ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចុះ​ប្រគល់​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​ ៖​ ប្រជាពលរដ្ឋ​ ៣៥៧​ គ្រួសារ​ក្នុង​ចំណោម​ ៥៨៥​ គ្រួសារ​ក្នុងភូមិ​ទាំង​១១​ នៃ​ឃុំ​មង់​រៀវ​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​ ប្រគល់​សៀវភៅ​គ្រួសារ​ ដោយ​លោក​ឧត្តមសេនីយត្រី​ ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ និង​ក្រុមការងារ​ រួម​អាជ្ញាធរ​ ភូមិ​-​ឃុំ​-​ស្រុក​ ។​ ពិធី​ប្រគល់​នេះ​លោក​ឧត្តមសេនីយ​ន៍​ត្រី​ ម៉ៅ​ ពៅ​ បាន​អញ្ជើញ​ចុះ​ទៅ​ចុះហត្ថលេខា​និង​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ភូមិ​-​ឃុំ​តែ​ម្តង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៥​ ។​

​លោក​ឧត្តមសេនីយ​ន៍​ត្រី​ ម៉ៅ​ ពៅ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ដោយ​យោង​តាម​ការ​ចង្អុលបង្ហាញ​ណែនាំ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ​ន៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​ នគរបាល​ជាតិ​ ក៏​ដូច​ជា​ លោក​ ជា​ សុ​ផា​រ៉ា​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​និង​លោក​ ប្រាជ្ញ​ ច័ន្ទ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ ឲ្យ​រូប​ដឹកនាំ​ក្រុមការងារ​ជួយ​សំរួល​យកចិត្តទុកដាក់​ ធ្វើ​សៀវភៅ​គ្រួសារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​គ្រប់​ក្រុម​គ្រួសារ​ដែល​មិន​ទាន់​មាន​ និង​ក្រៅពី​ការងារ​ បម្រើ​ ការពារ​សន្តិសុខ​សណ្ត​ប់​ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​ឧត្តមសេនីយ​ន៍​បាន​ថ្លែង​បន្ត​ថា​ ផលប្រយោជន៍​នៃ​ការ​ធ្វើ​ និង​ប្រគល់​សៀវភៅ​គ្រួសារ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ព្រឹក​នេះ​គឺ​ ដើម្បី​ឲ​ពួក​គាត់​មាន​ភាព​ងាយស្រួល​ និង​មាន​ឯកសារ​មាន​តម្លៃ​ជាក​តិ​យុ​ត្តិ​ ហើយ​បងប្អូន​អាច​
​យក​សៀវភៅ​នេះ​ទៅ​ធ្វើរ​ឯកសារ​ជា​ទូទៅ​បាន​ ។​ ចំណែកឯ​អាជ្ញារ​ធរ​និ​សម្មត្ថកិច្ច​ជំនាញ​ក៏​មាន​ភាព​ងាយស្រួល​គ្រប់គ្រង​បងប្អូន​តាម​រយះ​សៀវភៅ​នេះ​ដែរ​ ។​ លោក​ឧត្តមសេនីយ​ន៍​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ លោក​និង​ណែនាំ​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ យកចិត្តទុកដាក់​ ធ្វើ​សៀវភៅ​គ្រួសារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​រូប​លោក​ចុះ​មក​ប្រគល់​ជូន​ពួក​គាត់​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​ ៕​ វណ្ណៈ​

KC1

KC2

KC3

KC4


ចែករំលែក៖