ព័ត៌មានទាន់ហេតុការណ៍៖

​កីឡាករ​ កន​ ច​ន្ថា​ ប៉ះ​ជាមួយ​កីឡាករ​ Super​ Chhai​ ខណៈ​ អ៊ុំ​ ចំរើន​ ជួប​ ធា​ នុ​រាជ​ ចុង​ស​ប្តា​ហ៍​នេះ​

ចែករំលែក៖

​ភ្នំពេញ​៖​ ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ ដណ្តើម​ពានរង្វាន់​ «​អធិរាជ​ស៊ីម៉ង់ត៍​អូដ្ឋ​»​ វគ្គ​៣​ ទម្ងន់​៦៧​គីឡូក្រាម​ស​ប្តា​ន៍ទី​២​ពូ​ល​B​ តម្រូវ​លើ​កីឡាករ​ កន​ ច​ន្ថា​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ ប៉ះ​ជាមួយ​កីឡាករ​ថៃ​ ឈ្មោះ​Super​ chai​ ខណៈ​ដែល​កីឡាករ​ អ៊ុំ​ ចំរើន​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ប្ញ​ទ្ធ​ប្រកួត​ជាមួយ​កីឡា​ ធា​ នុ​រាជ​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​នា​ល្ងាច​ថ្ងៃ​សៅ​រិ៍​ ទី​២៦​ខែមីនា​ ២០១៦​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ឋ​។​

​កីឡាករ​កន​ ច​ន្ថា​ មាន​ប្រវត្តិ​ប្រកួត​១០២​ដង​ ឈ្នះ​៨៦​ដង​ចាញ់​១៣​ដង​ និង​ស្មើ​០៣​ដង​វាយ​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​៣០​ដង​។​ ដោយឡែក​កីឡាករ​ Super​ Chhai​មាន​កំណត់​ត្រា​ប្រកួត​លើង​សង្វៀន​ចំនួន​៧៥​ដង​ ឈ្នះ​៦០​ដង​ចាញ់​១០​ដង​ស្មើ​០៥​ដង​ក្នុង​នោះ​Super​ chai​ បាន​វាយ​គួ​ប្រកួត​ឲ្យ​បោះបង់​និង​សន្លប់​បាន​១៥​ដង​។​Super​ Chhai​ ធ្លាប់​ប្រកួត​នៅ​ធ្លាប់​ជួប​ជាមួយ​ជើង​ខ្លាំង​របស់​កម្ពុជា​ ច្រើន​នាក់​ដូច​ជា​កីឡាករ​រឿង​ សោ​ភ័​ណ្ឌ​,​ កីឡាករ​ រិ​ទ្ធ​ អា​រុណ​ ,​កីឡាករ​ មឿ​ន​ សុខ​ហ៊ុ​ច​,​កីឡាករ​ ឯម​ ខ្លឹម​ខ្មៅ​ ,​កីឡាករ​ ពេជ្រ​សីហា​និង​កីឡាករ​ ធី​តុង​ហ៊ី​ ។​

​ចំពោះ​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​មួយគូ​ទៀត​ គឺ​កីឡាករ​ អ៊ុំ​ ចំរើន​និង​ធា​ នុ​រាជ​ កន្លង​ទៅ​ចំរើន​ ធ្លាប់​វាយ​ឈ្នះ​ធា​ នុ​រាជ​ដោយ​ពិន្ទុ​ម្តង​។​អ៊ុំ​ ចំរើន​ មាន​អាយុ​២២​ឆ្នាំ​ កម្ពស់​១,៦៩​ម៉ែត្រ​ មាន​ប្រវត្តិ​ប្រកួត​៨៥​ដង​ ឈ្នះ​៧០​ដង​ ចាញ់​១២​ដង​ ស្មើ​០៣​ដង​ក្នុង​នោះ​ក៏​ធ្លាប់​វាយ​ផ្តួល​គូប្រកួត​ឲ្យ​បោះបង់​និង​សន្លប់​បាន​ចំនួន​៣១​ដង​ផង​ដែរ​។​កីឡាករ​ ធា​ នុ​រាជ​អាយុ​២៦​ឆ្នាំ​ កម្ពស់​១,៦៨​ម៉ែត្រ​ធ្លាប់​ប្រកួត​ចំនួន​ ៩៥​ដង​ ឈ្នះ​៧៥​ដង​ ចាញ់​១៥​ដង​ ស្មើ​០៥​ដង​ក្នុង​នោះ​វាយ​ឲ្យ​ដៃគូ​សន្លប់​ចំនួន​១៦​ដង​ ដូច្នេះ​លើក​នេះ​គឺជា​ឱកាស​ធា​ នុ​រាជ​សងសឹក​ អ៊ុំ​ ចំរើន​ ហើយ​ក៏​អាច​សន្សំ​ពិន្ទុ​សម្រាប់​ឡើង​ទៅ​ប្រកួត​បន្តៗ​ទៀត​ដែរ​ ។​

​ចាំ​មើល​ថា​ តើ​កីឡាករ​ចំរើន​ឬ​ក៏​ ធា​ នុ​រាជ​ អាច​រកបាន​៣​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​ស​ប្តា​ហ៍​ទី​១​សម្រាប់​ពូ​ល​B​នេះ​ឆ្ពោះទៅ​ដណ្តើម​ពានរង្វាន់​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​នេះ​ ?​ ។​

​គួរ​រំលឹក​ថា​ ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក​ «​អធិរាជ​ស៊ីម៉ង់ត៍​អូដ្ឋ​»​ វគ្គ​៣​ទម្ងន់​៦៧​គីឡូក្រាម​នេះ​ មាន​កីឡាករ​៨​នាក់​ ក្នុង​នោះ​កីឡាករ​កម្ពុជា​មាន​៥​នាក់​ ថៃ​ ២​នាក់​ និង​ជនជាតិ​អង់គ្លេស​ ១​នាក់​ ៕​ សារី​ម


swe (2)

swe (1)

swe

swe (3)


ចែករំលែក៖