ព័ត៌មានទាន់ហេតុការណ៍៖

ចិន​ ជប៉ុន​ បន្ដ​រក្សា​ទំនាក់ទំនង​ល្អ​ប្រសើរ​

ចែករំលែក៖

​រដ្ឋាភិបាល​ចិន​ និង​ជប៉ុន​បាន​ប្ដេជ្ញា​ បន្ដ​រក្សា​ទំនាក់ទំនង​ល្អ​ប្រសើរ​នឹង​គ្នា​ ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​ ២០១៥​ បន្ទាប់​ពី​កិច្ចប្រជុំ​ស្ដី​អំពី​សន្ដិសុខ​ រវាង​ប្រទេស​ទាំង​២​មិន​ធ្លាប់​មាន​ក្នុង​ រយៈពេល​៤​ឆ្នាំ​កន្លង​មក​ ស្ថិត​ក្នុង​អំឡុង​ ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ ក្នុង​ដែន​អធិបតេយ្យ​លើ​ប្រជុំ​ដី​កោះ​ ហើយ​ជា​និច្ចកាល​ ទាហាន​ប្រទេស​ទាំង​ ពីរ​ពើងទ្រូង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​។​

​ប៉ុន្ដែ​ទោះបី​យ៉ាងណា​ ប្រទេស​មហា​ អំណាច​សេដ្ឋកិច្ច​ទី​២​ និង​ទី​៣​ក្នុង​លោក​ ទាំង​ពីរ​បាន​បរាជ័យ​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​ឱ្យ​មាន​កម្លាំងយោធា​ឈរ​ ជើង​តាម​បន្ទាត់​ព្រំដែន​ប្រស្រ័យ​ទាក់ទង​ រកគ្នា​នោះ​ឡើយ​ ។​

​ការ​ដែល​មិន​អាច​ឈាន​ដល់​ចុះ​កិច្ច​ ព្រមព្រៀង​ដើម្បី​ប្រស្រ័យ​ទាក់ទង​រវាង​ កម្លាំងយោធា​ប្រទេស​ទាំង​ពីរ​នោះ​ ក៏​ ព្រោះតែ​ចិន​នៅ​នឹក​ផ្ន​ក់​ក្នុង​ចិត្ដ​ថា​ ជប៉ុន​ មិន​បាន​ទទួលស្គាល់​ឱ្យ​បាន​ជាក់លាក់​ ចំពោះ​ទ​ង្វើ​របស់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​ ក៏​ដូច​ជា​ការ​ប្រឈម​មុខ​ដោយ​ជម្លោះ​ ទៅ​លើ​ប្រជុំ​កោះ​ស្ថិត​នៅ​សមុទ្រ​ចិន​ ភាគ​ខាងកើត​ផង​ដែរ​ ។​

​នាវា​ល្បាត​ និង​យន្ដហោះ​ចម្បាំង​ ប្រទេស​ទាំង​ពីរ​ស្ទើរ​លើក​អាវុធ​តម្រង់​ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រាល់ពេល​ដែល​ ពួក​គេ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ជិត​ប្រជុំ​ ដែន​កោះ​ដែល​ពុំ​មាន​មនុស្ស​រស់នៅ​ ហើយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​ជប៉ុន​ ប៉ុន្ដែ​ចិន​ក៏​ទាមទារ​ថា​ ជា​របស់​ខ្លួន​ផង​ដែរ​នោះ​ ។​ មានការ​ព្រួយ​ បារម្ភ​ថា​ សង្គ្រាម​រវាង​មហាអំណាច​ សេដ្ឋកិច្ច​ទាំង​ពីរ​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ ទីកន្លែង​នោះ​ ។​

​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ស្នើ​ឱ្យ​សភា​កែប្រែ​រដ្ឋ​ធម្ម​ នុ​ញ្ញ​ដែល​ហាមប្រាម​មិន​ឱ្យ​កងទ័ព​ជប៉ុន​ លូកដៃ​ចូល​កិច្ចការបរទេស​ ក៏​ដូច​ជា​ធ្វើ​ សកម្មភាព​ជួយ​ដល់​កម្លាំង​សម្ពន្ធមិត្ដ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​មានការ​ព្រួយ​ បារម្ភ​ជា​និច្ច​ ។​ ជប៉ុន​អះអាង​ថា​ គោល​ នយោបាយ​ការពារ​ជាតិ​របស់​ចិន​មិន​ មាន​តម្លាភាព​ ។​

​លោក​ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ជួប​ប្រជុំ​ ជា​លើក​ដំបូង​បំផុត​ជាមួយ​ប្រ​ធានា​ធិ​ បតី​ចិន​ លោក​ស៊ី​ ជី​ន​ពីង​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​។​ ក្នុង​ឱកាស​ ជំនួប​ពិភាក្សា​នោះ​ ភាគី​ទាំង​ពីរ​បាន​ យល់ព្រម​ឱ្យ​មាន​យន្ដការ​គ្រប់គ្រង​ដោះ​ ស្រាយ​វិបត្ដិ​ប្រទេស​ទាំង​ពីរ​ដោយ​ សន្ដិវិធី​ ។​

​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​មួយ​ថ្ងៃ​ រវាង​មន្ដ្រីជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ​នៅ​ទី​ ក្រុង​តូ​ក្យូ​ ក្រសួងការបរទេស​ជប៉ុន​បាន​ ចេញ​សេចក្ដីថ្លែងការណ៍​ថា​ ភាគី​ទាំង​ ពីរ​បាន​បន្ដ​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ស្រប​ តាម​ជំនួប​ពិភាក្សា​នា​ពេល​កន្លង​មក​ ។​ យើង​បាន​ព្រមព្រៀង​រក្សា​ជំហ​វិជ្ជមាន​ បន្ដ​កិច្ច​ពិភាក្សា​ទៅ​លើ​ទីតាំង​ដែល​មាន​ ជម្លោះ​ ក៏​ដូច​បង្កើត​បរិយាកាស​ល្អជា​ មួយ​គ្នា​លើ​គ្រប់​វិស័យ​ ។​

​រីឯ​ក្រសួងការបរទេស​ចិន​វិញ​ ក៏​បាន​ ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ផង​ដែរ​ ដោយ​បាន​រៀបរាប់​ពី​ការ​ព្រួយបារម្ភ​ របស់​ខ្លួន​ទៅ​លើ​សកម្មភាព​យោធា​ជប៉ុន​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ហើយ​ចិន​ សង្ឃឹមថា​ ជប៉ុន​នឹង​មិន​បោះបង់​ចោល​ វិ​ថី​សន្ដិភាព​នោះ​ឡើយ​ ៕ ថាច់ យ៉ាត

Yart-001


ចែករំលែក៖