ព័ត៌មានទាន់ហេតុការណ៍៖

​សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​៩​ចំនួន​ ១.៦០៨​នាក់​ ចូលរួម​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ​តាម​រយៈ​ការ​សិក្សា​“​ទស្សនទាន​ព្រះពុទ្ធ​សាសនា​”

ចែករំលែក៖

​ភ្នំពេញ​៖​ នា​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​សាល​សហ​សិក្សា​នៃ​សាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ទី​៩​ បាន​ប្រារព្ធ​ពិធី​បង្កើន​ចំណេះដឹង​ទូទៅ​ តាម​រយៈ​ការ​សិក្សា​“​ទស្សនទាន​ព្រះពុទ្ធ​សាសនា​”​ជូន​ដល់​សិស្ស​ ថ្នាក់​ទី​៩​ ចំនួន​ ១.៦០៨​នាក់​ដែល​មក​ពី​ ១៥​សាខា​នៃ​សាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ដែល​មាន​ព្រះ​លិខិត​បញ្ញា​ប៉ែន​ វិបុល​នាយក​សមាគម​ទ្រទ្រង់​ការ​បោះពុម្ព​ និង​អប់​រំជា​ធម្មកថិក​និមន្ត​មក​សម្តែងធម៌​នៅ​ពេល​នេះ​។​

​លោក​ លី​ ឆេ​ង​អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ និង​ជា​សាកល​វិទ្យា​ធិ​ការ​ សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​មាន​ប្រសាសន៍​ថា​ កន្លង​មក​ សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ ក៏​បាន​រៀបចំ​ កម្មវិធី​សិក្សា​បន្ថែម​ធំៗ​ចំនួន​ ៥​ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ​ និង​ភាសា​អង់គ្លេស​រួម​មាន​៖

១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ​ (​ក​-​សិស្ស​ថ្នាក់​ទី​៩​ សិក្សា​ពី​ទស្សនទាន​ព្រះពុទ្ធ​សាសនា​ ខ​-​ថ្នាក់​ទី​១០​ សិក្សា​ពី​សុវត្ថិភាព​ចំណីអាហារ​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ គ​-​ថ្នាក់​ទី​១១​ សិក្សា​ពី​ការ​យល់​ដឹង​ពី​គ្រឿងញៀន​ និង​ជម្ងឺអេដស៍​ និង​ ឃ​-​ថ្នាក់​ទី​១២​ សិក្សា​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​តួនាទី​យុវជន​នៅ​ក្នុង​សង្គម​)

២-​កម្មវិធី​ពង្រឹងស្មារតី​(​ក​-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ​ខ​-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស​ និង​ គ​-​វេទិកា​ជជែក​ពិភាក្សា​ជា​សាធារណៈ​

៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា​(​តាម​តំបន់​ទេសចរណ៍​ និង​ តំបន់​ប្រវត្តិសាស្ត្រ​នានា​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​)​

៤-​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍​(​សិស្ស​បាន​សិក្សា​ពី​ចំរៀង​ខ្មែរ​-​អង់គ្លេស​ រឿងនិទាន​ និង​ទស្សនៈ​វាគ្មិន​ល្បីៗ​)

៥-​កម្មវិធី​ប្រឡង​សំ​ណេ​រ​(​សិស្ស​ចេះ​ស្ទាត់​ក្ន​ង​ការ​សរសេរ​កថាខណ្ឌ​សម្រាប់​ថ្នាក់​តូច​ និង​តែងសេចក្តី​សម្រាប់​ថ្នាក់​ធំ​)

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ព្រះ​លិខិត​បញ្ញា​ប៉ែន​ វិបុល​ បាន​មាន​សង្ឃដីកា​ថា​៖​ តប​តាម​ការ​អញ្ជើញ​របស់លោក​ លី​ ឆេ​ង​ លោករដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ បាន​ចាត់​ឲ្យ​ព្រះ​តេជគុណ​ជា​ធម្មកថិក​ និមន្ត​មក​សំដែង​ធម៌​ ជូន​ដល់​សិស្សានុសិស្ស​សាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​យល់​ដឹង​ពី​ព្រះធម៌​ និង​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ និង​បញ្ជ្រាប​ព្រះពុទ្ធ​ឱវាទ​ដល់​សិស្សានុសិស្ស​ឲ្យ​យល់​ដឹង​ពី​បុណ្យ​ បាប​ គុណ​ ទោស​ ពិសេស​អប់រំ​ពង្រឹង​សីលធម៌​ សុជីវធម៌​ និង​ចរិយា​ធម៌​ក្នុង​សង្គម​ឲ្យ​ជៀស​ផុត​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ អំពើ​អនាចារ​ ការ​រំលោភ​សេពសន្ថវៈ​ យល់​ដឹង​ពី​បញ្ហា​សុខភាព​ និង​ជំងឺអេដស៍​ គ្រោះថ្នាក់​ចរាចរណ៍​ និង​ក្មេង​ទំនើង​។​ ជា​ពិសេស​ យុវជន​ យុវនារី​ កុមា​រា​ កុមារី​ ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ និង​ខិតខំ​រៀនសូត្រ​ ដើម្បី​ក្លាយទៅជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ ៕​ ស​ រស្មី​

 

IMG_2299 IMG_2298

 

bet (2)

bet (9)

bet

bet (10)

bet (4)

bet (3)

bet (5)

bet (6)

bet (7)

bet (8)
​ ​


ចែករំលែក៖