ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​៣​នាក់​រួម​ទាំង​វត្ថុ​តាង​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ កម្លាំង​កង​រាជ​ អាវុធហត្ថ​មូលដ្ឋាន​ស្រុក​វាល​វែង​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចុះ​ បង្ក្រាប​ការ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​រួម​ ទាំង​វត្ថុ​តាង​ ។​

​កិច្ច​ប្រតិបត្ដិការ​ខាងលើ​នេះ​ប្រព្រឹត្ដ​ ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​ ២០១៦​ ចំណុច​UTM30260-75504​ ស្ថិត​ ក្នុងភូមិ​សំឡាញ់​ ឃុំ​ក្រពើ​ពីរ​ ស្រុក​វាល​ វែង​ ខេត្ដពោធិ៍សាត់​ ។​

​មន្ដ្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ ស្រុក​បានឱ្យ​ដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្ដិការ​ ខាងលើ​នេះ​កម្លាំង​បាន​ឃាត់​ជន​ប្រព្រឹត្ដ​ បាន​ចំនួន​៣​នាក់​ ខណៈ​ពួក​គេ​កំពុង​ប្រព្រឹត្ដ​ លើ​ផ្ទៃដី​ចំនួន​១០​ហិ​កតា​ និង​ដកហូត​ រណារ​យន្ដ​កាត់ឈើ​ ។​

​ប្រភព​បន្ដ​ថា​ ជនសង្ស័យ​ដែល​បាន​ ឃាត់​ ទី​១-​ឈ្មោះ​ គឹ​ម​ ប្រុស​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ សល់​ សា​រួន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​ទី​៣-​ឈ្មោះ​ ទីវ​ ប៊ុ​ន​ហេង​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជន​ សង្ស័យ​ទាំង​៣​នាក់​រស់នៅ​ភូមិ​សេក​សក​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ ខេត្ដ​បាត់​ ដំបង​ ។​ ក្នុង​នោះ​កម្លាំង​ដកហូត​វត្ថុ​តាង​ រួម​មាន​វិទ្យុទាក់ទង​១​គ្រឿង​,​ រណារ​យន្ដ​ កាត់ឈើ​៣​គ្រឿង​,​ កាំភ្លើង​ស្នប់​១​ដើម​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ជាក់​ ស្ដែង​ត្រង់​ចំណុច​ខាងលើ​លើ​ផ្ទៃដី​ចំនួន​ ១០​ហិ​កតា​ជា​ដី​របស់​រដ្ឋ​។​ ប៉ុន្ដែ​ករណី​នេះ​ ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ពួក​ គេ​ជា​កម្មករ​ស៊ី​ឈ្មួ​ល​ឱ្យ​គេ​ប៉ុណ្ណោះ​តែ​ មិន​ស្គាល់ឈ្មោះ​ម្ចាស់​ដី​ឡើយ​ ។​

​អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​២៩​ ខែមីនា​ ឆ្នាំ​ ២០១៦​តាម​ទូរស័ព្ទ​ថា​ ជនសង្ស័យ​ទាំង​ ៣​នាក់​ខាងលើ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ តាម​ថ្នាក់លើ​ឱ្យធ្វើ​កិច្ចសន្យា​អប់រំ​ បញ្ឈប់​ការ​រុករាន​ទន្ទ្រាន​យក​ដី​នៅ​ ចំណុច​ខាងលើ​ ហើយ​ដោះ​លែងឱ្យ​មាន​ សេរីភាព​វិញ​ ។​ ចំណែក​វត្ថុ​តាង​ពាក់ព័ន្ធ​ ការ​កាប់​ទន្ទ្រាន​ត្រូវ​ដកហូត​ទុក​ ៕​ ប៉ឹម​ ពិន​

IMG_0291

IMG_0290

IMG_0293

IMG_0292


ចែករំលែក៖