ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក​ទប់​កំហឹង​មិន​បាន​ដោយសារ​កូន​ស្រវឹង​ជេរ​ប្រមាថ​ វាយ​ធ្វើបាប​ ទាញ​កាំបិត​ផ្គាក់​កាប់​៣​កាំបិត​ រង​របួសធ្ងន់​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ ឪពុក​ម្នាក់​ទប់ចិត្ត​មិន​បាន​ ទាញ​កាំបិត​ផ្គាក់​កាប់​កូន​ដើម្បី​ការពារ​ខ្លួន​ ក្រោយ​ពី​កូនប្រុស​បង្កើត​ស្រវឹង​ខួប​ជេរ​ប្រមាថ​ និង​ វាយ​ទាត់​ធាក់​ឪពុក​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ ។​ អំពើ​ហិង្សា​រវាង​ឪពុក​ នឹង​កូន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ទឹក​ចេញ​ ឃុំ​ជើង​គ្រាវ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ឪពុក​ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​នោះ​មានឈ្មោះ​ចាន់​ សា​រ៉េ​ត​ អាយុ​៦៣​ឆ្នាំ​ ចំណែកឯ​កកូន​ប្រុស​រង​គ្រោះ​ ដោយ​ឪពុក​កាប់​មានឈ្មោះ​ ប៉េ​ស​ សា​រ៉ាត់​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​មុន​ផ្ទុះ​អំពើ​ហិង្សា​រវាង​កូន​ នឹង​ឪពុក​នេះ​ កូនប្រុស​បាន​ផឹក​ស្រវឹង​មួយ​ថ្ងៃ​ទៅ​ហើយ​ ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ នៅ​ពេល​មក​ដល់​ផ្ទះ​ កូនប្រុស​ឈ្មោះ​ប៉េ​ស​ សា​រ៉ាត់​នេះ​ បាន​រករឿង​អ្នក​ផ្ទះ​ ពេល​នោះ​ ឪពុក​បង្កើត​ដែល​នៅផ្ទះ​ក្បែរ​នោះ​បាន​ប្រាប់​អោយ​សម្រាក​ទៅ​ បើ​ស្រវឹង​ហើយ​កុំ​ឡូឡា​ រករឿង​គេឯង​ ពេល​ឮ​ឪពុក​ប្រាប់​ដូចនេះ​ កូនប្រុស​ រូប​នេះ​បាន​សួរ​រកមុខ​ អាណា​និយាយ​មិ​ញ​ ?​ ពេល​សួរ​ចប់​ ក៏​ដើរ​សំដៅ​ទៅ​រក​ឪពុក​រួច​ជេរ​ប្រមាថ​ដោយ​សំដី​មិន​សមរម្យ​ជា​កូន​ ថែម​ទាំង​ទាត់​ឪពុក​ទៀត​ ពេល​នោះ​ ឪពុក​ទ្រាំ​នឹង​ទ​ង្វើ​របស់​កូន​មិន​បាន​ ទប់ចិត្ត​លែង​កើត​ ក៏​ស្ទុះ​យក​កាំ​បិទ​ផ្គាក់​ដែល​នៅ​ក្បែរ​ខ្លួន​ កាន់​ដើម្បី​ការពារ​ខ្លួន​ និង​ប្រាប់​កុំអោយ​កូន​ធ្វើ​បែប​នេះ​ តែ​កូន​មិន​ស្តាប់​នៅ​តែ​ធ្វើ​ផ្គើន​ ឪពុក​ក៏​គ្រវាស់​កំ​បិត​នោះ​ទៅ​ ចំ​កូន​ចំនួន​៣​កន្លែង​ ថ្ព​ល់​ ទ្រូង​ និង​ ខ្នង​ បណ្តាល​អោយ​កូនប្រុស​ធ្លាក់​ពីលើ​ផ្ទះ​របួស​ឈាម​ច្រាល​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់​ឪពុក​ដើម្បី​សាកសួរ​ និង​ កសាង​សំណុំរឿង​បញ្ជូន​ បុរស​រូប​នេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​
​ ​
ses


ចែករំលែក៖