ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​អូរ​ស្មាច់​ប្រមូល​ចំណូល​គ្រប់មុខ​

ចែករំលែក៖

​សេចក្ដីរាយការណ៍​ពី​អាជីវករ​និង​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ ខ្សឹប​ថា​ លោក​ ផ​ន​ គឹ​មក​ន​ មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់​ កំពុង​តែ​ ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ក៏​លោក​ ផ​ន​ គឹ​មក​ន​ ជំរិត​យក​លុយ​ដោយ​គ្មាន​ការ​យោគយល់​ដែរ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ ទំនិញ​ខុសច្បាប់​ និង​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ជាដើម​ គឺជា​ប្រភព​ចំណូល​របស់​លោក​ ផ​ន​ គឹ​មក​ន​ និង​បក្ខពួក​។​ ជាក់ស្តែង​សូ​ម្បី​តែ​ប្រជាពលរដ្ឋ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ ត្រូវ​នគរបាល​អន្តោប្រវេសន៍​តម្រូវ​ឲ្យ​បង់លុយ​ចាប់ពី​២​ម៉ឺន​ដល់​៥​ម៉ឺន​រៀល​ដោយ​ពុំ​មានការ​យោគយល់​ឡើយ​។​ សម្បី​តែ​មន្ត្រី​អាជ្ញាធរ​ក្រុង​សំរោង​ ក៏​រិះគន់​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់​ដែរ​ ព្រោះ​ពួក​គេ​ជំរិត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្មាន​សល់​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

​ប្រជាពលរដ្ឋ​ អាជីវករ​ ឈ្មួញ​ដែល​នាំ​ចូល​ទំនិញ​តាម​ច្រក​អូរ​ស្មាច់​ ឬ​ឆ្លង​ដែន​ចូល​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​សៀម​ ។​ ដោយហេតុ​ថា​លោក​ ផ​ន​ គឹ​មក​ន​ និង​បក្ខពួក​ជំរិត​យក​លុយ​ពី​ពួក​គាត់​តាម​របៀប​ពុក​រលួយ​ ហើយ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំ​ចូល​ទំនិញគេចពន្ធ​ដូច​ជា​ ប្រេងសាំង​ ហ្គា​ស់​ រថយន្ត​ ម៉ូតូ​ គ្រឿងសំណង់​ គ្រឿង​កំប៉ុង​ និង​ទំនិញ​ចាប់ហួយ​ ហើយ​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​ ៕


ចែករំលែក៖