ព័ត៌មានទាន់ហេតុការណ៍៖

“​គោ​រួច​ទើប​ធ្វើ​ក្រោល​”​ វាយប្រហារ​ហើយ​ ទើប​ការពារ​ជា​ក្រោយ​

ចែករំលែក៖

​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ទាំងអស់​ និង​អាកាសយានដ្ឋាន​ និង​ស្ថា​នី​យរថភ្លើង​ នៅ​ជុំវិញ​ពិភពលោក​បាន​រឹត​បន្ដឹង​សន្ដិ​ សុខ​ការពារ​ការ​វាយប្រហារ​កើតឡើង​ ជា​ថ្មី​ដោយនៅ​គ្រប់​ទិស​ទី​គ្រប​ ច្រក់ល្ហក​ សុទ្ធតែ​ប៉ូលិស​ សន្ដិសុខ​។​ ប៉ុន្ដែ​ការ​ការ​ ពារ​នោះ​គ្មាន​ន័យ​ទៀត​ឡើយ​ដោយសារ​ តែ​វា​បាន​កើតឡើង​ម្ដង​ជា​ពីរ​ដង​រួច​ទៅ​ ហើយ​ក្នុង​តំបន់​អឺរ៉ុប​គឺ​ប្រទេស​បារាំង​ និង​ បែ​ល​ហ្ស៊ិ​ក​។​ ទាំងនោះ​មិន​ខុស​អ្វី​ពី​ “​គោរ​ រួច​ទើប​ធ្វើ​ក្រោល​”​ នោះ​ឡើយ​។​ ពលរដ្ឋ​ អឺរ៉ុប​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ប្រ​សិន​ បើ​មានការ​ការពារ​តឹងតែង​តាំងពី​ការ​ វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​ បារាំង​មក​គឺ​គ្មាន​ការ​វាយប្រហារ​ជា​ លើក​ទី​ពីរ​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​នោះ​ឡើយ​ ។​

​ក្រោយ​ការ​វាយប្រហារ​នោះ​បាន​ បង្ហាញ​ឱ្យ​ឃើញ​ថា​ សន្ដិសុខ​នៅ​ក្នុង​តំបន់​ អឺរ៉ុប​មាន​ភាព​ជម្លោះ​ប្រ​ហោច​យ៉ាង​ខ្លាំង​ទោះ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បង្កើត​ការ​ វាយប្រហារ​បាន​យ៉ាង​ងាយស្រួល​ រហូត​ ដល់​៣​លើក​ក្នុ​ថ្ងៃ​តែ​មួយ​នៅ​បែ​ល​ហ្ស៊ិ​ក​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ​៣៤​នាក់​ ។​

​នាយក​រដ្ឋមន្ដ្រី​បារាំង​បាន​ប្រកាស​ថា​អឺរ៉ុប​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​សង្គ្រាម​។​ មេដឹកនាំ​នៅ​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​ជា​ បន្ទាន់​មួយ​ស្ដី​ពី​សន្ដិសុខ​ និង​ដាក់​ពង្រាយ​ កម្លាំង​សន្ដិសុខ​នៅ​គ្រប់​ទិស​ទី​ ។​

​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​បែ​ល​ ហ្ស៊ិ​ក​ គឺជា​ការ​វាយប្រហារ​ចំ​កណ្ដាល​ បេះដូង​អឺរ៉ុប​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដល់​សុ​វត្ថ​ភាព​ពលរដ្ឋ​។​ ក្រុម​អ្នកវិភាគ​ បញ្ជាក់​ថា​ អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​ដាក់​ ពង្រាយ​សន្ដិសុខ​ជាង​នេះ​ថែម​ទៀត​នៅ​ តាំ​ទីតាំង​សំខាន់ៗ​ដែល​មាន​ពលរដ្ឋ​កុះក​ ដូច​ជា​អាកាសយានដ្ឋាន​ ទីតាំង​ពាណិជ្ជ​ កម្ម​ជាដើម​ ដែល​ប្រទេស​អ៊ី​ស្រា​អែ​ល​ បាន​អនុវត្ដ​ប្រកបដោយ​ជោគជ័យ​ជា​ ច្រើន​ឆ្នាំ​កន្លង​មក​ ។​

​នៅ​កណ្ដាល​ទីក្រុង​មូ​ស្គូ​ រដ្ឋមន្ដ្រី​ច​រា​ ចរណ៍​រុ​ស្ស៊ី​លោក​ Maxim​ Sokolov​ បាន​ ឱ្យ​ដឹង​ថា​ ក្រុម​សន្ដិសុខ​រុ​ស្ស៊ី​នឹង​វាយតម្លៃ​ ឡើង​វិញ​ពី​សន្ដិសុខ​នៅ​តាម​បណ្ដា​អាកាស​ យានដ្ឋាន​ និង​ទីប្រជុំជន​នានា​។​ មិន​ថា​ នៅ​អឺរ៉ុប​នោះ​ឡើយ​គឺ​ប្រទេស​នៅ​ក្នុង​តំបន់​ អាស៊ី​ក៏​បន្ថែម​កម្លាំង​នៅ​តាម​អាកាសយានដ្ឋាន​របស់​ខ្លួន​ផង​ដែរ​ ។​

​អាកាសយានដ្ឋាន​ទីក្រុង​សេ​អ៊ូ​ល​កូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ បាន​ចេញ​ សេចក្ដី​ប្រកាស​បន្ថែម​កម្លាំង​ការពារ​ ៧០០​នាក់​ទៀត​ ត្រួតពិនិត្យ​សុ​វត្ថ​ភាព​ ជូន​ពលរដ្ឋ​ ដោយ​បាន​ត្រួតពិនិត្យ​ទាំង​ នៅ​ក្នុង​ធុងសម្រាម​ និង​បន្ទាប់​ទឹក​ជាទី​ កន្លែង​ដែល​ក្រុម​ភេរវ​ករ​តែងតែ​ទុក​ចោល​ គ្រាប់បែក​នៅ​ទីនោះ​។​ ក្នុង​ពេល​ជាមួយ​ គ្នា​នេះ​អាកាសយាន​ដ្ឋា​នៅ​ទីក្រុង​មូ​ស្គូ​រ​ក៏​បាន​បង្កើន​ការ​ការពារ​ផង​ដែរ​។​ នៅ​ក្នុង​ ប្រទេស​ឥណ្ឌា​ក៏​ដូច​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ម៉ា​ឡេ​ស៊ី​ ។​ល​។​ បាន​បង្កើន​កា​រយ៉ា​ម​ ល្បាត​ត្រួតពិនិត្យ​សន្ដិសុខ​ ៕​ ម៉ែ​វ​ សា​ធី​

Brussels_immediate_3598858b


ចែករំលែក៖