ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ជា​ច្រើន​នាក់​នាំ​គ្នា​ឡោម​ព័ទ្ធ​ជុំវិញ​រថយន្ត​ ម៉ែរ​សឺ​ដេ​ស​មួយ​គ្រឿង​ក្រោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បើក​បុក​ម៉ូតូ​

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ត្រូវ​ក្រុម​សិស្ស​នៃ​វិទ្យាល័យ​ព្រះ​សី​ុ​សុ​វ​ត្តិ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ឡើង​ព័ទ្ធ​ជុំវិញ​រថយន្ត​របស់​គាត់​ ខ​ណះ​ដែល​ស្ត្រី​វ័យ​ចំណាស់​រូប​នោះ​ បាន​បើករថយន្ត​មួយ​គ្រឿង​ ម៉ាក់​ម៉ែរ​សឺ​ដេ​ស​S320​ ពណ៌​ខ្មៅ​ ទៅ​បុក​ជាមួយ​និង​ម៉ូតូ​យុវ​សិស្ស​ម្នាក់​ម៉ាក​ស្គូ​ពី​ ហើយ​មិន​ព្រម​ចុះ​ដោះស្រាយ​គ្នា​នោះ​ទេ​ បែរជា​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​គំរាម​ក្រុម​សិស្ស​ទាំងនោះ​ទៀត​ ទើប​បង្ក​ឲ្យ​ពួក​គេ​ខឹង​ក៏​នាំ​គ្នា​ព័ន្ធ​រថយន្ត​រក​វាយ​បំបែក​កញ្ជក់​ផង​ដែរ​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​ភ្ញាក់​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២​ មីនា​ ឆ្នាំ​២០១៦​ នៅ​ច្រក​ទ្វារ​ខាងត្បូង​នៃ​សាលា​ វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨៤​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ គៀត​ សុភៈ​ធា​រិ​ទ្ធ​ អាយុ​១៧​ឆ្នាំ​ រៀន​ថ្នាក់​ទី​១១​ «J»​ នៃ​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១DC-០៦៩១​ មួយ​គ្រឿង​ (​រង​របួសស្រាល​)​ ។​ ចំណែកឯ​រថយន្ត​បង្ក​ ម៉ាក​ម៉ែរ​សឺ​ដេ​ស​S320​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២F-៤១៨៩​ បើកបរ​ដោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មិន​ស្គាល់ឈ្មោះ​ ។​

​ប្រភព​ដដែល​ បាន​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៨៤​ ពី​លិចទៅ​កើត​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ បើក​ឆ្លងផ្លូវ​សំដៅ​ចូល​ ទៅ​បរិវេណ​សាលា​ជិត​ផុត​ទៅ​ហើយ​ ស្រាប់តែ​ត្រូវ​រថយន្ត​ បង្ក​ម៉ាក​ម៉ែរ​សឺ​ដេ​ស​S320​ មួយ​គ្រឿង​ បើកបរ​ដោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​រង​របួសស្រាល​ផង​ដែរ​ ។​ បន្ទាប់​ពី​កើតហេតុ​ យុវ​សិស្ស​រង​គ្រោះ​ងើប​ដើរ​សំដៅ​ទៅ​រថយន្ត​បង្ក​ នោះ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ ប៉ុន្តែ​ស្ត្រី​រូប​នោះ​ មិន​ព្រម​ចុះ​ដោះស្រាយ​បែរជា​ អង្គុយ​នៅ​ក្នុង​រថយន្ត​ ធ្វើ​មិនដឹង​ ។​ ភ្លាម​នោះ​សិស្សានុសិស្ស​ដែល​បានឃើញ​ហេតុការណ៍​នោះ​ បាន​នាំ​គ្នា​មក​ចោមរោម​និង​ព័ទ្ធ​រថយន្ត​ បង្ក​ដើម្បី​សុំ​ឱ្យ​ស្ត្រី​រូប​នោះ​ ចុះ​មក​ដោះស្រាយ​គ្នា​ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ កាន់តែ​ខ្លាំង​ឡើងៗ​ ដោយសារ​តែ​ស្ត្រី​រូប​នោះ​មិន​ព្រម​ចុះ​ដោះស្រាយ​ ជាមួយនឹង​ជន​រង​គ្រោះ​ ព្រមទាំង​និយាយ​យក​តែ​ឈ្មោះ​ ថ្នាក់ដឹកនាំ​ប្រទេស​ និង​មន្ត្រី​ធំៗ​មួយ​ចំនួន​មក​គំរាម​ ធ្វើ​ឱ្យ​ក្រុម​សិស្សានុសិស្ស​ទាំងអស់​នោះ​ មាន​កំហឹង​យ៉ាង​ខ្លាំង​ ។​

​ក្រោយ​ពេល​កើតហេតុ​ គេ​ឃើញ​នគរបាល​ចរាចរណ៍​ខណ្ឌដូនពេញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ស្ត្រី​វ័យ​ចំណាស់​រូប​នោះ​នៅ​ តែ​មិន​ចុះ​ពីលើ​រថយន្ត​មក​ និយាយ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ​ ដោយ​គ្រាន់តែ​បើក​កញ្ចក់​និយាយ​ថា​ សុខចិត្ត​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ទៅ​ជួសជុល​ឲ្យ​ ទើប​បញ្ចប់រឿង​គ្រោះថ្នាក់​ចរាចរ​នេះ​ ចំណែកឯ​សិស្សានុសិស្ស​ទាំងអស់​ បំបែក​គ្នា​វិញ​ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​គ្នា​ផង​ដែរ​ ៕​ស​ ដា​រ៉ា​

IMG_6792

IMG_6793


ចែករំលែក៖