ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទិញជ្រូកតាមភូមិសង្ស័យស្រវឹងស្រាដួលម៉ូតូបោកបែកក្បាលស្លាប់បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ដោយមានស្នាមរយះក្បាល យ៉ាងធំ បង្កអោយមានការភ្ញាក់ផ្អើលហើយរាយការណ៏អោយ សមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ ។

ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៣ មីនា ២០១៦ នៅតាមបណ្តោយផ្លូវលេខ៤៤ ចំណុចភូមិផ្គង់ សង្កាត់-ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៏ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានអោយដឹងថា បន្ទាប់ពីទួលបានសេចក្តីរាយការណ៏អំពីករណីប្រទះឃើញសពនេះ សមមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ រកមូលហេតុពិតនៃការស្លាប់នេះ ។ លោកអធិការបន្តថា ជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះ សឿន សិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាអ្នកដើរទិញជ្រូក តាមភូមិ មានទីលំនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្រោយពីពិនិត្យកោសល្យវិច័យលើសពរួចមកសមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ ពុំមានពាក់ព័ន្ឋនឹងករណីឃាតកម្មនោះឡើយគឺជនរងគ្រោះស្លាប់ ដោយសារស្រវឹងស្រា ហើយជិះម៉ូតូមកដួលដោយខ្លួនឯង ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ស្លាប់ដោយគ្រោះថ្នាក់ចារចរណ៏ មិនមានពាក់ព័ន្ឋនឹងករណីឃាតកម្មឡើយ ៕ សេនាស័ក្តិ

sew (1)

sew

sew (2)

sew (3)


ចែករំលែក៖