ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត​ដឹក​ដំឡូង​មី​ដាច់​ភ្លៅ​ក្រឡាប់​កណ្ដាលផ្លូវ​ពក​ក្បាល​តែ​កុង​និង​ព្រូ​នៅ​ខេត្តពោធិ៍សាត់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ ដឹក​ដំឡូង​មី​ស្ងួត​ បើក​លឿន​ដូច​ហោះ​ដាច់​ភ្លៅ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ នៅ​កណ្ដាល​ទ្រូង​ផ្លូវជាតិ​លេខ​៥​ សំណាងល្អ​គ្មាន​អ្នក​បាត់បង់​ជីវិត​ គ្រាន់តែ​ពក​ក្បាល​អ្នកបើកបរ​ និង​ព្រូ​ប៉ុណ្ណោះ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១៨៤​និង​លេខ​១៨៥​ ស្ថិត​ក្នុងភូមិ​មាន់ចែ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​នានា​ជុំវិញ​កន្លែង​កើតហេតុ​លើ​ឡើង​ស្រ​ដៀងៗ​គ្នា​ថា​ គេ​ឃើញ​រថយន្ត​បង្ក​បើក​ល្បឿន​លឿន​នៅ​ក្នុង​ក្រុង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ខាងលើ​ ស្រាបតែ​ដាច់​ភ្លៅ​ក្រោយ​ផ្នែក​ខាងស្ដាំ​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​កណ្ដាលផ្លូវ​តែ​ម្ដង​ ហើយ​ឃើញ​អ្នកបើកបរ​ និង​ព្រូ​វារ​ចេញ​តាម​កញ្ចក់​ពី​ក្នុង​កាប៊ី​ន​រថយន្ត​ ពក​ក្បាល​ និង​រលាត់​ដៃជើង​បន្តិចបន្តួច​ តែ​យ៉ាងណា​ក៏​សំណាង​ណាស់​ វា​មិន​បង្ក​រង​របួសធ្ងន់​ ។​

​ប្រភព​បន្ត​ថា​រថយន្ត​ម៉ាក​ FUSO​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 3A​ 0102​ ។​

​ករណី​នេះ​នគរបាល​ចរាចរណ៍​ក្រុង​បាន​ឲ្យ​ដឹង​ដែរ​ថា​ ដោយ​គ្មាន​មនុស្ស​រង​របួសធ្ងន់​ ហើយ​ក៏​មិន​បង្ក​ការ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​ទេ​នោះ​ ដោយ​គ្រាន់តែ​កោស​ផ្លូវ​ដាច់​បន្តិចបន្តួច​ប៉ុណ្ណោះ​ សមត្ថកិច្ច​ ពុំ​បាន​ឃាត់​ ឬ​សួរនាំ​អំពី​អ្នក​រង​របួសស្រាលៗ​នោះ​ទេ​ ដោយ​គ្រាន់តែ​ឲ្យ​សាង​យក​សម្ភារៈ​ និង​រថយន្ត​ឲ្យ​បាន​ឆាប់រហ័ស​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ៕​ ប៉ឹម​ ពិន​

pursat (1)

pursat (4)

pursat (3)

pursat (2)

pursat (1)

pursat


ចែករំលែក៖