ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន SOTELCO LTD. (BEELINE កម្ពុជា) និងក្រុមហ៊ុន VIETTEL (CAMBODIA) PTE. LTD. (“METFONE”) យល់ព្រមផ្ទេរអាជ្ញាប័ណ្ណ ប្រតិបតិ្តការ និងទ្រព្យសម្បត្តិ

ចែករំលែក៖

នៅថ្ងៃទី១១ខែមិនាឆ្នាំ២០១៥ ក្រុមហ៊ុនSotelcoLtd. (“Beeline កម្ពុជា”)យល់ព្រមអនុវត្តន៍ ផ្ទេរអាជ្ញាប័ណ្ណប្រតិបតិ្តការ និងទ្រព្យសម្បត្តិ អោយក្រុមហ៊ុន Viettel (Cambodia) (Metfone)ការផ្ទេរនេះមានការយល់ព្រមពីស្ថាប័នមានសមត្ថកិច្ច។

Beeline កម្ពុជា និងMetfone នឹងសហការគ្នាដើម្បីជួយ អោយអតិថិជនBeeline កម្ពុជាទាំងអស់ចុះឈ្មោះ ភ្ជាប់ប្រព័ន្ធMetfone។ Beeline កម្ពុជានឹងបញ្ឈប់កិច្ច សន្យាជាមួយអតិថិជន ក៏ដូចជាបញ្ឈប់ការផ្ដល់ សេវាកម្មទូរស័ព្ទចល័ត។

ចាប់ពីថ្ងៃទី ២៤ ខែមិនាឆ្នាំ ២០១៥ អតិថិជនBeeline កម្ពុជាទាំងអស់ នឹងផ្ទេរមកភ្ជាប់ប្រព័ន្ធ Metfone ស្របតាមគោលនយោបាយ របស់ Metfone ដូចជាកញ្ចប់សេវាកម្ម YOUTHអតិថិជនសហគ្រាសជាដើម។ គ្រប់អតិថិជនរបស់Beelineកម្ពុជានឹងបានរក្សាលេខទូរស័ព្ទ ស៊ីមកាតដែលកំពុងប្រើប្រាស់ និងគណនីគោល ក៏ដូចជាទទួលបានការ លើកទឹកចិត្តជាច្រើនពីក្រុមហ៊ុនMetfone។ ចាប់ពីថ្ងៃទី ២៤ ខែមិនាឆ្នាំ2015នេះទៅ គ្រប់អតិថិជនBeeline កម្ពុជា ត្រូវបញ្ឈប់ការបញ្ចូលទឹកប្រាក់ ដោយកាតកោសBeeline ប៉ុន្តែអាចបញ្ចូលទឹកប្រាក់ បានតាមកាតកោសMetfone នៅតាមបណ្តា Showroom Metfone នៅទូទាំងប្រទេស។ ហើយម៉្យាងវិញទៀតអតិថិជនBeelineកម្ពុជាអាចប្តូរទៅប្រើស៊ីម Metfoneបាន ចាប់ពីថ្ងៃទី២៤ ខែមិនាឆ្នាំ2015នេះទៅ បើសិនជាអតិថិជនមានបំណង។

គ្រប់បញ្ហាដែលកើតឡើង ពាក់ព័ន្ធជាមួយកាតកោស Beeline អតិថិជនអាចទំនាក់ទំនងលេខទូរស័ព្ទ Hotline របស់Beeline កម្ពុជា សំរាប់ការជួយប្រឹក្សា និងដោះស្រាយ។Metfoneនឹងជួយឆ្លើយតប និងប្រឹក្សារាល់ចម្ងល់ ឬ រាល់បញ្ហាកើតឡើងបន្ទាប់ ពីការផ្លាស់ប្តូរមក ប្រព័ន្ធMetfone តាមរយៈលេខទូរស័ព្ទថែទាំអតិថិជន(Hotline) 1777 ឬនៅតាមគ្រប់ ShowroomMetfone នៅទូទាំងប្រទេស៕


ចែករំលែក៖