ព័ត៌មានទាន់ហេតុការណ៍៖

​ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ 2016​ បាន​បើក​ឆាក​នៅ​ខេត្តបាត់ដំបង​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ព្រឹត្តិការណ៍​ដ៏​កក្រើក​ តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ 2016​ បាន​វិល​ត្រឡប់​មក​កម្ពុជា​ហើយ​ក្នុង​រដូវ​កាល​ទី​បី​នេះ​។​ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ខេត្តបាត់ដំបង​ ផ្សារ​ទំនើប​ភូ​ពុ​យ​ កាលពី​ថ្ងៃ​ទី​ ១៨​ ដល់​ ១៩​ ខែមីនា​នេះ​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន​ ៣២​ ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល​ ខេត្ត​ព្រះ​សីហ​នុ​។​

​ឆ្នេរ​ខ្សាច់​ដែល​ត្រូវ​បាន​រៀបចំ​យ៉ាង​អស្ចារ្យ​ បាន​ក្លាយជា​ទស្សនីយភាព​ថ្មី​ប្លែក​ ដែល​ពុំ​ធ្លាប់​កើត​មាននៅ​លើ​ទឹកដី​ខេត្ត​បាត់​បាត់ដំបង​ ធ្វើ​ឲ្យ​ទស្សនិកជន​ទទួល​បាន​នូវ​ភាព​រំភើប​រីករាយ​ហួស​ពី​ការ​រំពឹង​ និង​មិន​អាច​បំភ្លេច​បាន​។​ ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្រោម​ក​ម្ពៅ​ថ្ងៃ​ពេញ​ដោយ​ថាមពល​ និង​ការ​ប្រគំ​តន្ត្រី​ដ៏​កក្រើក​ ជាមួយ​វត្តមាន​របស់​កំពូល​តារាចម្រៀង​ល្បីៗ​ ដូច​ជា​ លោក​ ឆ​ន​ សុ​វ​ណ្ណា​រាជ​ អ្នក​នាង​ ពេជ្រ​ សោភា​ កញ្ញា​ សុគន្ធ​ នី​សា​ លោក​ នី​ រតនា​ លោក​ ហេង​ ពិ​ទូ​ លោក​ នី​កូ​ កញ្ញា​ ប៉ាច​ គី​ម​មួយ​ លោក​ សៅ​ ឧត្តម​ លោក​ ដួង​ វី​រៈ​សិ​ដ្ឋ​ និង​កញ្ញា​ បេ​ប៊ី​ បាន​ធ្វើ​ឲ្យ​ទឹកដី​ខេត្តបាត់ដំបង​កាន់តែ​រស់​រវើក​ អធិកអធម​ និង​សប្បាយ​រីករាយ​ហួស​ពី​ការ​រំពឹង​ និង​បំភ្លេច​មិន​បាន​។​

​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​ អាន់​ឆ័​រ​ មិន​ត្រឹមតែ​ផ្តល់​ជូន​ទស្សនិកជន​នូវ​សកម្មភាព​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​នៅ​លើ​ខ្សាច់​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ដូច​ជា​ ការ​ប្រគុំ​តន្ត្រី​នៅ​ពេល​រាត្រី​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​ល្បីៗ​ តារា​អន្តរជាតិ​ ព្រមទាំង​មានកម្ម​វិធី​ពិសេស​ជា​ច្រើន​ផង​ដែរ​។​ កម្មវិធី​នេះ​ក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ CTN​។​ ដោយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទះ​ ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ បាន​ចូលរួម​ទស្សនាការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​របស់​ក្រុម​កីឡាករ​នៅ​ពេល​ថ្ងៃ​ ក៏​ដូច​ជា​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ នា​ពេល​រាត្រី​ និង​កម្មវិធី​ពិសេសៗ​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​ អាន់​ឆ័​រ​ ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់​ ជាវ​សម្ភារៈ​កីឡា​ក្នុង​តម្លៃ​ពិសេស​ ថតរូប​ទុក​អនុស្សាវរីយ៍​ និង​ មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត​។​ ស្រា​បៀរ​ អាន់​ឆ័​រ​ មាន​គោលបំណង​ផ្តល់​ជូន​បទ​ពិសោធន៍​បាល់ទះ​ដែល​មាន​លក្ខណៈ​ពិសេស​ និង​មិន​អាច​បំភ្លេច​បាន​ចំពោះ​មហាជន​ និង​អ្នកគាំទ្រ​បាល់ទះ​កម្ពុជា​ ជា​ពិសេស​ជួយ​ពង្រឹង​វិស័យ​បាលទះ​នៅ​កម្ពុជា​ ។​

​សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​បាត់ដំបង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន​ ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​ ១៥​ ខែមេសា​នៅ​ខេត្ត​ព្រះ​សីហ​នុ​ រួម​មាន​ក្រុម​ម្ចាស់​ជ័យ​លា​ភី​លេខ​1​ប្រចាំ​ខេត្តបាត់ដំបង​បាន​ទៅ​ក្រុម​ ភ្នំ​យ៉ា​ត​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 1,000$​ និង​មេដាយមាស​ ជ័យ​លា​ភី​លេខ​2​បាន​ទៅ​ក្រុម​យុវជន​បាល់ទះ​បាត់ដំបង​(A)​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 500$​ និង​មេដាយ​ប្រាក់​ ជ័យ​លា​ភី​លេខ​3​បាន​ទៅ​ក្រុម​ TIGER​ KLUB​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 300$​ និង​មេដាយ​សំ​រិ​ទ្ធ​ និង​ជ័យ​លា​ភី​លេខ​3​ស្ទួន​បាន​ទៅ​ក្រុម​យុវជន​ បាល់ទះ​បាត់ដំបង​(C)​ ទទួល​បាន​ទឹកប្រាក់​រង្វាន់​ 300$​ និង​មេដាយ​សំ​រិ​ទ្ធ​ ។​

​ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ 2016​ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាប់​គឺ​៖​ សៀមរាប​ ជាប់​សារមន្ទីរ​អ​ប្សា​(​អង្គ​ឃ្យុ​ង​យូ​)​ពី​ថ្ងៃ​ទី​ 25-26​ មីនា​ 2016​។​

​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​សៀមរាប​ឲ្យ​បាន​ច្រើន​កុះករ​។​

​ព័ត៌មាន​បន្ថែម​អំពី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ 2016​ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ https://www.facebook.com/AnchorBeerKH/​ ​ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ​ 077​ 777​ 928/​ 012​ 798​ 504/​ 081​ 888​ 779​ ៕ ថម សន

abc (3)

abc (2)

abc (1)

abc


ចែករំលែក៖