ព័ត៌មានទាន់ហេតុការណ៍៖

​កាម​រី​ឆ្លាម​បុក​ម៉ូតូ​គុប​រង​របួសធ្ងន់​ រួច​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​

ចែករំលែក៖

​ភ្នំពេញៈ​ រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ត្រូវ​បាន​អ្នក​បើក​មិន​ប្រុង​ប្រយ័ត្ន​បាន​ជ្រូ​ល​ចង្កូត​ទៅ​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មក​ដល់​ផ្លូវកែង​បែក​ជា​បួន​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ បាត់​ស្រមោល​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២២​ ខែមីនា​ឆ្នាំ​ ២០១៦​ នៅ​ តាម​បណ្តោយ​ផ្លូវ​១០៨​កែង​ផ្លូវ​៥១​ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ។​

​សាក្សី​ដែល​ឃើញ​ឧប្បត្តិ​ហេតុនេះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ម៉ាក​គុប​ជ្រុង​សេ​៧០​ ពណ៌​សលាយ​ទឹក​បិ​ច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1B1148​ ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវ​១០៨​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្លូវ​១០៨​កែង​ផ្លូវ​៥១​ ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​កាម​រី​ឆ្លាម​ ពណ៌​ស្ករ​ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​ បើកបរ​តាម​បណ្តោយ​ផ្លូវ​៥១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ មក​ដល់​ចំណុច​កើតហេតុ​ជា​ ផ្លូវកែង​មិន​បាន​បន្ថយល្បឿន​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ បុរស​ម្នាក់​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ។​

​សាក្សី​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​កើតហេតុ​ទើប​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​មក​ដល់​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។​ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ខណ្ឌដូនពេញ​ រង់ចាំ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ ៕​ ប្រាថ្នា​

sew (1)

se


ចែករំលែក៖