ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េ​ខាងត្បូង​មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​ដំបូង​

ចែករំលែក៖

​សារព័ត៌មាន​យុន​ហាប​របស់​កូរ៉េ​ខាង​ ត្បូង​បាន​ផ្សាយ​ថា​ មជ្ឈមណ្ឌល​គ្រប់គ្រង​ ទប់ស្កាត់​ជំងឺឆ្លង​របស់​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ បាន​ប្រកាស​ថា​ មាន​ ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ​ ។​

​អ្នកជំងឺ​ដំបូង​គឺ​ស្ដ្រី​អាយុ​៤៣​ឆ្នាំ​ធ្លាប់​ បាន​បំពេញការងា​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ ក្នុង​រយៈពេល​ពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ ទី​១១​ ខែមីនា​។​ អ្នកជំងឺ​រូប​នោះ​មាន​ អាការ​ក្ដៅ​រងា​តាំងពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ហើយ​លទ្ធផល​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ បញ្ជាក់​ថា​ ពិតជា​បាន​ផ្ទុក​វីរុស​ ហ្ស៊ី​កា​ពិតមែន​ ។​

​វីរុស​ហ្ស៊ី​កា​ពេល​ដំបូង​កើតឡើង​ នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក​ខាងត្បូង​ ចាប់ពី​ ចុងឆ្នាំ​២០១៥​ រហូត​មក​ទល់​ពេល​នេះ​។​ នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​គឺជា​ប្រទេស​ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​ ដោយ​មាន​ពលរដ្ឋ​រហូត​ដល់​ទៅ​១.៥​លាន​ នាក់​បាន​ផ្ទុក​វីរុស​ខាងលើ​។​ ចំណែក​នៅ​ ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​វិញ​ឈរ​លំដាប់​ទី​២​។​ មក​ទល់​ពេល​នេះ​វីរុស​ហ្ស៊ី​កា​បាន​ឆ្លង​ រាលដាល​ដល់​ប្រទេស​ និង​តំបន់​ជាង​៥០​ ជុំវិញ​ពិភពលោក​ ។​

​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​រក​ឃើញ​ វាក់​សាំង​ណាមួយ​សម្រាប់​ព្យាបាល​ជំងឺ​ ខាងលើ​នៅឡើយ​ ជា​ការ​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​ដល់​ពលរដ្ឋ​នៅ​ទូ​ទាំង​ពិភពលោក​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​អង្គការ​សុខភាព​ ពិភពលោក​ WHO​ បាន​ប្រកាស​ថា​ វិ​រុស​ ហ្ស៊ី​កា​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយ​ ពិសេស​ ទៅ​លើ​ស្ដ្រី​មាន​ផ្ទៃពោះ​ធ្វើ​ឱ្យ​ទារក​ដែល​ កើតមក​មាន​ក្បាល​តូច​ខុស​ប្រក្រតី​ ។​

​វីរុស​ហ្ស៊ី​កា​រក​ឃើញ​ជា​លើក​ដំបូង​ នៅ​ឆ្នាំ​១៩៤៧​ បាន​ចេញ​រាតត្បាត​ជា​ថ្មី​ នៅ​ឆ្នាំ​២០១៥​ដោយ​ផ្ដើមដំបូង​នៅ​ប្រទេស​ ប្រេ​ស៊ី​ល​។​ វីរុស​នេះ​ត្រូវ​ជាប់​សង្ស័យ​ថា​ ជា​ភ្នាក់ងារ​បង្ក​ឱ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​ឬ​ កើតមក​មានការ​លូតលាស់​មិន​ប្រក្រតី​ក្បាល​តូច​ខ្លាំង​ខុស​ពី​ធម្មតា​។​ រហូត​មក​ ទល់​ពេល​នេះ​ប្រេ​ស៊ី​ល​បាន​រង​គ្រោះ​ជាង​ គេ​ដោយ​រាប់​ឃើញ​មាន​ករណី​ឆ្លង​ហ្ស៊ី​កា​ដល់​ទៅ​១​លាន​នាក់​កន្លះ​គិត​ចាប់ពី​ឆ្នាំ​ ២០១៥​មក​។​ អគ្គនាយក​អង្គការ​សុខ​ ភាព​ពិភពលោក​និង​អ្នកជំនាញ​ជា​ច្រើន​ រូប​ទៀត​ត្រូវ​អញ្ជើញ​ទៅ​ប្រេ​ស៊ី​ល​នៅ​ សបា្ដហ៍​ក្រោយ​រយៈពេល​៤៨​ម៉ោង​ដើម្បី​វាយតម្លៃ​ស្ថានការណ៍​រាតត្បាត​ក្នុង​ប្រទេស​ នេះ​។​ កាលពី​ដើមខែ​នេះ​អង្គការ​សុខភាព​ ពិភពលោក​បាន​អះអាង​ថា​ ពិតជា​អាច​ មាន​ទំនាក់ទំនង​ខ្លាំង​រវាង​វីរុស​ហ្ស៊ី​កា​នឹង​ ការ​កើនឡើង​ខ្លាំង​នៃ​ចំនួន​ទារក​កើតមក​ ក្បាល​តូច​ជ្រុល​នៅ​ប្រេ​ស៊ី​ល​។​ របាយ​ ការណ៍​នេះ​បាន​បង្ហាញ​ថា​ ទារក​កើតមក​ មាន​ជំងឺ​ក្បាល​តូច​បាន​កើនឡើង​ដល់​ទៅ​១០​ភាគរយ​បើ​ប្រៀប​ទៅ​នឹង​សបា្ដហ៍​មុន​ ៕​ ម៉ែ​វ​ សា​ធី​

url


ចែករំលែក៖