ព័ត៌មានទាន់ហេតុការណ៍៖

​អនុប្រធាន​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌមានជ័យ​រថយន្ត​ដឹក​ដី​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អនុប្រធាន​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌមានជ័យ​ត្រូវ​ រថយន្ត​ដឹក​ដី​បុក​កិន​បែកក្បាល​យ៉ាង​អាណោចអាធ័ម​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២២​ ខែ​ មីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៧១​ ចំណុច​ទល់មុខ​ផ្ទះសំណាក់​ត្បូង​ពេជ្រ​ ស្ថិត​ ក្នុងភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពន់​ ខណ្ឌមានជ័យ​ ខណៈ​ដែល​កំពុង​ឌុ​ប​ប្រពន្ធ​ទៅ​លេង​ផ្ទះ​ បងប្អូន​សាច់ញាតិ​នៅ​ឯ​ចោម​ចៅ​។​

​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​ប្រពន្ធ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​។​ ខណៈនោះ​ជន​រង​ គ្រោះ​បាន​បើក​ម៉ូតូ​វ៉ា​រ៉ឺ​ម៉ក​សណ្តោង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ហើយ​ទំនង​ជន​រង​គ្រោះ​វ៉ា​ មិន​ផុត​ប៉ះ​ដៃចង្កូត​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​ស្រប​ពេល​នោះ​រថយន្ត​ដឹក​ដី​កមក​ពីក្រោយ​ក៏​កិន​តែ​ ម្តង​បណ្តាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​។​ ចំណែក​រថយន្ត​បង្កហេតុ​ក៏​ហួស​ បន្តិច​ពី​កន្លែង​កើតហេតុ​ក៏​ឈប់​ចត​ហើយ​អ្នកបើកបរ​ក៏​រត់​បាត់​ស្រ​ម៉ោ​ល​តែ​ម្តង​។​

​ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ក៏​បាន​រៀបរាប់​បណ្តើ​រយំ​បណ្តើ​រថា​ ប្តី​គាត់​មាន​ ឈ្មោះ​ ខាន់​ វ៉ា​ន់​សៀ​ក​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​ជា​អនុប្រធាន​សន្តិសុខ​ខណ្ឌមានជ័យ​។​ ស្ត្រី​ជា​ ប្រពន្ធ​បន្ត​ថា​ ប្តី​គាត់​បាន​ឌុ​ប​គាត់​ថា​ទៅ​លេង​ផ្ទះ​អ៊ុំ​នៅ​ចោម​ចៅ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​។​

​អធិការ​នគរបាល​ខណ្ឌមានជ័យ​ លោក​វរសេនីយ៍ទោ​ តេ​ង​ ស៊ី​ណូ​ ក៏​បាន​បញ្ជាក់​ឲ្យ​ ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ ខាន់​ វ៉ា​ន់​សៀ​ក​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ បំរើ​ការងារ​ជា​អនុ​ប្រ​ ធាន​សន្តិសុខ​សាលា​ខណ្ឌមានជ័យ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​១០៩​ សង្កាត់​មិត្តភាព​ ខណ្ឌ​ ៧​មក​រា​ និង​ប្រពន្ធ​មានឈ្មោះ​ ជា​ ចាន់​នី​ អាយុ​៤០​ឆ្នាំ​ មុខរបរ​លក់ដូរ​។​ អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​១​ គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL-8433​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ទល់ផ្ទះ​សំណាក់​ត្បូង​ពេជ្រ​ផ្លូវ​៣៧១​ ក្រុម​ទី​៤​ ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំ​ ពុន​ ក៏​ត្រូវ​រថយន្ត​ដឹក​ដី​១​គ្រឿង​ម៉ាក​នី​សាន់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​តាកែវ​3-1422​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​។​ ដោយឡែក​ អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​រត់​បាត់​ស្រ​ម៉ោ​ល​បន្សល់​ទុក​រថយន្ត​។​

​លោក​អធិការ​បន្ត​ថា​ ក្រោយ​កើតហេតុ​រថយន្ត​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រក្សា​ទុក​រង​ចាំ​ភាគី​ម្ចាស់​រថយន្ត​ ចូលខ្លួន​ដោះស្រាយ​តាម​ច្បាប់​។​ ចំណែក​សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​យើង​បាន​ប្រគល់​ ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​ ៕​ តា​ឡឹម​

aes (1)

aes

aes (2)


ចែករំលែក៖