ព័ត៌មានទាន់ហេតុការណ៍៖

​ចុះ​ដក​ព្រលិត​ ជាន់​ប៉ះ​ចំ​កាំភ្លើង​ អាកា​១​ដើម​មាន​គ្រាប់​ចំនួន​៥២​គ្រាប់​

ចែករំលែក៖

​ខេត្តតាកែវ​៖​ ពលរដ្ឋ​ម្នាក់​បាន​ ចុះ​ដក​ព្រលិត​ យក​មក​បរិភោគ​ ស្រាប់តែ​ជាន់​ប៉ះ​ចំ​កាំភ្លើង​(​អាកា​)១​ដើម​ ផលិត​នៅ​ប្រទេស​ចិន​ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ស្រុក​អង្គរបុរី​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ក្នុង​ស្រះ​ទឹក​ ភូមិ​ទួល​សាំង​(​ខ​)​ ឃុំ​អង្គរបុរី​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ។​

​បើ​យោង​តាម​សម្ដី​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរបុរី​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ បាន​ចុះ​ទៅ​ដក​ព្រលិត​ដើម្បី​យក​មក​ស្លរ​ទទួលទាន​ នៅ​ពេល​កំពុង​ដក​ព្រលិត​ ក៏​ស្រាប់តែ​ជាន់​ចំ​កាំភ្លើង​ ដោយ​មានការ​សង្ស័យ​ ពលរដ្ឋ​រូប​នោះ​ បាន​មុជ​រាវ​យក​មក​ ក៏​ស្រាប់តែ​ជា​កាំភ្លើង​(​អាកា​)​ទៅ​វិញ​ ។​

​ប្រភព​បន្ដ​ទៀត​ថា​ ដោយ​ដឹង​ថា​ ជា​កាំភ្លើង​ពលរដ្ឋ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​អង្គរបុរី​ ចុះ​ទៅ​ត្រួតពិនិត្យ​ ។​ ក្រោយ​កំលាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​បាន​ត្រួតពិនិត្យ​លើ​កាំភ្លើង​ ក៏​បាន​ស្គាល់​ថា​ កាំភ្លើង​នេះ​ ជា​កាំភ្លើង​អាកា​ ដែល​ផលិត​នៅ​ប្រទេស​ចិន​ ។​ ក្រៅពី​កាំភ្លើង​អាកា​១​ដើម​ ក៏​នៅ​មាន​បង់​ដាក់​គ្រប់​ចំនួន​ពីរ​បង់​ និង​គ្រាប់កាំភ្លើង​ចំនួន​៥២​គ្រាប់​ ។​

​ក្រោយ​ពេល​ត្រួតពិនិត្យ​រួចរាល់​ ហើយ​កម្លាំង​ជំនាញ​ នគរបាល​ស្រុក​អង្គរបុរី​ ក៏​បាន​រាយការណ៍​ជូន​ស្នងការ​ខេត្តតាកែវ​អោយ​ចុះ​ត្រួតពិនិត្យ​បន្ថែម​ទៀត​ និង​ស្រាវជ្រាវ​រក​ប្រភព​ថា​កាំភ្លើង​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​បានជា​មក​ត្រាំ​ទឹក​នៅ​ក្នុង​ស្រះ​ខាង​ លើ​ ៕​ ជី​សូរ​កា​

ae4w (1)

ae4w


ចែករំលែក៖