ព័ត៌មានទាន់ហេតុការណ៍៖

​កម្មវិធី​ DJs​ Party​ ២០១៦​រួម​គ្នា​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដសៀមរាប​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រុម​ DJs​ VJ​ MC​ តាម​ ក្លិប​នានា​រួម​ទាំង​នៅ​វិទ្យុ​និង​ទូរទស្សន៍​រួម​ទាំង​តារា​សម្ដែង​ជា​ច្រើន​នាក់​ក្នុង​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​បាន​ធ្វើការ​ជួបជុំ​គ្នា​ជា​ លើក​ទី​២​ DJs​ Party​ ២០១៦​ដើម្បី​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ដែល​មាន​រៀងៗ​ ខ្លួន​ចែករំលែក​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ បង្កើន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​នឹង​គ្នា​។​ មិន​ តែ​ប៉ុណ្ណោះ​កម្មវិធី​DJs​ Party​ ២០១៦​ ក៏​បាន​រួម​គ្នា​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដសៀមរាប​ផង​ដែរ​។​

​ការ​ជួបជុំ​គ្នា​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ កាលពី​រាត្រី​ថ្ងៃ​ទី​១៩​មីនា​កន្លង​ទៅ​នៅ​ ក្នុង​បរិវេណ​ភោជនីយដ្ឋាន​រហាត់​លាភ​ ក្រោម​វត្ដមាន​ ឌី​ជេ​ ពិធីករ​ ពិធី​ការិនី​ និង​សិល្បករ​ជា​ច្រើន​រូប​ទៀត​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ វា​គឺជា​ ការ​ជួបជុំ​មួយ​ដ៏​ល្អ​ដែល​បាន​មក​ជួប​ជាមួយ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​តាម​រលក​ អាកាស​វិទ្យុ​និង​ទូរទស្សន៍​។​ លោក​បន្ដ​ថា​ បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​គឺ​អ្នក​ទាំងអស់​គ្នា​រៀបចំ​ជា​ក្រុម​ទៅ​តាម​ មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន​។​

​ឌី​ជេ​ Bee​ You​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ កម្មវិធី​ DJs​ Party​ នេះ​ក៏​បានឱ្យ​ដឹង​ដែរ​ ថា​ កម្មវិធី​ DJs​ Party​ ២០១៦​គឺជា​ លើក​ទី​២​ដែល​ក្រុម​យើង​បាន​រៀបចំ​ធ្វើ​ ឡើង​ដោយ​កាលពី​ធ្វើ​លើក​ដំបូង​នោះ​គឺ​មាន​គោលបំណង​តែ​មួយ​គត់​គឺ​ចង់​ ជួប​និង​រួបរួម​ជាមួយ​បងប្អូន​បណ្ដា​ឌី​ជេ​ ទាំងអស់​ដើម្បី​រឹតចំណង​មិត្ដភាព​ស្គាល់គ្នា​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​។​ ឌី​ជេ​ Bee​ You​ បន្ដ​ថា​ កម្មវិធី​ DJs​ Party​ ឆ្នាំ​នេះ​គឺ​មាន​ បំណង​ចំនួន​បី​ដោយ​វត្ថុបំណង​ទី​មួយ​គឺ​ យើង​នៅ​រក្សា​ដដែល​រឹតចំណង​មិត្ដភាព​ ស្គាល់គ្នា​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ នៅ​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​។​ គោល​ បំណង​ទី​ពីរ​គឺ​ចង់​បង្កើត​ជា​ក្លិប​មួយ​។​ រីឯ​ គោលបំណង​ទី​បី​គឺ​បង្កើត​ជា​កម្មវិធី​ មនុស្សធម៌​ដើម្បី​រៃ​អង្គាស​ថវិកា​មួយ​ ចំនួន​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ផង​ ដែរ​ ៕​ វ​ឌ្ឍ​នា​

res (1)


ចែករំលែក៖