ព័ត៌មានទាន់ហេតុការណ៍៖

​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ណែនាំ​ឲ្យចៅសង្កាត់​ត្រូវ​គិតគូ​ពី​បញ្ហា​សំរាម​

ចែករំលែក៖

​ភ្នំពេញ​:​ បញ្ហា​សំរាម​និង​ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​គឺជា​ប្រធានបទ​ដែល​ត្រូវ​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ដាក់​ចេញ​ដើម្បី​អោយ​លោក​-​លោកស្រី​ជា​ចៅសង្កាត់​ និង​ មន្ត្រី​ពាក់ព័ន្ធ​អនុវត្ត​អោយ​បាន​ ព្រមៗ​គ្នា​ក្នុង​គោលដៅ​រួម​គឺ​បរិស្ថាន​ស្អាត​សន្តិសុខ​ ល្អ​ និង​ សណ្តាប់​ ធ្នាប់​ សាធារណៈ​ មាន​របៀបរៀបរយ​ ។​

​ការ​ដាក់​ចេញ​ផែនការ​ អនុវត្ត​ការងារ​ដើម្បី​ពង្រឹង​ភាព​ចន្លោះ​ប្រហោង​នៅ​រដ្ឋបាល​ខណ្ឌ​នេះ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២​ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​ក្រោម​វត្តមាន​លោក​អ៊ំ​ ម៉ា​រ៉េ​ត​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ធ​ ,​លោក​អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ និង​ មានការ​ចូល​ពី​សមា​ ជិ​ក​ក្រុម​ ប្រឹក្សា​ លោក​-​លោកស្រី​ជា​ ចៅសង្កាត់​ទាំង​៨​ រួម​ជាមួយ​ មន្ត្រី​ទទួល​បន្ទុក​អនុវត្ត​ផែនការ​សកម្មភាព​ជា​ច្រើន​អ្នក​ ទៀត​ ។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​២២​ នេះ​ដែរ​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​បាន​កោតសរសើ​ដល់​គណៈ​អភិបាល​ដែល​ខិតខំ​បំពេញការងារ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​ ការងារ​បរិស្ថាន​ ជា​ពិសេស​បញ្ហា​គ្រឿងញៀន​មានការ​ថយ​ចុះ​ ។​ ទោះជា​យ៉ាងណា​ក៍ដោយ​ការងារ​ដែល​ត្រូវធ្វើ​បន្ត​មិន​ចេះ​ចប់​នោះ​ទេ​ គឺ​បញ្ហា​សំរាម​ និង​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ។​

​ពាក់ព័ន្ធ​និង​បញ្ហា​សំរាម​ រួម​ជាមួយ​ការងារ​សន្តិសុខ​នេះ​ដែរ​លោក​អ៊ា​ង​ ស៊ី​ផា​ន​ អភិ​ បាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ដាក់​ផែនការ​អោយ​លោក​-​លោកស្រី​ជា​ចៅសង្កាត់​ត្រូវ​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​អោយ​គាត់​បាន​យល់​ និង​ណែនាំ​អោយ​ប្រជា​ ពលរដ្ឋ​ញែក​សំរាម​អោយ​បាន​ត្រឹមត្រូវ​ហើយ​យក​ទៅ​ទុកដាក់​នៅ​កន្លែង​ដែល​បាន​កំណត់​ ដើម្បី​កុំអោយ​ក្រុមហ៊ុន​ប្រមូល​សំរាម​រិះគន់​ ។​ ជាមួយ​គ្នា​នេះ​ ដែរ​លោក​អភិបាល​ខណ្ឌ​បាន​ណែនាំ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រៀប​ផែន​សម្រាប់​ការពារ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដោយ​រៀបចំ​កម្លាំង​ សមត្ថកិច្ច​ទាំងអស់​ត្រូវ​ដាក់​វេ​ណ​ប្រចាំការ​នៅ​តាម​រម្ម​នី​យ៍​ដ្ឋា​ន​ វត្ត​អារាម​ ទីប្រជុំជន​ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ។​ អ្វី​ដែល​លោក​អភិបាល​សង្កត់ធ្ងន់​នោះ​ គឺ​ការ​អវត្តមាន​របស់​ មន្ត្រី​ទទួល​បន្ទុក​ការងារ​តាម​ការិយាល័យ​តាម​ផ្នែក​នីមួយៗ​ ដែល​អវត្តមាន​ពេល​ប្រជុំ​ក្រុមប្រឹក្សា​ ដោយ​លោក​ចាត់​ទុក​ ថា​ មន្ត្រី​ប្រភេទ​នេះ​គឺ​មក​ធ្វើ​ ការងារ​អោយ​ផុត​ពី​ផ្ទះ​មិន​យកចិត្តទុកដាក់​លើ​ការងារ​របស់​ខ្លួន​ ព្រោះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ១​ខែ​ធ្វើ​ម្តង​បែ​ជា​អវត្តមាន​ទៅ​ វិញ​ ៕​ សណ្តោស​

ses

ses (1)


ចែករំលែក៖