ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​៣​នាក់​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ មនុស្ស​ប្រុស​-​ស្រី​៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បែក​ចាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ក្នុង​ករណី​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​ករណី​ នៅ​វេលា​យប់​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​ ​ករណី​ទី​១-​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ នៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន​ ស្រុក​ អង្គស្នួល​ ឃាត់ខ្លួន​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​១​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​ តា​មីន​ចំនួន​២​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ នគរបាល​ស្រុក​អង្គស្នួល​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

​ ​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ មុខសញ្ញា​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ សុខ​ សំបូរ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ។​ មុខសញ្ញា​ខាងលើ​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ គឺ​ជាប់​ក្នុង​ករណី​ចែកចាយ​នូវ​ សារធាតុ​ញៀន​ខុសច្បាប់​ ក្នុង​អំឡុង​ឆ្នាំ​២០១០​ ដល់​ឆ្នាំ​២០១២​ ។​

​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​ចេញពី​ពន្ធនាគារ​ជនសង្ស័យ​មិន​បាន​បញ្ឈប់​សកម្មភាព​ចែក​ ចាយ​គ្រឿងញៀន​នោះ​ទេ​ ពោល​គឺ​បាន​បន្ត​ចែកចាយ​គ្រឿងញៀន​ដោយ​លួចលាក់​ និង​ប្រើ​ល្បិច​បំភ័ន្ត​ ភ្នែក​សមត្ថកិច្ច​រហូត​មក​ដល់​វេលា​យប់​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​បាន​អស់​ល័​ក្ខ​ ក៏​ត្រូវ​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បែក​ចាន​ ឃាត់ខ្លួន​ជាក់ស្តែង​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ​ ព្រមទាំង​ វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ គ្រា​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ទៅ​ឲ្យ​ អ្នក​ប្រើប្រាស់​នៅ​ក្នុង​មូលដ្ឋាន​ ។​

​ ​ករណី​ទី​២-​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២៣​ និង​១០​នាទី​ នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ឃាត់ខ្លួន​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​-​ស្រី​២​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​ តា​មីន​ចំនួន​៥​កញ្ចប់​តូច​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​អង្គស្នួល​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

​ ​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ មុខសញ្ញា​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ អើយ​ ណា​វុ​ធ​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​ ជា​កម្មករ​សំណង់​ មាន​ទីលំនៅ​ក្នុងភូមិ​កំ​បូល​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​ គួ​ន​ ការ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ ជា​ អ្នក​ម៉ាស្សា​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ។​
​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​២​នាក់​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បែក​ចាន​ ឃាត់ខ្លួន​ ជាក់ស្តែង​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៥​កញ្ចប់​តូច​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ គ្រា​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​បម្រុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​។​

​ ​អធិការ​នគរបាល​ស្រុក​អង្គស្នួល​លោក​ មាន​ សំណាង​ បាន​បញ្ជាក់​ថា​ ចំពោះ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៣​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​២​ករណី​ខាងលើ​នេះ​ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរ​ បាល​ជំនាញ​យុត្តិធម៌​កសាង​សំណុំរឿង​២​ករណី​ផ្សេង​គ្នា​ ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ប្រឆាំង​ គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដើម្បី​មាន​វិធានការ​បន្ត​ទៅ​តាម​នីតិវិធី​ ៕​ ស្អាង​ជ័យ​

Tong-leng-1

Tong-leng-1-(1)

Tong-leng-1-(2)

Tong-leng-1-(3)

Tong-leng-1-(4)

Tong-leng-1-(5)

Tong-leng-1-(6)

Tong-leng-1-(7)


ចែករំលែក៖