ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ម្ចាស់​ស្តង់​ទិញ​ដំឡូង​ និង​កម្មករ​៣​នាក់​ ពាក់ព័ន្ធ​លួច​បន្លំ​ដាក់​ដីខ្សាច់​ជាមួយ​ដំឡូង​មី​ស្ងួត​ឱ្យ​ទម្ងន់​ធ្ងន់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ម្ចាស់​ស្តង់​ទិញ​ដំឡូង​មី​១​នាក់​និង​កម្មករ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាត់ដំបង​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​និង​ម្ចាស់​ស្តង់​ដំឡូង​មី​បាន​លួច​បន្លំ​យក​ដីខ្សាច់​ដាក់​លាយ​ជាមួយ​និង​ដំឡូង​មី​ស្ងួត​ដើម្បី​ឱ្យ​ទម្ងន់​ធ្ងន់​ហើយ​ដឹក​តាម​រថយន្ត​ថៃ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​។​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តង់​ទិញ​ដំឡូង​មី​យីហោ​ហុង​ហាន​ ស្ថិត​នៅ​ភូមិ​អូរ​ចំ​ណិ​ប​ ឃុំ​តា​ស្តា​ ស្រុក​ សំពៅ​លូន​ ខេត្តបាត់ដំបង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦​ មានការ​ ដឹកនាំ​ ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឡុ​ង​ ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ បទល្មើស​ សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​និង​លោក​ហេង​ លុយ​ ព្រះរាជអាជ្ញា​រង​អ​សាលាដំបូង​ខេត្ត​ សមត្ថកិច្ច​ រក​ឃើញ​ថា​ស្តង់​ដំឡូង​មីនោះ​ពិតជា​មាន​លាយ​ដាក់​ដីខ្សាច់​ជាមួយ​និង​ដំឡូង​មីនោះ​ពិតប្រាកដ​ ហើយ​រក​ឃើញ​ដំឡូង​មី​ដែល​លាយ​ដាក់​ដីខ្សាច់​ប្រមាណ​១០០​តោន​ដែល​គេ​គ្រោង​រៀបចំ​ឡើង​រថយន្ត​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ ទន្ទឹម​នោ​ដីខ្សាច់​ លាយ​ដំឡូង​មី​សមត្ថកិច្ច​គ្រោង​ និង​ដុត​ កំទេច​ចោល​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ លី​ រុំ​ អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​ ប្រាប់​ឱ្យ​ដឹង​ ថា​ការ​ចុះ​បង្ក្រាប​ទីតាំង​ទិញ​ដំឡូង​មី​នៅ​ចំណុច​ខាងលើ​ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​មក​សមត្ថកិច្ច​ពី​ភាព​មិន​ប្រក្រតី​របស់​ស្តង់​ទិញ​ដំឡូង​មី​យីហោ​ហុង​ហាន​នោះ​ ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​ម្តង​កាលពី​ព្រឹក​មិ​ញ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ម្ចាស់​ស្តង់​ដំឡូង​មីនោះ​ដែល​មាន​ ឈ្មោះ​ ហុង​ ហាន​ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​ស្រឡៅ​ជ្រុំ​ ឃុំ​ជ្រៃ​សី​ម៉ា​ ស្រុក​សំពៅ​លូន​ រួម​និង​កម្មករ​២​នាក់​ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​បញ្ជូន​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ ម៉ៅ​ រង្សី​ នាយការិយាល័យ​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​ខេត្តបាត់ដំបង​ប្រាប់​ឱ្យ​ដឹង​ថា​ ម្ចាស់​ស្តង់​ដំឡូង​មី​ឈ្មោះ​ ហុង​ ហាន​ បាន​ប្រាប់​សមត្ថកិច្ច​ស្តង់​ដំឡូង​ នោះ​គឺ​គាត់​ជួល​ឱ្យ​ជនជាតិ​ថៃ​ មិន​ជាប់​ពាក់ព័ន្ធ​និង​គាត់​ នោះ​ឡើយ​ក៏​ប៉ុន្តែ​ សមត្ថកិច្ច​សួរ​រក​ ឯក​ សារ​កិច្ចសន្យាជួល​ទីតាំង​គឺ​ម្ចាស់​ នោះ​មិន​មាន​អ្វី​ទាល់​ តែ​សោះ​។​ដូច​ច្នេះ​ករណី​នេះ​សមត្ថកិច្ច​កំពុង​តែ​សួរនាំ​បន្ថែម​ទៀត​តើ​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ថៃ​ដែរ​រឺទេ​។​ពីព្រោះ​ថា​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ខ្លាច​នេះ​ជា​ករណី​វិ​ទ្ធ​ង្ស​សេនា​សេដ្ឋកិច្ច​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ពីព្រោះ​ផលិតផល​ដំឡូង​មីនោះ​ត្រូវ​បាន​គេ​នាំ​ឆ្លងកាត់​ប្រទេស​ថៃ​ហើយ​យក​ ទៅ​ លក់​បន្ត​ប្រទេស​ចិន​៕​សំ​ វិច្ឆិកា​

IMG_3111

IMG_3116


ចែករំលែក៖