ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉ា​ សុ​ជាតិ​វង្ស​ ចុះ​ត​ភ្ជាប់​មហាវិថី​សម្តេច​ ហ៊ុន​ សែន​ ទទឹង​៦០​ម៉ែត្រ​ បណ្ដោយ​៩១៦០​ ម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ក្រុង​តា​ខ្មៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ និង​មន្ដ្រី​ជំនាញ​ ក្រោម​ឱវាទ​ បាន​ចុះ​ទៅ​ ត​ភ្ជាប់​មហាវិថី​សម្តេច​ ហ៊ុន​ សែន​ ចាប់ពី​ផ្លូវ​លេខ​២៧១​ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ទៅ​ទល់​នឹង​ផ្លូវជាតិ​លេខ​២​ ត្រង់​ចំណុច​ ព្រែក​កំពឹស​ ក្រុង​តា​ខ្មៅ​ ខេត្ត​ កណ្តាល​ នឹង​ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ នៅ​ពេល​អ៊ុត​កៅស៊ូ​រួចរាល់​ទាំងស្រុង​ នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​នេះ​ ។​ ពិធី​ត​ភ្ជាប់​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​ ២០១៦​ ។​

​លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណ​ ការ​ និង​ដឹក​ជញ្ជូន​ បាន​បញ្ជាក់​ថា​៖​ មហាវិថី​នេះ​ មាន​ប្រវែង​សរុប​៩.១៦០​ម៉ែត្រ​ ដោយ​មាន​ទទឹង​អ៊ុត​កៅស៊ូ​៣០​ម៉ែត្រ​ និង​មាន​ចិ​ញ្ចើ​ ផ្លូវ​១៥​ ម៉ែត្រ​សងខាង​។​ សរុប​មាន​ទទឹង​៦០​ម៉ែត្រ​ ដែល​សម្រួល​ ដល់​ចរាចរ​ទៅ​មក​យ៉ាង​ងាយ​ ស្រួល​។​ លោក​បញ្ជាក់​ថា​ មហាវិថី​នេះ​ បាន​ សម្រេច​រួចរាល់​នូ​ង​ការ​សាងសង់​គ្រឹះ​ប្រវែង​ ៨.៦៦០​ម៉ែត្រ​ ស្មើនឹង​៩៥​ភាគរយ​ និង​បាន​អ៊ុត​កៅស៊ូ​បានជា​អន្លើ​ ជាមួយ​ការ​សាង​ សង់​ប្រព័ន្ធ​បង្ហូរទឹក​ដូច​ជា​៖​ ដាក់​លូ​ ស្ពាន់បេតុង​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​៖​ វិ​ថី​នេះ​ គឺជា​វិ​ថី​ធំ​ជាងគេ​នៅ​ភ្នំពេញ​ ដែល​នឹង​ធ្វើ​ឲ្យ​ តំបន់​ជុំវិញ​នោះ​ មាន​សក្តានុពល​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​ ប៉ុន្តែ​ក្នុងអំឡុងពេល​ស្ថា​ប​ នា​មិន​ទាន់​រួចរាល់​ជា​ស្ថាពរ​ គឺ​មិន​ទាន់​ដាក់​ឲ្យ​ធ្វើ​ចរាចរ​នោះ​ទេ​ ដោយ​ខ្លាច​រំខាន​ដល់​ការងារ​ការដ្ឋាន​ និង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ពេល​គ្រឿងចក្រ​កំពុង​ដំណើរការ​។​

​នៅ​ពេល​មហាវិថី​នេះ​ ត្រូវ​បាន​អ៊ុត​កៅស៊ូ​រួចរាល់​ទាំងស្រុង​ នឹង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ នៅ​មុន​ថ្ងែ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ផង​ដែរ​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​៖​ ក្រោយ​ពី​ផ្លូវ​នេះ​ ស្ថាបនា​រួចរាល់​ហើយ​ យើង​ធ្វើការ​ស្ថាបនា​ ផ្លូវ​ចំនួន​៦០​ខ្សែ​បន្ថែម​ទៀត​ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ បឹង​ទំពុន​ ដែល​មាន​ទំហំ​ដី​សរុប​២.៥៧២​ហិ​កតា​ នៃ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​មួយ​នេះ​។​

​ដី​នៅ​តំបន់​បឹង​ទំពុន​ និង​តំបន់​ជើងឯក​ នៃ​រាជធានី​ភ្នំពេញ​ និង​មួយ​ផ្នែក​ទៀត​ស្ថិត​ក្នុង​រដ្ឋបាល​របស់​សាលា​ខេត្តកណ្តាល​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ អាយ​ អេ​ន​ ជី​ ហូល​ឌី​ង​ (ING​ Holding​ Co.,​ Ltd)​ ដែល​គេ​ស្គាល់​ថា​ ជា​របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ធ្វើការ​វិនិយោគ​។​ ក្រុមហ៊ុន​នេះ​ នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ដី​នៅ​ភាគ​ខាងត្បូង​ភ្នំពេញ​មួយ​នេះ​ឲ្យ​ទៅ​ជាទី​ក្រុង​រណប​ដែល​មាន​តំបន់​ពាណិជ្ជកម្ម​ ផ្សារ​ទំនើប​ កន្លែង​កំសាន្ត​ អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ​ ផ្ទះល្វែង​ ផ្ទះ​វីឡា​ កន្លែងធ្វើការ​ទំនើប​ ជាដើម​។​ ប៉ុន្តែ​រក្សា​អាង​ស្តុក​ទឹក​ស្អុយ​ចំនួន​៥២០​ហិច​តា​ និង​បង្កើត​ឲ្យ​មាន​ផ្លូវ​ខ្វាត់ខ្វែង​ចំនួន​៦១​ខ្សែ​ រួម​ទាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ​ជា​ច្រើន​ទៀត​។​ ការ​អភិវឌ្ឍ​ជំហាន​ដំបូង​ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​ដី​ប្រហែល​ជាង​ ៣០០​ហិ​កតា​ ដើម្បី​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ដូច​ជា​ផ្លូវថ្នល់​ចំនួន​៦១​ខ្សែ​ និង​ចំណត​ រថយន្ត​ជា​ច្រើន​ទៀត​ ដោយ​ប្រាស់​ថវិកា​ក្នុង​តម្លៃ​ប៉ាន់ស្មាន​ប្រហែល​ជាង​៦៩៦​លាន​ដុល្លារ​អាម៉េរិក​ ៕​ សំរិត​

image_2

image_1

image

image_3


ចែករំលែក៖