ព័ត៌មានទាន់ហេតុការណ៍៖

​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​លេង​យ៉ាង​រលូន​ស្វាគមន៍​លោក​អធិការ​នគរបាល​ស្រុក​អង្គរបុរី​ទើប​ឡើង​កាន់​តំណែង​ថ្មី​

ចែករំលែក៖

​ខេត្ដតាកែវ​ ៖​ អធិការ​នគរបាល​ស្រុក​អង្គរបុរី​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ត្រូវ​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​លេង​ទាំង​ យប់​ទាំង​ថ្ងៃ​ដើម្បី​ជា​កិច្ច​ស្វាគមន៍​ ។​

​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​ពល​ រដ្ឋ​បានឱ្យ​ដឹង​ថា​ ល្បែងស៊ីសង​មាន​បៀ​ អាប៉ោង​ យូគី​ បញ្ជល់មាន់​បាន​បើក​ លេង​ជា​រៀងរាល់ថ្ងៃ​ព័ទ្ធ​ជុំវិញ​របង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី​តែ​ម្ដង​ហើយ​ត្រូវ​បាន​អ្នក​កាង​វង់ល្បែង​ទាំងនោះ​និយាយ​ ថា​ មួយ​ថ្ងៃៗ​រក​លុយ​បង់​ឱ្យ​សមត្ថកិច្ច​ខ្លះ​ សឹងតែ​មិន​គ្រប់​ ។​

​បើ​យោង​តាម​សម្ដី​លោក​ ពៀច​ ជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ក្នុងភូមិ​កំពង់​ពោធិ៍​ ឃុំ​ព្រែក​ផ្ទោល​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​ បានឱ្យ​ដឹង​ ថា​ លោក​បើក​សង្វៀន​បញ្ជល់មាន់​បាន​ប្រាក់​ចំណេញ​មក​គ្មាន​សល់​ទេ​ព្រោះ​ត្រូវ​បង់លុយ​ឱ្យ​ប៉ុស្ដិ៍​រដ្ឋបាល​អធិការ​នគរបាល​ ស្រុក​អង្គរបុរី​ មេ​យោធា​ស្រុក​អង្គរបុរី​ និង​លោក​អភិបាលស្រុក​អង្គរបុរី​ថែម​ ទៀត​។​ ចំណែក​ម្ចាស់​បន​ល្បែង​យូគី​ឈ្មោះ​ ឆិ​ ដែល​មាន​ទីតាំង​បើក​លេង​នៅ​ខាង​ កើត​របង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី​ក៏​បាន​និយាយ​ដែរ​ថា​ ការ​បើក​លេង​ បាន​បើ​គ្មាន​ការ​ចំណាយ​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខ្លះ​ទេ​គឺ​មិន​អាច​ដំណើរការ​បាន​ ទេ​ ។​ ដូច្នេះ​ការ​ចំណេញ​តិចតួច​នោះ​ គ្រាន់​បាន​ចែករំលែក​គ្នា​ម្នាក់​បន្ដិច​ទៅ​ ។​

​យោង​តាម​សម្ដី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​លោក​អធិការ​ថ្មី​ ចូល​មក​កាន់​តំណែង​ល្បែង​ទាំងនេះ​មិន​ ដឹង​ថា​នៅ​ទីកន្លែង​ណា​នោះ​ទេ​ តែ​ស្រប​ ពេល​ដែល​មាន​លោក​អធិការ​ថ្មី​ចូល​កាន់​តំណែង​ភ្លាម​មិន​ទាន់​បាន​១​សបា្ដហ៍​ផង​ ក៏​ស្រាប់តែ​ល្បែង​ទាំងនេះ​រីក​ដូច​ផ្សិត​ ត្រូវ​ទឹកសន្សើម​ ។​

​ជុំវិញ​ករណី​ខាងលើ​លោក​ឃី​ ឈុ​ន​ អធិការ​នគរបាល​ស្រុក​អង្គរបុរី​ដែល​ទើប​ ឡើង​កាន់​តំណែង​ថ្មី​បានឱ្យ​ដឹង​ថា​ លោក​ មិន​បានដឹង​ថា​ មាន​ល្បែង​ព័ទ្ធ​ជុំវិញ​របង​ អធិការដ្ឋាន​បែប​នេះ​សោះ​ ។​ លោក​បន្ដ​ ទៀត​ថា​ លោក​ទើបតែ​ឡើង​កាន់​តំណែង​ ថ្មី​មិន​ទាន់​ស្គាល់​អ្នក​បើក​វង់ល្បែង​ស៊ី​ សង​ទាំងនោះ​ទេ​ ហើយ​លោក​ក៏​មិន​មាន​ ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ពី​វង់ល្បែង​អស់​ នោះ​ដែរ​ ។​

​លោក​អធិការ​បាន​បន្ដ​ថា​ ចាំ​មើល​ លោក​នឹង​រៀបចំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ តាម​វង់ល្បែង​ទាំងនោះ​តាម​សំណូមពរ​ របស់​ប្រជាពលរដ្ឋ​ ។​

​គួរ​បញ្ជាក់​ថា​ ស្រុក​អង្គរបុរី​ក្រោម​ ការ​ដឹកនាំ​ពី​សំណាក់​លោក​ ឌឹ​ម​ កំសាន្ដ​ អភិបាលស្រុក​គឺ​ពោរពេញ​ដោយ​ល្បែងស៊ីសង​ហើយ​គ្មាន​ចំណាត់ការ​អ្វី​នោះ​ទេ​ ៕​ ជី​សូរ​កា​

ses

ses (2)

ses (1)


ចែករំលែក៖