ព័ត៌មានទាន់ហេតុការណ៍៖

​កូរ៉េ​ខាងត្បូង​កំពុង​តែ​រៀបចំ​អន្ទាក់​ ដាក់​កូរ៉េ​ខាង​ជើង​

ចែករំលែក៖

​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េ​ខាង​ ត្បូង​បាន​ផ្សាយ​ថា​ ក្រសួងការពារជាតិ​ កូរ៉េ​ខាងត្បូង​បាន​ប្រកាស​សាងសង់​ប្រព័ន្ធ​ ការពារ​កាំភ្លើង​ធំ​ រថក្រោះ​សម្រាប់​ទប់​ ទល់​នឹង​កូរ៉េ​ខាងជើង​ដែល​បង្កើន​ការ​គំរាម​ កំហែង​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ លើស​ពី​នេះ​ទៅ​ទៀត​កូ​រ៉​ខោ​ង​ជើង​បាន​ បង្កើត​ប្រព័ន្ធ​មី​ស៊ី​លំ​ RLS​ សម្រាប់​វាយ​ ប្រហារ​កូរ៉េ​ខ​ង​ត្បូង​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ​ ខាងត្បូង​លោក​ Moon​ Sang​ Gyun​ បាន​ ឱ្យ​ដឹង​ថា​ កម្លាំង​ទាហាន​កូរ៉េ​ខាងត្បូង​ បាន​បង្កើត​ប្រព័ន្ធ​វាយប្រហារ​ថ្មី​ទប់ទល់​នឹង​ការ​គម្រាមកំហែង​ពី​កូរ៉េ​ខាងជើង​។​ លោក​បន្ដ​ទៀត​ថា​ កម្លាំង​ទាហាន​កំពុង​ តែ​បង្កើត​ការ​ត្រួតពិនិត្យ​ដោយ​មាន​យន្ដហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក​តាមដាន​រាល់​សកម្មភាព​របស់​កូរ៉េ​ខាងជើង​។​

​កាលពី​សបា្ដហ៍​កន្លង​មក​កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ទំហំ​៣០០​មិល្លីម៉ែត្រ​ចូល​ទៅ​ដែនសមុទ្រ​ជា​ការ​ត្រៀមលក្ខណៈ​ វាយប្រហារ​ទៅ​លើ​ទីក្រុង​ស៊េ​អូ​ល​។​

​ក្រុម​អ្នកវិភាគ​បាន​បញ្ជាក់​ថា​ កូរ៉េ​ ខាងត្បូង​និង​អា​មេ​រិ​កបាន​ត្រៀមលក្ខណៈ​ រួចរាល់​សម្រាប់​ស្វាគមន៍​ការ​វាយប្រហារ​ របស់​កូរ៉េ​ខាងជើង​។​ ប្រសិនបើ​ទីក្រុង​ ព្យុ​ង​យ៉ាង​ហ៊ាន​វាយប្រហារ​នោះ​រដ្ឋាភិបាល​ ទីក្រុង​ព្យុ​យ៉ាង​នឹង​ត្រូវ​ដួល​រំលំ​ជា​មិន​ខាន​ឡើយ​ ។​

​ជាមួយ​គ្នា​នេះ​លោក​ អូ​បា​ម៉ា​ នឹង​ ជួប​ប្រជុំ​ត្រីភាគី​ដែល​មាន​លោកស្រី​ ផាក​ គិ​ន​ហេ​ ប្រធានាធិបតី​កូរ៉េ​ខាង​ ត្បូង​ និង​លោក​ ស៊ិ​ន​ហ្សូ​ អា​បេ​ នាយក​ រដ្ឋមន្ដ្រី​ជប៉ុន​ដើម្បី​លើក​ឡើង​ពី​បញ្ហា​របស់​ កូរ៉េ​ខាងជើង​ (DPRK)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​ខាង​មុខ​។​ យោង​តាម​សេច​ ក្ដី​ថ្លែងការណ៍​មួយ​ចេញពី​សេត​វិមាន​ បានឱ្យ​ដឹង​ថា​“​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ភាគី​នៃ​ប្រទេស​ចំនួន​៣​ដែល​មាន​ មេដឹកនាំ​កំពូលៗ​ចូលរួម​នឹង​ជួប​ប្រជុំ​ ពិភាក្សា​រួម​គ្នា​ទទួលខុសត្រូវ​បន្ទាប់​ពី​កូរ៉េ​ ខាងជើង​បាន​គំរាមកំហែង​មក​លើ​ដែនដី​របស់​ប្រទេស​ទាំង​៣​និង​ពិភពលោក​ផង​ ដែរ​”​ ។​

​គេ​បានដឹង​ថា​ កូរ៉េ​ខាងជើង​ធ្លាប់​បាន​ សាកល្បង​បាញ់​គ្រាប់​មី​ស៊ី​ល​ដែល​ជា​ បច្ចេកវិទ្យា​ទំនើប​របស់​រដ្ឋាភិបាល​នេះ​ កាលពី​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ ទៅ​និង​បាន​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ខ្លី​ មធ្យម​ និង​វែង​ជា​បន្ដបន្ទាប់​ ដែល​នេះ​ ជា​ទ​ង្វើ​មួយ​គ​គ្លើ​ន​នឹង​ការ​ហាមប្រាម​របស់​ ក្រុមប្រឹក្សាសន្ដិសុខ​សហប្រជាជាតិ​ដែល​ បាន​កំណត់​។​

​ព័ត៌មាន​ថ្មីៗ​កន្លង​ទៅ​នេះ​រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​ក៏​បាន​គំរាម​វាយប្រហារ​លើ​វិមាន​ខៀវ​របស់​ប្រធានាធិបតី​កូរ៉េ​ ខាងត្បូង​និង​មិន​ចុះ​ញ៉ម​នឹង​មហាអំណាច​ពិភពលោក​ឡើយ​ ៕​ ម៉ែ​វ​ សា​ធី​

Part-HKG-Hkg10253037-1-1-0


ចែករំលែក៖