ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​ម្នាក់​ត​ខ្សែភ្លើង​ដើម្បី​ឆក់​អន្ទង់​ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​

ចែករំលែក៖

​ខេត្តព្រៃវែងៈ​ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ និង​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​ ដេក​ផ្កាប់មុខ​ស្លាប់​ក្នុង​ភក់ល្បាប់​ នៅ​ស្រះ​ទឹក​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ ក្នុងភូមិ​វាល​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ សង្ស័យ​ភ្លាត់ស្នៀត​ឆក់​ខ្សែភ្លើង​ ។​

​បើ​តាម​ក្រុម​គ្រួសារ​ត្រូវជា​ម្ដាយ​ក្មេង​ប្រុស​រង​គ្រោះ​បានអោយ​ដឹង​ថា​ កូន​ដែល​ស្លាប់​មានឈ្មោះ​គី​ម​ កុង​ អាយុ​១៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​បានអោយ​ដឹង​ថា​ នៅ​ព្រឹក​កើតហេតុ​នោះ​ ក្រោយ​ពេល​ដែល​គាត់​មកពីផ្សារ​វិញ​ បាត់​កូន​មិនឃើញ​នៅ​ក្នុងផ្ទះ​ គាត់​ក៏​ឡើង​រក​មើល​ខាងលើ​ផ្ទះ​ ស្រាប់តែ​ ឃើញ​ខ្សែភ្លើង​ត​ចេញពី​ព្រី​ចុះ​ទៅ​ក្រោម​ទើប​មានការ​សង្ស័យ​ ក៏​ដើរ​តាម​ខ្សែ​រក​មើល​ ខណៈ​ ស្រាប់តែ​ឃើញ​កូនប្រុស​ដេក​ផ្កាប់មុខ​ក្នុង​ភក់ល្បាប់​នៅ​ក្នុង​ស្រះ​បាត់​ទៅ​ហើយ​ ទើប​ស្រែក​ឆោឡោ​ហៅ​អ្នកស្រុក​អោយមក​ជួយ​ និង​បាន​ទាក់ទង​ហៅ​រថយន្ត​ទៅ​ដឹក​កូនប្រុស​គាត់​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ គ្រូពេទ្យ​ប្រាប់​ថា​កូន​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ។​

​សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា​ តាម​ការ​ពិនិត្យ​ទីតាំង​កើតហេតុ​កុមារ​ រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ត​ភ្លើង​ចេញពី​ក្នុងផ្ទះ​ ភ្ជាប់​ជាមួយ​ដែក​២​សរសៃ​ ចុះ​ទៅ​ឆក់​អន្ទង់​នៅ​ក្នុង​ស្រះ​ ហើយ​ពេល​ចុះ​ឆក់​អន្ទង់​នោះ​ ហើយ​សង្ស័យ​ភ្លាត់ស្នៀត​ក៏​ត្រូវ​ចរន្ត​ភ្លើង​ ដែល​ឆក់​អន្ទង់​នោះ​ឆក់​ខ្លួនឯង​ ទាំង​មនុស្ស​ដួល​ផ្កាប់មុខ​ស្លាប់​តែ​ម្ដង​ ។​ ក្រោយ​ពី​ពិនិត្យ​រួច​ សមត្ថកិច្ច​នគរបាល​ប្រគល់​ សព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្ដី​សោក​ស​ង្រែ​ង​បំផុត​ ៕​ យឹ​ម​ សុ​ថា​ន​

se


ចែករំលែក៖