ព័ត៌មានទាន់ហេតុការណ៍៖

​ជប៉ុន​នឹង​ជួយ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បង្កើន​កម្លាំង​ទប់ទល់​ជាមួយ​ចិន​

ចែករំលែក៖

​សារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ បាន​បង្កើន​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ក្នុង​ការ​បង្កើន​សម្ថ​ភាព​យោធា​ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម​ជាដើម​ ។​

​ក្រសួងការពារជាតិ​ និង​កម្លាំង​ទាហាន​ជប៉ុន​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជុំវិញ​ ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដើម្បី​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់​នោះ​ ។​ កម្លាំង​ការពារ​ជប៉ុន​ នឹង​ចូលរួម​ហ្វឹកហាត់​សមយុទ្ធ​ពហុភាគី​ ដែល​រៀបចំ​ឡើង​ដោយ​ប្រ​ទេ​សិ​ឥណ្ឌូ​នេ​ស៊ី​ គ្រោង​ធ្វើ​ឡើង​នៅ​ ខែមេសា​ ឆ្នាំ​២០១៥​។​

​ក្រៅពី​នេះ​ជប៉ុន​ បា​នប​ញ្ចូ​ន​នាវាចម្បាំង​២​គ្រឿង​ និង​នាវាមុជទឹក​មួយ​គ្រឿង​ចូល​ទៅ​កាន់​កំពង់​ផែ​ប្រទេស​ហ្វី​លី​ពី​ន​និង​វៀតណាម​។​នៅ​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ដែល​នាវាមុជទឹក​ជប៉ុន​ចូល​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ ។​ ចំណែក​នាវាចម្បាំង​ពីរ​គ្រឿង​នឹង​ទៅ​កាន់​ប្រទេស​វៀតណាម​ ។​

​សារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា​ជប៉ុន​មាន​គម្រោង​បង្កើន​ការ​ជួយ​ដល់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ បង្កើន​សម្ថ​ភាព​យោធា​ ។​ នៅ​ក្នុង​ខែមេសា​នោះ​ដែរ​ ក្រសួងការពារជាតិ​ជប៉ុន​នឹង​ជួយ​ហ្វឹកហាត់​ដល់​កម្លាំង​ទាហានជើងទឹក​វៀតណាម​ក្នុង​ការ​ការពារ​ដែនទឹក​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។​

​សកម្មភាព​របស់​ជប៉ុន​កើតឡើង​ក្នុង​ពេល​ដែល​ជប៉ុន​រង​ការ​ចោទប្រកាន់​ពី​ចិន​ថា​បាន​ជ្រៀត​ជ្រេ​ក​ចូល​ក្នុង​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​រវាង​ចិន​និង​ប្រទេស​ក្នុង​តំបន់​នោះ​ ក្រោយ​ពេល​រដ្ឋាភិបាល​ទីក្រុង​ម៉ា​នី​ឡ​ប្រកាស​ជួល​យន្តហោះ​យាមល្បាត់​ជប៉ុន​៥​គ្រឿង​ ក្នុង​ការ​យាមល្បាត់​នៅ​ដែនសមុទ្រ​ដែល​មាន​វិវាទ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ចិន​បាន​បង្ខំ​ជប៉ុន​មិន​ត្រូវ​លើក​ឡើង​ពី​បញ្ហា​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នៅ​ក្នុង​កិច្ចប្រជុំ​G7​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។​

​សកម្មភាព​របស់​ជប៉ុន​កើតឡើង​ ក្រោយ​ពេល​ដែល​ក្រសួងការពារជាតិ​អូស្ត្រាលី​ប្រកា​សប​ញ្ចូ​ន​នាវាចម្បាំង​តំបន់​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។​ កាលពី​ថ្ងៃ​ទី​២១​ខែមីនា​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី​លោកស្រី​Marise​ Payne​ ប្រកាស​ថា​រដ្ឋាភិបាល​ទីក្រុង​ ខែ​ន​បឺ​រ៉ា​នឹង​បន្ត​ប​ញ្ចូ​ន​នាវាចម្បាំង​និង​យន្តហោះ​ចម្បាំង​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​។​

​មាន​ប្រសា​ស​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ម៉ា​ឡេ​ស៊ី​លោក​ Hishammuddin​ Hussein​ លោកស្រី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​បញ្ចា​ក់ថា​ «​យើង​បន្ត​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វី​លី​ពី​ន​ លោក​ Hishammuddin​ Hussein​ បញ្ចា​ក់ថា​ លោក​មាន​គម្រោង​សហការ​ជាមួយ​សម​ភាគី​វៀតណាម​ ដើម្បី​ពិភាក្សា​ស្តី​អំពី​ សកម្មភាព​របស់​ចិន​ដែល​កាន់តែ​ពង្រីក​កម្លាំងយោធា​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ហើយ​គម្រាមកំហែង​ដល់​ប្រទេស​ជិតខាង​ទៀត​ផង​។​

​សកម្មភាព​ខាងលើ​របស់​អូស្ត្រាលី​កើតឡើង​ក្រោយ​ពេល​ដែល​នាវាចម្បាំង​ហ្វី​លី​ពិន​ត្រូវ​បាន​នាវាចម្បាំង​ចិត​វាយប្រហារ​ដើ​ម្ប​រំដោះ​កបាល​នេសាទ​របស់​ចិន​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ហ្វី​លី​ពី​ន​ត្រូវ​ត្រូវ​ទាហាន​ហ្វី​លី​ពី​ន​ឃាត់​។​ ប៉ុន្តែ​នាវាចម្បាំង​ចិន​ទៅ​រំដោះ​វិញ​ដោយ​ជោគជ័យ​។​ សកម្មភាព​ទាំងនោះ​បង្ក​រការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ក្នុង​ដំបន់​ ៕ ម៉ែវ សាធី

Japan Maritime Self-Defence Force escort ship Kurama (L) sails during their 2012 navy fleet review off Sagami Bay, Japan's Kanagawa prefecture on October 14, 2012. AFP PHOTO / KAZUHIRO NOGI (Photo credit should read KAZUHIRO NOGI/AFP/GettyImages)


ចែករំលែក៖