ព័ត៌មានទាន់ហេតុការណ៍៖

​ដើម​ក្ងោក​ម​យ​យ​ដើម​ពុក​ផុយ​ឬ​ស​ដួល​រលំ​សង្កត់​លើ​ម៉ូតូ​រ៉ឺ​ម៉ក​ទាំង​ព្រឹក​

ចែករំលែក៖

​ភ្នំពេញ​៖​ ដើម​ក្ងោក​មួយ​ដើម​ដែល​គេ​ដាំ​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​មុខ​ផ្ទះ​លេខ​44​ ផ្លូវ​111​ សង្កាត់​អូរ​ឬ​ស្សី​ទី​1​ ខណ្ឌ​៧​មក​រា​នៅ​ខាងកើត​ឈៀង​ខាងត្បូង​ផ្សារ​អូរ​ឫស្សី​មាន​អាយុកាល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ពុក​ឬ​ស​ហើយ​ដួល​រលំ​សង្កត់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​រង​ការ​ខូចខាត​ទាំង​ព្រឹក​នា​វេលា​ម៉ោង​៧​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦​ គ្រា​ដែល​អ្នក​រត់​រ៉ឺ​ម៉ក​ទៅ​ចត​នៅ​ក្រោម​ដើម​ក្ងោក​មួយ​ដើម​នេះ​ ។​

​សាក្សី​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​នៅ​តាម​ផ្លូវ​លេខ​១១១​ ជាទី​ប្រ​ ជុំ​ជន​ ជា​ពិសេស​មាន​អាជីវករ​ចេញចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​អូរ​ឫស្សី​នោះ​ ស្រាប់តែ​ដើម​ក្ងោក​មួយ​ដើម​ ទំហំ​មួយ​អោប​ កម្ពស់​ជាង​៤​ម៉ែត្រ​ដែល​ពុក​គល់​ បាន​ដួល​រលំ​បា​ ក់មក​លើ​ផ្លូវ​ដោយ​គ្មាន​ឮ​ស​ម្រឹ​ប​បន្តិច​ ។​ ករណី​នេះ​បណ្តាល​ឲ្យ​ខូចខាត​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ តែ​មិន​មាន​ផល​ប៉ះពាល់​ដល់​អ្ន​ដំណើរ​ឡើយ​ ។​

​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ដើម​ក្ងោក​បាក់​ភ្លាម​ អាជ្ញាធរ​ដែនដី​ ជា​ពិសេស​លោក​អភិបាល​ខណ្ឌ​៧​មក​រា​ បាន​ទូរស័ព្ទ​ទៅ​កាន់​មន្ត្រី​សាធារណការ​និង​ដឹក​ជញ្ជូន​ រាជធានី​ភ្នំពេញ​ ឲ្យ​មក​កាត់​មែក​ និង​អូស​ម៉ូតូ​រ៉ឺ​ម៉​ចេញ​ រួច​បាន​កាត់​ដើមឈើ​នោះ​ជា​កង់ៗ​ដឹក​យក​ចេញ​ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ឫស្សី​១​ ខណ្ឌ​៧​មក​រា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្រឡឹង​ជុំវិញ​ផ្សារ​អូរ​ឬ​ស្សី​ មាន​ដើមឈើ​ចា​ច្រើន​ជា​ពិសេស​ដើម​ក្ងោក​តែ​ម្តង​ ដែល​គេ​ដាំ​លម្អ​ច្រើន​ទស​វត្ស​មក​ហើយ​ ។​ ឥឡូវនេះ​ ដើមឈើ​ទាំងនេះ​មាន​អាយុកាល​ច្រើន​ ឆ្នាំ​មក​ហើយ​ដែល​អាច​ចាស់​ពុក​គល់​ដួល​រលំ​បង្ក​គ្រោះថ្នាក់​ដល់​ម៉ូតូ​ រថយន្ត​ និង​មនុស្ស​ធ្វើ​ ដំណើរ​ឆ្លងកាត់​ដូច​ពេល​នេះ​មិន​ខាន​ ។​ ដូច្នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ គួរ​កាប់​ចេញ​ ដើម្បី​ដាំ​ ជំនួស​ថ្មី​ឡើង​វិញ​ទៅ​ ៕​ ស​ សម​

ae (3)

ae (2)

ae (1)

ae

ae (4)


ចែករំលែក៖