ព័ត៌មានទាន់ហេតុការណ៍៖

​បោះ​ឆ្នោត​អា​មេ​រិ​កៈ​ សន្ដិសុខ​និង​ការ​ប្រឆាំង​ក្រុម​ភេរវកម្ម​ជា​ប្រធានបទ​ ទី​១​ក្នុង​ការ​ស្វែងរក​សំឡេង​គាំទ្រ​

ចែករំលែក៖

​ក្រោយ​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ បែ​ល​ហ្ស៊ិ​ក​កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ ធ្វើ​ ឱ្យ​គ​គ្រើ​ក​ពិភពលោក​ទាំងមូល​ ហើយ​ បាន​ក្លាយទៅជា​ប្រ​ធានា​បទ​សំខាន់​នៅ​ ក្នុង​ការ​ស្វែងរក​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ អា​មេ​រិ​ក​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ បេក្ខភាព​ប្រធានាធិបតី​។​ លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​អំពាវនាវ​ឱ្យ​បង្កើន​សន្ដិសុខ​ នៅ​តាម​បណ្ដា​ព្រះ​វិហា​សាសនា​អ៊ិ​ា​ស្លា​ម​ក្នុង​ទឹកដី​អា​មេ​រិ​ក​។​ ក៏​ដូច​ជាទី​តាំង​ជា​ ច្រើន​ទៀត​ក្នុង​ការ​រារាំង​ប្រកបដោយ​ ប្រសិទ្ធិ​ភាព​នៃ​ការ​ប៉ុនប៉ង​វាយប្រហារ​ នៅ​ទឹកដី​អា​មេ​រិ​ក​ ។​

​លោក​ដូ​ណា​ល​ត្រាំ​បាន​ស្នើរ​ឱ្យ​មាន​ ការ​ការពារ​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​បាន​ល្អ​បំផុត​ និង​តាម​រាល់​សកម្មភាព​ជន​ សង្ស័យ​កុំឱ្យ​ពួក​គេ​អនុវត្ដ​ការ​វាយប្រហារ​ បាន​។​ មន្ដ្រី​សន្ដិសុខ​អា​មេ​រិ​ក​ចាំបាច់​ត្រូវ​ តែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួល​បាន​ព័ត៌មាន​ ទប់ស្កាត់​ការ​វាយប្រហារ​នៅ​ក្នុង​ពេល​ អនាគត​។​ លោក​ ត្រាំ​ ក៏​បាន​ស្នើ​ឱ្យ​ប្រើ​ ប្រាស់​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជនសង្ស័យ​ ក្នុង​ការ​សួរ​ចម្លើយ​ ដែល​ច្បាប់​នេះ​ត្រូវ​ បាន​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ ម៉ា​ បាន​ហាមប្រាម​កាលពី​ឆ្នាំ​២០០៩​ ក្រោយ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ អា​មេ​រិ​ក​ ។​

​ចំណែក​គូប្រជែង​របស់​លោក​ ត្រាំ​ គឺ​លោក​ Ted​ Cruz​ តំណាងរាស្ដ្រ​មក​ ពី​រដ្ឋ​តិច​សាស​បាន​ស្នើ​ឱ្យ​មានការ​យាមល្បាត់​តឹងតែង​នៅ​តាម​តំបន់​ដែល​មាន​ជនជាតិ​អ៊ិ​ឋ​ស្លា​ម​រស់នៅ​ច្រើន​ក្នុង​ការ​ទប់ស្កាត់​ការ​បញ្ជូន​មនោគមន៍​ទៅ​លើ​ពល​ រដ្ឋ​អ៊ិ​លស្លា​ម​នៅ​អា​មេ​រិ​ក​ក្នុង​ការ​វាយ​ ប្រហារ​ភេរវកម្ម​ផ្សេងៗ​ ។​

​លោក​ ត្រាំ​ បាន​បញ្ជាក់​ថា​ “​ប្រ​សិន​ខ្ញុំ​ ជាប់​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ ខ្ញុំ​នឹង​រឹត​ បន្ដឹង​សន្ដិសុខ​នៅ​តាម​ព្រំដែន​ ហើយ​ មិន​អនុញ្ញាត​ឱ្យ​មនុស្ស​មួយ​ចំនួន​ចូល​ ក្នុង​ទឹកដី​អា​មេ​រិ​ក​ឡើយ​”​។​ មនុស្ស​ដែល​ លោក​ ត្រាំ​ បាន​លើក​ឡើង​នោះ​គឺជា​ក្រុម​ ជនជាតិ​អ៊ិំ​ស្លា​ម​ ។​

​ចំណែក​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ វិញ​ បាន​លើក​ឡើង​ថា​ ការ​ធ្វើ​ទា​រុញ​ កម្ម​ដល់​ជនសង្ស័យ​មិន​មាន​ប្រសិទ្ធិ​ភាព​នោះ​ឡើយ​ ហើយ​ក៏​មិន​មាន​ជា​អំពើរ​ របស់​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​ នោះ​ដែរ​ ៕​ ម៉ែ​វ​ សា​ធី​

us-election


ចែករំលែក៖