ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធមិត្ដ​“​បិសាច​”​ ក្រុម​អ៊ិ​រ​ស្លា​ម​ បង្កើត​រដ្ឋ​និង​បូ​គោ​ហា​រ៉ា​ម​បាន​គំរាម​ កំហែង​ដល់​សន្ដិសុខ​ពិភពលោក​ទាំង​មូល​

ចែករំលែក៖

​ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​ទទួល​ យកពាក្យ​ស្បថ​ស្មោះត្រង់​របស់​ក្រុម​បូ​ គោ​ហា​រ៉ា​ម​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ក្នុង​ ការ​រួមដៃគ្នា​បង្កើត​ទៅ​ជា​អាណាចក្រ​ អ៊ិះ​ស្លា​ម​ដ៏​រឹង​មាំ​។​ ការ​បង្កើត​សម្ព័ន្ធមិត្ដ​ “​បិសាច​”​ នេះ​បង្ក​ការ​គំរាមកំហែង​ យ៉ាង​ខ្លាំង​ដល់​សន្ដិសុខ​សណ្ដាប់ធ្នាប់​ទាំង​មូល​ ។​

​កាលពី​ពេល​កន្លង​មក​ថ្មី​អ្នកនាំពាក្យ​ ក្រុម​ IS​ បាន​បញ្ជាក់​ថា​ មេដឹកនាំ​របស់​ ខ្លួន​បាន​ទទួលយក​ពាក្យ​ស្បថ​របស់​មេ​ដឹក​ នាំ​បូ​គោ​ហា​រ៉ា​ម​ ហើយ​ការ​ទទួលយក​ នោះ​ក៏​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ ទៀត​ផង​ ។​

​ការ​រួម​បញ្ចូល​គ្នា​ធ្វើ​ឱ្យ​ក្រុម​ភេរវកម្ម​ កាន់តែ​មាន​កម្លាំង​ច្រើន​ឡើង​បង្កប់ខ្លួន​ នៅ​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ធ្វើ​ឱ្យ​ ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​សន្ដិសុខ​ សុវត្ថិភាព​របស់​ខ្លួន​ ។​ ប្រទេស​ដែល​បាន​ ចូលរួម​សម្ព័ន្ធមិត្ដ​ប្រឆាំង​ក្រុម​អ៊ិម​ស្លា​ម​ សុទ្ធសឹងតែ​ទទួល​ការ​គំរាមកំហែង​វាយ​ ប្រហារ​ពី​កម្លាំង​ IS​ បាប​បង្កប់ខ្លួន​នៅ​ ទីនោះ​ ដូច​ជា​អូស្ដ្រាលី​ បារាំង​ជាដើម​។​

​បើ​សហគមន៍​អន្ដរជាតិ​ពិសេស​គឺ​ អា​មេ​រិ​ក​និង​សម្ពន្ធមិត្ដ​នៅ​តែ​ពន្យា​ពេល​វាយប្រហារ​កម្ចាត់​ក្រុម​ IS​ នោះ​នៅ​ ពេល​ដ៏​ខ្លី​ខាង​មុខ​ពេល​ក្រុម​នោះ​មាន​ កម្លាំង​សព្វាវុធ​គ្រប់គ្រាន់​អាច​នឹង​វាយ​ ប្រហារ​ដណ្ដើម​ទឹកដី​យ៉ាង​ធំ​មក​គ្រប់​ គ្រង​ជា​មិន​ខាន​ ៕ ម៉ែ​វ​ សា​ធី​

Sathy-14

Sathy-13


ចែករំលែក៖