ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្លន់​ជនបរទេស​យក​ប្រាក់​អស់​ជិត​៤០០​0ដុល្លារ​នៅ​លើ​ដែន​កោះ​រ៉ុ​ង​ ក្រុងព្រះសីហនុ​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ ចោរប្លន់​ជនបរទេស​២​នាក់​យក​លុយ​និង​សម្ភារ​ផ្សេងៗ​អស់​ប្រមា​ន​ជិត​៤០០០​ ដុល្លារ​ដោយ​បាន​យក​ពូថៅ​កាប់​ក្បាល​និង​ចាក់​ទៅ​លើ​ដងខ្លួន​ជនបរទេស​ទាំងនោះ​របួសធ្ងន់​កំពុង​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុងព្រះសីហនុ​ ។​

​ ​ករណី​នេះ​បាន​កើតឡើង​នៅ​លើ​ដែន​កោះ​រ៉ុ​ង​ ក្នុងភូមិ​សុខសាន្ត​ ចំណុច​ឡង់​ប៊ិ​ច​បឹង​កា​ឡូ​​ក្នុង​ហាង​ជនបរទេស​យីហោ​ BHGH​ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​។​

​ ​ជន​រង​គ្រោះ​ទី​១​មានឈ្មោះ​ NLEML​ JooniJuhani​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ហ្វាំ​ង​ឡង់​​និង​ជន​រង​គ្រោះ​ទី​២​ឈ្មោះ​ hay​ Michel​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​កា​ណា​ដា​ ។​

​ ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ដឹង​ថា​ ជនសង្ស័យ​បាន​លប​លួច​ធ្វើ​សកម្មភាព​ កាប់​និង​ចាក់​មក​លើ​រូប​គាត់​ ខណៈ​ដែល​រូប​គាត់​ជា​ជន​រង​គ្រោះ​កាន់​កេះ​លុយ​យក​ចូល​ក្នុង​បន្ទប់​ ហើយ​ជនសង្ស័យ​នោះ​ធ្លាប់​ជា​អ្នកបម្រើ​កា​ងារ​ក្នុង​បឹង​កា​ឡូ​របស់​គាត់​ផង​ដែរ​ គឺ​មានឈ្មោះ​ បូ​ រ៉ា​ មាន​ សម្បុរ​ខ្មៅ​ស្គម​ខ្ពស់​ ។​

​ ​ជន​រង​គ្រោះ​រំពឹង​ថា​ សមត្ថកិច្ច​ពិតជា​អាច​រកមុខ​ជនសង្ស័យ​ចោ​ប្លន់​នេះ​បាន​ជាក់​ជា​មិន​ខាន​ ៕ ​ឆ្លាម​សមុទ្រ​

Chlam-samoth-003

Chlam-samoth-003-(1)


ចែករំលែក៖