ព័ត៌មានទាន់ហេតុការណ៍៖

​យោធា​យោធភូមិ​ភាគ​៤​រារាំង​អាជ្ញាធរ​ខេត្ដសៀមរាប​និង​លោក​អភិបាលស្រុក​ស្វាយ​លើ​ពេល​ចុះ​ពិនិត្យ​និង​សិក្សា​រឿង​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​១៣៩

ចែករំលែក៖

​ខេត្ដ​ឧត្ដ​មាន​ជ័យ​ ៖​ ជម្លោះដីធ្លី​ដ៏​រា​ុំ​រ៉ៃ​ មួយ​អូស​បន្លាយ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​រវាង​ប្រជាពលរដ្ឋ​១៣៩​គ្រួសារ​នៅ​ភូមិ​សែន​មាន​ជ័យ​ ឃុំ​កន្ទួត​ ស្រុក​ ស្វាយ​លើ​ ខេត្ដសៀមរាប​ជាមួយនឹង​ លោក​ជា​ ម៉​ន​ មេបញ្ជាការ​យោធភូមិ​ ភាគ​នៅ​លើ​ផ្ទៃដី​៩៧១​ហិ​កតា​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្ដែង​ដែល​មាន​ផលដំណាំ​ផ្សេងៗ​ទទួលផល​ជា​ច្រើន​ឆ្នាំ​ មក​នោះ​ ។​ នា​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៦​ លោក​គុ​ច​ លី​ណា​ និង​លោក​ ឈួ​ន​ ហុ​ក​ អភិបាលរង​ខេត្ដសៀមរាប​ និង​លោក​សៀ​ក​ ប៊ុ​ន​ស៊ី​ន​ អភិបាលស្រុក​ ស្វាយ​លើ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ភូមិ​ សាស្ដ្រ​ជម្លោះដីធ្លី​ជាក់ស្ដែង​តែ​ត្រូវ​បាន​បរាជ័យ​ដោយ​មាន​កង​កម្លាំងយោធា​ យោធភូមិ​ភាគ​៤​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ទទួល​បទបញ្ជា​ពី​មេបញ្ជាការ​អង្គភាព​លោក​ឧត្ដមសេនីយ៍ឯក​ ជា​ ម៉​ន​ ។​

​ស្ដ្រី​មេម៉ាយ​ម្នាក់​ឈ្មោះ​ ណ​ម​ ទឹម​ អាយុ​៥៦​ឆ្នាំ​បាន​រាបរាប់​ថា​ រូប​គាត់​មាន​ ដីចម្ការ​២​ហិ​កតា​ ដែល​បាន​បង្កបង្កើន​ ផល​ច​ញ្ចឹ​ម​ជីវិត​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ឥឡូវនេះ​ត្រូវ​បាន​ទាហាន​ រំលោភ​យក​អស់​មិនដឹង​រំពឹង​អ្វី​ចឹ​ញ្ចឹ​ម​ ជីវិត​ចុង​ក្រោយ​របស់​គាត់​ទៀត​ឡើយ​ ។​

​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​ រឹម​ ស៊ី​ធុន​ បានឱ្យ​ដឹង​ថា​ រូប​គាត់​យក​ម៉ាស៊ីន​កាត់​ ស្មៅ​ទៅ​កាត់​ក្រោម​ដើម​ស្វាយចន្ទី​ត្រូវ​ បាន​ក្រុម​ទាហាន​ចាប់​គាត់​វាយ​ឱ្យ​សន្លប់​រួច​ចាប់​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​ ដោយ​រូប​គាត់​អាស្រ័យ​ផល​បន្ដ​ទៀត​ ។​

​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ភូមិ​សែន​ជ័យ​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​បាន​លើក​ឡើង​ ស្រ​ដៀង​គ្នា​ថា​ ពួក​គាត់​បាន​រស់នៅ​ក្រោម​ ការ​គាបសង្កត់​ធ្វើបាប​ពី​សំណាក់​យោធា​យោធភូមិ​ភាគ​ទី​៤​ជា​ច្រើន​ឆ្នាំ​មកនេះ​ ដោយ​លោក​ឧត្ដមសេនីយ៍ទោ​ ជា​ ម៉​ន​ មេ​ បញ្ជាការ​បាន​ប្រើប្រាស់​កងកម្លាំង​ទាហាន​ដាក់​បទបញ្ជា​ផ្ដាច់​ការ​ចាប់​ពួក​គាត់​វាយ​ធ្វើបាប​និង​រឹបអូស​យក​របស់របរ​ប្រើប្រាស់​សម្ភារ​កសិកម្ម​របស់​ពួក​គាត់​ទៀត​ផង​ ។​

​លោក​មេ​ភូមិ​ដែល​ជា​ជន​ពិការ​ឈ្មោះ​ថា​ន​ ផល​ បានឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​ ជា​កូនចៅ​ទាំងអស់​ទទួល​រង​ការ​ឈឺចាប់​ រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ទេ​គឺ​ពួក​គាត់​ស៊ូទ្រាំ​រស់​មិន​ខុស​គ្នា​ពី​របប​ប៉ុ​ល​ពត​ឡើយ​ ។​ ជាក់ស្ដែង​សូ​ម្បី​តែ​អភិបាលរង​ខេត្ដ​ដល់​ ទៅ​២​រូប​និង​អភិបាលរង​ស្រុក​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​ពិនិត្យ​ជីវភាព​ ប្រជាពលរដ្ឋ​ក៏​មិន​បាន​ផង​ដោយ​មាន​ ការ​រារាំង​ដោយ​ក្រុម​ផ្ដាច់​ការ​យោធា​ ភូមិភាគ​៤​ខ្លះ​ ។​

​ទាក់ទិន​ករណី​នេះ​ នគរវត្ដ​មិន​អាច​ រក​ការ​បកស្រាយ​ពី​លោក​ឧត្ដមសេនីយ៍​ជា​ ម៉​ន​ បាន​ទេ​ នៅ​រសៀល​ ថ្ងៃ​ទី​២៩​ ខែ​ មីនា​ ឆ្នាំ​២០១៦​ ៕​ ប៉ែន​ នួន​

ses


ចែករំលែក៖