ព័ត៌មានទាន់ហេតុការណ៍៖

​ស្រា​ចូល​ពោះ​ជិះ​ម៉ូតូ​ក្លាហាន​ដេញ​ធាក់​ម៉ូតូ​គេ​ជ្រុល​ទៅ​បុក​កន្លែង​លក់​ត្រីអាំង​សង​គេ​១៥​ម៉ឺន​រៀល​

ចែករំលែក៖

​ភ្នំពេញៈ​ ដោយសារ​អំណាច​ស្រា​ចូល​ពោះ​ ធ្វើ​ឲ្យ​បុរស​ម្នាក់​មាន​សេចក្តី​ក្លាហាន​ រហូត​ជិះ​ម៉ូតូ​ ដេញ​ធាក់​ម៉ូតូ​គេ​៣​គ្រឿង​មិ​ត្រូវ​ ជ្រុល​ទៅ​បុក​កន្លែង​លក់​ត្រីអាំង​ សាច់​មាន់​អាំង​ ពង់​ទា​ កំពប់​ពាសពេញ​ផ្លូវ​ តែ​មិន​មាន​អ្នក​រង​របួស​ដល់​មនុស្ស​នោះ​ទេ​ ។​

​ឧប្បត្តិ​ហេតុនេះ​កើត​ឡើ​ក​កាលពី​ វេលា​ម៉ោង​១​និង​១៥​នាទី​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ទល់មុខ​វត្ត​សន្សំ​កុសល​ ផ្លូវ​២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ។​

​តាម​សំដី​ខាង​ភាគី​ម៉ូតូ​ រង​គ្រោះ​ដែល​បុរស​នេះ​ជិះ​ម៉ូតូ​ដេញ​ធាក់​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ពួក​គាត់​មាន​គ្នា​៥​នាក់​ ប្រុស​៤​នាក់​និង​ស្រី​ម្នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FN5020​ មួយ​គ្រឿង​ ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BK-1301​ មួយ​គ្រឿង​ និង​មួយ​គ្រឿង​ទៀត​ ម៉ាក​ ធូ​ដេ​ ពណ៌​ខ្មៅ​ អត់​មាន​ស្លាក​លេខ​ ចេញពីផ្ទះ​គោលបំណង​ទៅ​លេង​នៅ​ ខូ​ល​ក្លឹ​ប​ ដែល​ស្ថិត​នៅ​ផ្លូវ​២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ហើយ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​បុរស​ម្នាក់​ អាយុ​ជាង​៣០​ឆ្នាំ​ ជិះ​ម៉ូតូ​ ម៉ាក​PCX​ ពណ៌​ខ្មៅ​ អត់​មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​ ស្រប​ទិស​គ្នា​ ក្នុង​ស្ថានភាព​ស្រវឹង​ជិះ​មក​ពីក្រោយ​ បាន​ដេញ​តាម​ធាក់​ម៉ូតូ​ពួក​គាត់​ទាំង​កំរោល​ធ្វើ​ឲ្យ​ម៉ូតូ​ជន​បង្ក​ជ្រុល​ទៅ​បុក​កន្លែង​លក់​ត្រីអាំង​ មាន់​អាំង​ សាច់ក្រក​ ងៀត​គោ​ កំពប់​ពាសពេញ​ផ្លូវ​ ហើយ​គាប់​ជួន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​ ឲ្យ​ពួក​គេ​ទាំង​សងខាង​ ធ្វើ​សម្របសម្រួល​គ្នា​ ហើយ​ខាង​ម៉ូតូ​ពួក​គាត់​ដែល​មាន​គ្នា​ច្រើន​ សុំ​យករួចខ្លួន​ទុក​ឲ្យ​ខាង​ម៉ូតូ​PCX​ដែល​ជិះ​ម្នាក់ឯង​ នៅ​ដោះស្រាយ​ជាមួយ​អ្នកលក់​ត្រីអាំង​ ។​ ពេល​នោះ​អ្នកលក់​ ត្រីអាំង​ទាមទារ​សំណង​១០០​ដុល្លារ​តែ​ខាង​ម៉ូតូ​ PCX​ អត់​លុយ​សុំ​សង​តែ​១៥​ម៉ឺន​រៀល​ក៏​បញ្ចប់រឿង​តែ​ម្តង​ទៅ​ ៕​ ប្រាថ្នា​

se

se (1)


ចែករំលែក៖