ព័ត៌មានទាន់ហេតុការណ៍៖

​សិល្បករ​៤​រូប​ចេញ​ទៅ​ច្រៀង​អបអរ​ចូល​ឆ្នាំ​ថ្មី​នៅ​អូស្ដ្រាលី​

ចែករំលែក៖

​ភ្នំពេញ​ ៖​ តារាចម្រៀង​ចំនួន​៤​រូប​ មាន​ដូច​ជា​កញ្ញា​ ស៊ុន​ ស្រី​ពេជ្រ​,​ កញ្ញា​ ផ​ន​ ស្រី​ខួច​,​ កញ្ញា​ ស៊ូ​ ដា​ណេ​និង​លោក​ ផា​ន់​ កុ​ល​សុ​ភោ​ បាន​ចេញដំណើរ​ពី​ កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមីនា​ទៅ​ ច្រៀង​រាំ​រក​លុយ​នៅ​ប្រទេស​អូស្ដ្រាលី​។​ តារាចម្រៀង​ទាំងអស់​នឹង​ចំណាយពេល​ មួយ​ខែ​ពេញ​ពិសេស​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​លើ​ទឹកដី​ នៃ​ប្រទេស​នេះ​ផង​ដែរ​។​

​កញ្ញា​ ស៊ូ​ ដា​ណេ​ បាន​បញ្ជាក់​ថា​ ការ​ ចេញដំណើរ​របស់​នាង​និង​តារាចម្រៀង​ ផ្សេង​ទៀត​គឺ​តប​តាម​ការ​ចង់បាន​របស់​សមាគម​ខ្មែរ​អូស្ដ្រាលី​ភាគ​ខាងត្បូង​ ហើយ​ទីក្រុង​សំខាន់​មួយ​ចំនួន​ដែល​សម្បូរ​ ដោយ​ប្រជាជន​ខ្មែរ​រស់នៅ​នឹង​ត្រូវ​បាន​ ពួក​នាង​ចូលរួម​ច្រៀង​រាំ​មាន​ដូច​ជាទី​ ក្រុង​ស៊ី​ដ​នី​ អាល់​ដឺ​ឡេ​ត​ មេ​ល​ប៊​ន​ផង​ដែរ​។​ កញ្ញា​បញ្ជាក់​ដែរ​ថា​ នាង​និង​សិល្បករ​ ទាំងអស់​សុទ្ធតែ​បាន​ត្រៀមខ្លួន​រួច​ជា​ ស្រេច​ក្នុង​ការ​បង្ហាញ​បទ​ចម្រៀង​ចម្រុះ​ពិសេស​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​ មាន​ រាំវង់​ រាំក្បាច់​ សាវ៉ា​ន់​ ឡាំ​លាវ​ជាដើម​ ដើម្បី​បង្ក​បរិយាកាស​កម្សាន្ដ​សប្បាយ​ សម្រាប់​ប្រជាជន​ខ្មែរ​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ដ្រាលី​។​ក្រៅពី​នេះ​នាង​ក៏​នឹង​ បង្ហាញ​ទស្សនីយភាព​របាំ​ក្បាច់​បុរាណ​ របាំ​ព្រះរាជ​ទ្រព្យ​និង​របាំ​ប្រជាប្រិយ​ខ្មែរ​ មួយ​ចំនួន​តប​តាម​ការ​ចង់បាន​របស់​អ្នក​រៀបចំ​កម្មវិធី​ខាងលើ​ផង​ដែរ​។​ នាង​ បញ្ជាក់​ដែរ​ថា​ប្រសិនបើ​គ្មាន​ការ​ប្រែ​ ប្រួល​តារាចម្រៀង​ទាំង​៤​រូប​នឹង​វិល​មក​កម្ពុជា​វិញ​ក្រោយ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ចប់​។​ កញ្ញា​ ស៊ូ​ ដា​ណេ​ រំពឹង​ថា​ ការ​ ចេញដំណើរ​ទៅ​សម្ដែង​របស់​នាង​និង​ សិល្បករ​បី​រូប​ផ្សេង​ទៀត​នឹង​ទទួល​បាន​ ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​ខ្មែរ​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ដ្រាលី​ជាក់​ជា​មិន​ខាន​។​

​តារាចម្រៀង​និង​ជា​អ្នករបាំ​ពហុ​ ជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា​ទោះជា​ យ៉ាងណា​នាង​នឹង​វិល​ទៅ​ប្រទេស​អូស្ដ្រាលី​ជា​ថ្មី​ម្ដងទៀត​នៅ​ក្នុង​អំឡុង​ខែតុលា​ ដែល​នាង​នឹង​ត្រូវ​ចំណាយពេល​ជា​យូរ​ខែ​ដើម្បី​បង្ហាត់បង្រៀន​កូន​ខ្មែរ​កើត​លើ​ទឹកដី​នៃ​ប្រទេស​អូស្ដ្រាលី​អំពី​របាំ​ប្រជាប្រិយ​និង​របាំ​ព្រះរាជ​ទ្រព្យ​ជាដើម​។​

​នាង​ថា​វា​គឺជា​កិត្ដិយស​សម្រាប់​ នាង​និង​សិល្បករ​ដទៃ​ទៀត​ដែល​មាន​ ឱកាស​ចេញ​ទៅ​សម្ដែង​ច្រៀង​រាំ​នៅ​លើ​ ទឹកដី​នៃ​ប្រទេស​អូស្ដ្រាលី​នេះ​៕​ វ​ឌ្ឍ​នា​

res


ចែករំលែក៖