ព័ត៌មានទាន់ហេតុការណ៍៖

​អូស្ដ្រាលី​ប្រកាស​បញ្ជូន​នាវាចម្បាំង​និង​យន្ដហោះ​ទៅ​កាន់​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​

ចែករំលែក៖

​សារព័ត៌មាន​ Chanel​ News​ Asia​ បាន​ផ្សាយ​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អូស្ដ្រាលី​ លោកស្រី​ Marise​ Payne​ ប្រកាស​ថា​ រដ្ឋាភិបាល​ទីក្រុង​កង់​បេ​រ៉ា​នឹង​បន្ដ​បញ្ជូន​ នាវាចម្បាំង​និង​យន្ដហោះ​ចម្បាំង​ទៅ​កាន់​ តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​

​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារ​ ព័ត៌មាន​ក្រោយ​ពេល​ដែល​បាន​ជួប​ពិភាក្សា​ ជាមួយ​សម​ភាគី​ម៉ា​ឡេ​ស៊ី​លោក​ Hish-​ ammuddin​ Hussein​ លោកស្រី​រដ្ឋមន្ដ្រី​ ការពារ​ជាតិ​អូស្ដ្រាលី​បញ្ជាក់​ថា​ “​យើង​ បន្ដ​បញ្ជូន​យន្ដហោះ​ចម្បាំង​ទៅ​កាន់​តំបន់​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ស្រប​ទៅ​តាម​ ច្បាប់​អន្ដរជាតិ​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី​លោក​ Hishammu-​ ddin​ Hussein​ បញ្ជាក់​ថា​ លោក​មាន​ គម្រោង​សហការ​ជាមួយ​សម​ភាគី​វៀតណាម​ដើម្បី​ពិភាក្សា​ស្ដី​អំពី​សកម្មភាព​ របស់​ចិន​ដែល​កាន់តែ​ពង្រីក​កម្លាំងយោធា​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ហើយ​ គំរាមកំហែង​ដល់​ប្រទេស​ជិតខាង​ទៀត​ ផង​ ។​

​សកម្មភាព​ខាងលើ​របស់​អូស្ដ្រាលី​ កើតឡើង​ក្រោយ​ពេល​ដែល​នាវាចម្បាំង​ហ្វី​លី​ពី​ន​ត្រូវ​បាន​នាវាចម្បាំង​ចិន​វាយ​ ប្រហារ​ដើ​ម្ប​រំដោះ​កប៉ាល់​នេសាទ​របស់​ចិន​ដែល​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ហ្វី​លី​ ពី​ន​ ហើយ​ត្រូវ​ទាហាន​ហ្វី​លី​ពី​ន​ឃាត់​។​ ប៉ុន្ដែ​នាវាចម្បាំង​ចិន​ទៅ​រំដោះ​យក​វិញ​ ដោយ​ជោគជ័យ​។​ សកម្មភាព​ទាំងនោះ​ បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ ក្នុង​តំបន់​ ។​

​សកម្មភាព​របស់​ចិន​ទទួល​រង​នូវ​ការ​រិះគន់​ពី​សំណាក់​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​ការ​ដាក់​តាំង​បរិក្ខារ​យោធា​រួម​ទាំង​ មី​ស៊ី​ល​សម្រាប់​បាញ់​យន្ដហោះ​ផង​នៅ​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ចិន​បាន​ វាយប្រហារ​តប​ទៅ​វិញ​ដោយ​បាន​លើក​ ឡើង​ថា​ គឺ​អា​មេ​រិ​ក​ទៅ​វិញ​ទេ​ដែល​ជា​ អ្នក​កំពុង​តែ​ធ្វើ​ឱ្យ​តំបន់​សមុទ្រ​ចិន​ខាង​ ត្បូង​នេះ​ក្លាយជា​តំបន់​កងទ័ព​ ។​

​ការ​បរិហារ​រិះគន់​ធ្ងន់ៗ​របស់​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​អា​មេ​រិ​កបាន​ប្រកាស​ថា​នឹង​បង្កើន​ប្រតិបត្ដិការ​ល្បាត​ដែនសមុទ្រ​នៅ​ក្នុង​តំបន់​ ជាប់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ថ្លែង​នៅ​ចំពោះ​មុខ​សភា​មេបញ្ជាការ​ កងទ័ពជើងទឹក​អា​មេ​រិ​ក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​កបាន​លើក​ឡើង​ថា​ នាវាចម្បាំង​របស់​ អា​មេ​រិ​ក​នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​គ្រប់​ទីកន្លែង​ដែល​អនុញ្ញាត​ដោយ​ច្បាប់​អន្ដរជាតិ​ ហើយ​ប្រតិបត្ដិការ​ល្បាត​ដែន​ សមុទ្រ​ដើម្បី​ធានា​សិទ្ធិ​សេរីភាព​នាវា​ ចរណ៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នឹង​ នៅ​តែ​បន្ដ​ធ្វើ​ ហើយ​ធ្វើ​កាន់តែ​ខ្លាំង​ជាង​ មុន​ទៅ​ទៀត​ បើ​ទោះបីជា​ចិន​បាន​បញ្ជូន​ យន្ដហោះ​ចម្បាំង​និង​ប្រព័ន្ធ​មី​ស៊ី​ល​ទៅ​ ដំឡើង​នៅ​ក្នុង​តំបន់​នេះ​ក៏​ដោយ​។​

​គួរ​រំលឹក​ឡើង​វិញ​ថា​ ចិន​បាន​ដំឡើង​ ប្រព័ន្ធ​មី​ស៊ី​លបាញ់​យន្ដហោះ​នៅ​ក្នុង​តំបន​ ់​ ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ (Paracel)​ ព្រមទាំង​ ដំឡើង​ប្រព័ន្ធ​រ៉ា​ដា​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ ស្ព្រា​ត​លី​ (Spratley)​ ដែល​សុទ្ធតែ​ជា​ តំបន់​កំពុង​ជាប់​ជម្លោះ​ជាមួយនឹង​ប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ាន​រួម​មាន​ វៀតណាម​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ និង​ប្រ៊ុ​យ​ណេ​។​ នៅ​ ពេល​នោះ​មន្ដ្រីជាន់ខ្ពស់​អា​មេ​រិ​ក​ទាំង​ យោធា​ និង​ស៊ី​វិល​ក្នុង​នោះ​រួម​មាន​ទាំង​ លោក​ ច​ន​ ឃើ​រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ អា​មេ​រិ​ក​ផង​បាន​បរិហារ​រិះគន់​យ៉ាង​ខ្លាំងៗ​ ថា​ ចិន​កំពុង​តែ​ធ្វើ​ឱ្យ​តំបន់​សមុទ្រ​ចិន​ ខាងត្បូង​នេះ​ក្លាយជា​តំបន់​កងទ័ព​។​ ក៏​ប៉ុន្ដែ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​មន្ដ្រី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ថា​ គឺ​អា​មេ​រិ​ក​ទៅ​វិញ​ទេ​ ទើប​ជា​ប្រទេស​ដែល​កំពុង​តែ​ជំរុញ​ឱ្យ​ សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​តំបន់​កងទ័ព​តាម​រយៈ​ការ​បញ្ជូន​នាវាចម្បាំង​ និង​យន្ដ​ ហោះ​ចម្បាំង​ឱ្យទៅ​ធ្វើការ​ល្បាត​នៅ​ក្នុង​តំបន់​នោះ​។​ មន្ដ្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​ បញ្ជាក់​សា​ជា​ថ្មី​ម្ដងទៀត​ថា​ ទីតាំង​ដែល​ ចិន​ដំឡើង​ប្រព័ន្ធ​រ៉ា​ដា​ និង​មី​ស៊ី​ល​គឺ​សុទ្ធ​ តែ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ ចិន​ ដូច្នេះ​វា​ជា​សិទ្ធិ​របស់​ចិន​នៅ​ក្នុង​ការ​ ដំឡើង​ប្រព័ន្ធ​ការពារ​ដែនដី​របស់​ខ្លួន​ ។​

​កម្លាំង​ទាហាន​អា​មេ​រិ​កបាន​ប្រកាស​ពី​គម្រោង​ដាក់​ពង្រាយ​សព្វាវុធ​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ដែនសមុទ្រ​ចិន​ ភាគ​ខាងត្បូង​។​ ការ​សម្រេច​ខាងលើ​ គឺជា​ការ​បង្ហាញ​ពី​ភាពរឹងមាំ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ក្នុង​តំបន់​ទប់ទល់​ជាមួយ​ចិន​ ។​

​សារព័ត៌មាន​ Breaking​ Defense​ បាន​ដកស្រង់​សម្ដី​មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​លោក​ Dennis​ Via​ បញ្ជាក់​ថា​ ឧបករណ៍​យោធា​ត្រូវ​បាន​ដាក់​ពង្រាយ​ នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​អាស៊ី​ភាគ​អាគ្នេយ៍​។​ ការ​ដាក់​ពង្រាយ​ ទាំងនោះ​គឺ​មាន​ជួយ​ដល់​អា​មេ​រិ​ក​ដាក់​ ពង្រាយ​កម្លាំងយោធា​បាន​ឆាប់​បំផុត​ សម្រាប់​ទប់ទល់​រាល់​ការ​គំរាមកំហែង​សន្ដិសុខ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ ទាំងមូល​ ។​

​តាម​គម្រោងការ​ដាក់​សម្ភារ​យោធា​នេះ​គឺ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្សធម៌​ទាន់​ ពេលវេលា​ និង​ទប់ទល់​ហេតុការណ៍​ អាក្រក់​កើតឡើង​។​ ក្រុម​អ្នកវិភាគ​បញ្ជាក់​ ថា​ សកម្មភាព​របស់​អា​មេ​រិ​ក​គឺ​ដើម្បី​ ទប់ទល់​ជាមួយ​ចិន​ដែល​កំពុង​តែ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ពង្រីក​ការ​គ្រប់គ្រង​ដែនទឹក​ទៅ​លើ​ដែន​ អធិបតេយ្យ​របស់​ប្រទេស​ជា​ច្រើន​ ។​

​អគ្គនាយក​ CIA​ លោក​ Michael​ Hayden​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​ ការ​ចាំបាច់​សម្រាប់​ពង្រីក​ឥទ្ធិពល​របស់​អា​មេ​រិ​ក​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​។​ លោក​បន្ដ​ទៀត​ថា​ ការ​ដោះស្រាយ​ បញ្ហា​ខុសឆ្គង​របស់​ចិន​នៅ​ដែនសមុទ្រ​ ចិន​ភាគ​ខាងត្បូង​នោះ​គឺជា​រឿង​បង្ក​ឱ្យ​មាន​ គ្រោះថ្នាក់​សម្រាប់​តំបន់​ដែល​មាន​សេដ្ឋ​ កិច្ច​អាច​កំណត់​វាសនា​សេដ្ឋកិច្ច​ពិភព​ លោក​បាន​។​ ជាមួយ​គ្នា​នេះ​ដែរ​ម​ជ្ឈ​ មណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​ CSIS​ របស់​ អា​មេ​រិ​ក​ក៏​បាន​ព្រមាន​ថា​ ចិន​អាច​ប្រែ​ ក្លាយ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ទៅ​ជា​ដែនទឹក​របស់​ខ្លួន​ទាំងស្រុង​នៅ​ឆ្នាំ​២០៣០​ ។​

​កន្លង​មក​អា​មេ​រិ​ក​មាន​គម្រោង​បញ្ជូន​ យន្ដហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ ទៅ​កាន់​ប្រទេស​អូស្ដ្រាលី​និង​បញ្ជូន​អាវុធ​ ទំនើបៗ​ជា​ច្រើន​រួម​ទាំង​នាវា​ផ្ទុក​យន្ដហោះ​ ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ តាម​ពិត​ មិនមែន​សំដៅ​ទៅ​លើ​កូរ៉េ​ខាងជើង​នោះ​ ឡើយ​គឺ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​វិញ​ទេ​ ។​

​ប៉ុន្ដែ​បើ​ទោះជា​អា​មេ​រិ​ក​ខិតខំ​បែប​ ណា​ក្ដី​ក៏​ចិន​នៅ​តែ​បំពេញ​ម​ហិ​ច្ឆ​ច​តា​របស់​ ខ្លួន​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដដែល​ បើ​ទោះបី​អា​មេ​រិ​ក​លូកដៃ​ចូល​ក្នុង​វិវាទ​ នេះ​ក្ដី​។​ ការ​លូកដៃ​របស់​អា​មេ​រិ​ក​គឺ​គ្រាន់​ តែ​ជា​ការ​ស្វែងរក​ទីផ្សារ​លក់​អាវុធ​ដើម្បី​ផលប្រយោជន៍​ដូច​គ្នា​ប៉ុណ្ណោះ​។​ នៅ​ ពេល​នេះ​ចិន​ធ្វើ​ព្រងើយ​មិនដឹងមិនឮ​បើ​ទោះបី​ពិភពលោក​ស្រែក​យ៉ាងណា​ក្ដី​។​ សកម្មភាព​ទាំងនោះ​អាច​នឹង​ធ្វើ​ឱ្យ​ចិន​ស្ថិត​ នៅ​ឯកោ​ក្នុង​ពេល​ដែល​ប្រទេស​ជា​សម្ពន្ធ​ មិត្ដ​នៅ​ក្នុង​តំបន់​បាន​ចាក​ចេញពី​ចិន​ ទៅ​រក​អា​មេ​រិ​ក​វិញ​នោះ​ ៕​ ម៉ែ​វ​ សា​ធី​

4917560-3x2-940x627


ចែករំលែក៖