ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ប៉ុនប៉ង​រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ ត្រូវ​ប៉ូលិស​ស្រុក​រលាប្អៀរ​តាម​ចាប់ខ្លួន​ដល់​លំនៅ​ឋាន​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ កម្លាំង​នគរបាល​ស្រុក​រលាប្អៀរ​ និង​ កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​សហការ​គ្នា​តាម​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​ទៅ​តាម​បណ្តឹង​របស់​ក្រុម​គ្រួសារ​រង​គ្រោះ​ ។​

​ការ​ចាប់ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ នៅផ្ទះ​របស់​ជនសង្ស័យ​ ឃុំ​ទឹក​ហូត​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ​សៀ​ក​ សុខា​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ ក្នុងភូមិ​ព្រែក​រាំង​ ឃុំ​ទឹក​ហូត​ ស្រុក​រលាប្អៀរ​ នៅ​ក្បែ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ ។​

​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៦​ ក្មេង​ស្រី​រង​គ្រោះ​ បាន​ទៅ​មើល​សត្វ​ឆ្កែ​ដែល​ឈឺ​នៅ​មាត់ទន្លេ​ ពេល​នោះ​ប្រទះ​ឃើញ​ជ​សង្ស័យ​ សៀ​ក​ សុខា​ ។​ ពេល​ដែល​ឃើញ​មាន​សភាព​ស្ងាត់​ដូចនេះ​ ជនសង្ស័យ​បាន​ប្រើ​ល្បិច​អោយ​ក្មេង​ស្រី​រង​គ្រោះ​ត្រកង​សត្វ​ឆ្កែ​ រួច​ក៏​លូកដៃ​ទៅ​សម្រាត​សំពត់​ក្មេង​ស្រី​រង​គ្រោះ​ និង​ បាន​បៀតបៀន​កេរ្តិ​ភេទ​ក្មេង​ស្រី​រង​គ្រោះ​ ឃើញ​ដូចនេះ​ក្មេង​ស្រី​រង​គ្រោះភ័យ​ស្លន់ស្លោ​ ហើយ​បាន​រត់​ភ្លាមៗ​ទៅ​ប្រាប់​ម្តាយ​ និង​ឪពុក​របស់​ខ្លួន​ ។​ ក្នុង​ពេល​ដែល​ក្មេង​ស្រីរ​ត់ទៅ​ជនសង្ស័យ​ ក៏​បាន​គេចខ្លួន​ភ្លាម​ផង​ដែរ​ ហើយ​ក្រុម​គ្រួ​សារបាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ​មូលដ្ឋាន​ ។​ ប៉ុន្តែ​ភ្លាម​ដោយសារ​ជនសង្ស័យ​គេចខ្លួនរ​ត់ទៅ​ព្រំប្រទល់​ខេត្តកំពង់ចាម​ និង​ ខេត្តកំពង់ឆ្នាំង​មិន​អា​ចាប់ខ្លួន​បាន​ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២​ មីនា​ ជនសង្ស័យ​បាន​ត្រឡប់​មក​វិញ​ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ភ្លាម​តែ​ម្តង​ ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​ ទៅ​លើ​ក្មេង​ស្រី​អនីតិជន​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​នេះ​ ពិតប្រាកដ​មែន​ ។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​ចប់​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ជនសង្ស័យ​បាន​កសាង​សំណុំ​រឿ​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ ៕​ ច​ន្ថា​

swe

swe (1)


ចែករំលែក៖