាន់​ សម័យ​ ។​ យន្ដ​នេះ​អាច​ដឹក​ជញ្ជូន​សម្ភារ​ យោធា​ធុន​ធ្ងន់​ ដែល​មាន​ដូច​ជា​កាំភ្លើង​ ធំ​ រថក្រោះ​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ជា​ ដើម​ ។​
​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​យន្ដ​ ហោះ​ខាងលើ​បាន​ប្រែ​ក្លាយទៅជា​យន្ដ​ ហោះ​ដឹក​ជញ្ជូន​ដែល​មាន​កម្លាំង​ខ្លាំង​ បំផុត​នៃ​សម័យកាល​បច្ចុប្បន្ន​ ៕ ​ ម៉ែ​វ​ សា​ធី​

Sathy-11


ចែករំលែក៖