ព័ត៌មានទាន់ហេតុការណ៍៖

​ជនសង្ស័យ​៣​នាក់​ និង​គ្រឿងញៀន​១៦​កញ្ចប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​

ចែករំលែក៖

​ខេត្តសៀមរាប​ ៖​ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តសៀមរាប​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ និង​គ្រឿងញៀន​១៦​កញ្ចប់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ បន្ទាប់​ពី​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ ដោយ​រួម​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ នៅ​ចំណុច​ភូមិ​ល្អក់​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ ១-​ឈ្មោះ​ ស៊ិ​ន​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​រត់​តុ​ក្នុង​ភោជនីយដ្ឋាន​ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​,​ ២-​ឈ្មោះ​ សូរ​ សង្ហា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាង​ប៉ះ​កង់​ រស់នៅ​ភូមិ​ល្អក់​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ និង​ទី​៣-​ឈ្មោះ​ ព្រុំ​ បុរី​ ភេទ​ប្រុស​ អាំ​យុ​២៤​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​មេ​តំ​ហ្វេ​តា​ មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់​ ស្មើនឹង​ទម្ងន់​៣.៧​ក្រាម​ឧបករណ៍​ប្រើប្រាស់​ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ​ កាំភ្លើង​ខ្យល់​១​ដើម​ កាំបិត​ផ្គាក់​១​ ខ្នោះ​ដ​១​ និង​ទូរស័ព្ទ​ដៃ​ ៣​គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៣​នាក់​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦​ ដើម្បី​ចាត់ការ​បន្ត​៕​ វិបុល​

Pisey-2016-03-23-full-F1-700x400

Pisey-2016-03-23-full-F


ចែករំលែក៖