ព័ត៌មានទាន់ហេតុការណ៍៖

​ហេតុ​អ្វី​បានជា​អា​មេ​រិ​ក​គ្រាន់តែលូក​ជើង​តែ​មួយ​ចំហៀង​ចូល​ក្នុង​វិបត្ដិ​អ៊ុយ​ក្រែ​ន​?

ចែករំលែក៖

​បច្ចុប្បន្ន​ប្រធានាធិបតី​អា​មេ​រិ​ក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​ ដោយសារ​តែ​សកម្មភាព​ព្រងើយ​ក​ន្ទើ​យ​ ចំពោះ​វិបត្ដិ​ដែល​កើត​មាននៅ​ប្រទេស​ អ៊ុយ​ក្រែ​ន​ ។​ ប៉ុន្ដែ​សារព័ត៌មាន​ Was​ -hington​ post​ បាន​ផ្សព្វផ្សាយ​ថា​ គោល​ នយោបាយ​ខាងលើ​របស់​ប្រធានាធិបតី​ អូ​បា​ម៉ា​ ក្នុង​វិបត្ដិ​អ៊ុយ​ក្រែ​ន​គឺជា​រឿង​ ត្រឹមត្រូវ​ដើម្បី​ផលប្រយោជន៍​អា​មេ​រិ​ក​។​

​សង្គ្រាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ បាន​កើតឡើង​ជិត​មួយ​ឆ្នាំ​កន្លង​មក​បណ្ដាល​ ឱ្យ​មនុស្ស​ជាង​៦​ពាន់​នាក់​ស្លាប់​។​ ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ ដំណំ​ដោយសារ​តែ​សង្គ្រាម​ ។​ ក្នុង​ពេល​ ជាមួយ​គ្នា​នោះ​បើ​ទោះបីជា​មានការ​ ប្រឈម​មុខ​តានតឹង​ដូច​គ្នា​រវាង​អា​មេ​ រិ​ក​និង​រុ​ស្ស៊ី​ក៏​ដោយ​ តែ​អា​មេ​រិ​ក​នៅ​មិន​ ទាន់​មាន​សកម្មភាព​ណាមួយ​គួរ​ឱ្យ​កត់​ សម្គាល់​ក្នុង​វិបត្ដិ​អ៊ុយ​ក្រែ​ន​នោះ​ឡើយ​ ។​ ទាំងនោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​ ដាក់​សំណួរ​សួរ​ថា​ ហេតុ​អ្វី​បានជា​អា​មេ​ រិ​ក​ធ្វើ​បែប​នេះ​ ?​

​លោក​ Yuva​ Weber​ អ្នកឯកទេស​ស្ដី​ ពី​សេដ្ឋកិច្ច​ពិភពលោក​និង​ទំនាក់ទំនង​ អន្ដរជាតិ​មក​ពីសា​កល​វិទ្យា​សេដ្ឋកិច្ច​ នៅ​ទីក្រុង​មូ​ស្គូ​បាន​ធ្វើការ​វិភាគ​ថា​ គោល​ នយោបាយ​បច្ចុប្បន្ន​របស់​អា​មេ​រិ​ក​គឺជា​ គោលនយោបាយ​ប្រសើរ​បំផុត​ដើម្បី​ ផលប្រយោជន៍​របស់​អា​មេ​រិ​ក​ ។​ ការ​ លូកដៃ​បែប​នេះ​មិន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​អា​មេ​រិ​ក​ ផ្ទុះ​សង្គ្រាម​នឹង​គ្នា​អាច​ប៉ះពាល់​ដល់​ផល​ ប្រយោជន៍​អា​មេ​រិ​ក​ ។​

​លោក​ Yuva​ Weber​ បាន​បញ្ជាក់​ ទៀត​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជា​សញ្ញា​ មួយ​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ដ​របស់​ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ចំពោះ​សន្ដិ​សណ្ដាប់​ ធ្នាប់​ពិភពលោក​ក្រោយ​សង្គ្រាមត្រជាក់​។​ រុ​ស្ស៊ី​និង​អា​មេ​រិ​ក​គួរតែ​អង្គុយ​តុ​ច​ចារ​គ្នា​ រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថ​ លេខា​ក្រោយ​សង្គ្រាមត្រជាក់​បាន​បញ្ចប់​។​
​អ្នកឯកទេស​រុ​ស្ស៊ី​ខាងលើ​បាន​បញ្ជាក់​ ទៀត​ថា​ ការ​ដែល​ទុក​ឱ្យ​បាត់បង់​អ៊ុយ​ក្រែ​ន​ និង​គំរាមកំហែង​ដល់​គោលនយោបាយ​ របស់​រុ​ស្ស៊ី​ ពិសេស​គឺ​នយោបាយ​សេដ្ឋ​ កិច្ច​ ។​

​អ្នកឯកទេស​ខាងលើ​បាន​បន្ដ​ទៀត​ថា​ ពេល​នេះ​រុ​ស្ស៊ី​កំពុង​ស្វែងរក​កិច្ច​ព្រម​ ព្រៀង​ជាមួយ​អា​មេ​រិ​ក​ពី​តួនាទី​រក្សា​សន្ដិ​ សុខ​សណ្ដាប់ធ្នាប់​នៅ​លើ​ពិភពលោក​ ដោយ​រុ​ស្ស៊ី​មាន​តួនាទី​កាតព្វកិច្ច​ត្រូវ​តែ​ធ្វើ​ ។​

​អ្នកវិភាគ​បញ្ជាក់​ថា​ អា​មេ​រិ​ក​មិន​ ចង់ឱ្យ​ប៉ះទង្គិច​គ្នា​ដោយ​ផ្ទាល់​ជាមួយ​ រុ​ស្ស៊ី​ ទាំងនោះ​ហើយ​ទើប​អា​មេ​រិ​ក​លូក​ ជើង​តែ​មួយ​ជំ​ហ៊ាន​ចូល​ទៅ​ក្នុង​វិបត្ដិ​ ទាំងនោះ​ ហើយ​បើ​អា​មេ​រិ​ក​ឈាន​ជើង​ ចូល​ទាំងស្រុង​ប្រាកដជា​ផ្ទុះ​សង្គ្រាម​នឹង​ រុ​ស្ស៊ី​ជា​មិន​ខាន​ ។​ ទាំងនោះ​ហើយ​ដែល​ អាច​ជំរុញ​ឱ្យ​ប្រទេស​មហាអំណាច​យោ​ ធា​ទាំង​២​ធ្លាក់​ក្នុង​ដំណាក់កាល​នៃ​សង្គ្រាម​ ត្រជាក់​ជា​ថ្មី​ ទាំងនោះ​មិនមែន​ជា​ការ​ ចង់បាន​របស់​អា​មេ​រិ​ក​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ ពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល​ ។​

​អា​មេ​រិ​កបាន​ប្រើប្រាស់​គោ​លន​យោ​ បានការ​បរទេស​និង​ការ​ដាក់​ទណ្ឌកម្ម​ ទៅ​លើ​រុ​ស្ស៊ី​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​ រុ​ស្ស៊ី​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ឆាក​អន្ដរ​ ជាតិ​ពេល​ដែល​រុ​ស្ស៊ី​បាន​បង្ហាញ​ម​ហិ​ច្ឆ​ តា​ ពង្រីក​ទឹកដី​របស់​ខ្លួន ៕ ម៉ែ​វ​ សា​ធី​

Sathy-12


ចែករំលែក៖