ព័ត៌មានទាន់ហេតុការណ៍៖

ដល់​ថ្ងៃ​កំណត់​អាជ្ញាធរ​ចាប់ផ្ដើម​អនុវត្ដ​កាត់​តម្រឹម​និង​រៀបចំ​សណ្ដាប់ធ្នាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​បន្ទាប់​ពី​ធើ្វ​ការ​វាស់វែង​ និ​តង​បាញ់​គំនូស​ ហើយ​ទុក​រយៈពេល​ មួយ​សបា្ដហ៍​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រុស​ រើ​ និង​កាត់​តម្រឹម​ដំបូល​ដែល​សង់​លយ​ ចូល​ផ្លូវ​នោះ​ចេញ​ដោយ​ខ្លួនឯង​ តែ​មាន​ បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​បាន​អនុវត្ដ​តាម​ ការ​ណែនាំ​របស់​អាជ្ញាធរ​សង្កាត់​ ក៏​ដូច​ ជា​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ ។​ ប៉ុន្ដែ​មួយ​ ចំនួន​ធំ​ទៀត​មិន​ព្រម​អនុវត្ដ​តាម​នៅ​ ព្រឹក​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៥​ ដែល​ ជា​ថ្ងៃ​កំណត់​នោះ​ អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ និង​យក​ឧបករណ៍​កាត់​និង​រុសរើ​ចេញ​ឱ្យ​ ស្មើ​ ដើម្បី​ទុក​ចិ​ពោ្ច​ី​ម​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ ធើ្វ​ដំណើរ​ ។​

​ការ​អនុវត្ដ​របស់​អាជ្ញាធរ​ខណ្ឌ​ឫស្សី​ កែវ​នៅ​ពេល​នេះ​ ដឹកនាំ​ដោយ​លោក​ ធុ​យ​ សុ​ខន​ អភិបាល​នៃ​គណៈ​អភិបាល​ ខណ្ឌ​ លោក​កូប​ សេះ្ល​ អភិបាលរង​ និង​ មន្ដ្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត​ ។​ ទីតាំង​ដែល​អាជ្ញាធរ​ចុះ​រុះ​រើស​ណ្ដោ​ប់​ ធ្នាប់​ដើម្បី​ឱ្យ​មាន​របៀបរៀបរយ​នោះ​ គឺ​ ស្ថិត​នៅ​ជុំវិញ​ផ្សារ​ធំ​ទួល​សង្កែ​ ហៅ​ផ្សារ​ សាំ​ហាន់​ ក្នុងភូមិ​-​សង្កាត់​ទួល​សង្កែ​ ។​

​លោក​កូប​ សេះ្ល​ អភិបាលរង​ខណ្ឌ​ ឫស្សី​កែវ​ដែល​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ដ​ ខាងលើ​នេះ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ បាន​ជូនដំណឹង​ជា​ច្រើន​លើក​ច្រើន​សារ​ មក​ហើយ​ និង​ទុក​ពេលវេលា​ឱ្យ​បងប្អូន​ អស់​រយៈពេល​ជា​ច្រើន​ខែ​ ដើម្បី​រុសរើ​ ចេញ​ ក្នុង​ការ​អនុវត្ដ​នោះ​ដែរ​ ក៏​មានការ​ សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ ចំនួន​ធំ​ ដែល​សុំ​ឱ្យ​អាជ្ញាធរ​រៀបចំ​ដើម្បី​ ឱ្យ​មាន​សណ្ដាប់ធ្នាប់​និង​របៀបរៀបរយ​។​ តំបន់​ជុំវិញ​ផ្សារ​ធំ​ទួល​សង្កែ​កន្លង​មក​មាន​ ភាព​រញ៉េរញ៉ៃ​ដោយ​ការ​លក់ដូរ​និង​ប្រកប​ អាជីវកម្ម​របស់​បងប្អូន​ ដោយ​អ្នកខ្លះ​ យក​ផ្លូវ​និង​ចិ​ពោ្ច​ី​ម​ ខ្លះ​ទៀត​ដាក់​គ្រែ​និង​ សង់រោង​ ធើ្វ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​និង​ ការ​កកស្ទះ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ ។​ លោក​ បាន​បន្ដ​ថា​ អាជ្ញាធរ​ចុះ​មក​នា​ពេល​នេះ​ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ គាំទ្រ​នូវ​ចំណាត់ការ​ដែល​បាន​ធើ្វ​ ហើយ​ លោក​បា​នប​ពា្ជ​ា​ក់ថា​ ចាប់ពី​ពេល​នេះ​ តទៅ​មិន​អនុញ្ញាត​ឱ្យ​បងប្អូន​យក​ចិ​ពោ្ច​ី​ម​ ឬ​ផ្លូវ​ដាក់​ទំនិញ​ លក់ដូរ​ទៀត​នោះ​ឡើយ ៕ ​អា​រុណ​រះ​

Chan

Chan-(2)

Chan-(3)

Chan-(4)


ចែករំលែក៖