ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» ស្ថិតក្នុងខេត្ត ត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៦ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» និងស្ពានមួយខ្សែប្រវែង ១៨០ម៉ែត្រ នៅក្នុង ឃុំជំនីក ស្រុក ក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ ដែលជាទឹកដីកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អគារសិក្សា ដែលសម្ពោធនៅថ្ងៃនេះមានចំនួនមួយខ្នង កម្ពស់ ៣ជាន់ ស្មើ ២៤បន្ទប់។ សមិទ្ធផលអគារសិក្សានិងស្ពាននៅលើទឹកដីនៃខេត្តត្បូងឃ្មុំនេះជាសមិទ្ឋផលថ្មីមួយទៀត ក្នុងការចូលរួមបម្រើជាប្រយោជន៍យ៉ាងសំខាន់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះទៀតផង។ កម្មវិធីចាប់ផ្តើមនៅម៉ោង ៨:00 នាទី ព្រឹកនេះ ៕

1

2

3

4


ចែករំលែក៖